ហ៊ើយ.. ខានដាក់អត្ថបទយូរហើយ ចឹងហើយទើបបានជាផ្ទះខ្ញុំនឹងវាស្ងាត់ដូចចោរលួចសេះចឹងនោះ ក៏ដោយសារតែមិនដឹងសរសេរពីអីនឹង។ តែថ្ងៃនេះចង់សរសេររឿងរ៉ាវថ្មីមួយទាក់ទងនឹងខ្ញុំបាទ ហេហេ..ព្រោះវាជារឿងដែលធ្វើឲ្យខ្ញុំសប្បាយចិត្តនៅថ្ងៃនេះដែរ (បរិយាយពីខ្លួនឯង
) ។ មុននឹងចូលដល់រឿងខ្ញុំ ចង់សួរថា តើធ្លាប់ស្គាល់ mig33 អត់? ធ្លាប់លេងអត់? mig33ជាកម្មវិធីជជែកកម្សាន្ដអ៊ីនធើណេត ដែលគេពេញនិយមទូទាំងពិភពលោក (ទាំងខ្ញុំក៏ស្ទើតែដាច់បាយដាច់ទឹកដោយសារវាដែរ
)។ ខ្ញុំចាប់ផ្តើមលេងmig33នៅក្នុងឆ្នាំ២០០៧។ ហើយអ្វីដែលខ្ញុំចង់សរសេរនៅពេលនេះ គឺបានស្គាល់មិត្តម្នាក់នៅក្នុងmig33នឹង ហើយទើបតែបានជួបគាត់ថ្ងៃមិញនេះទេ ហេហេហេ។ បើគិតទៅ យើងស្គាល់គ្នា៤ឆ្នាំហើយ ខ្ញុំមិនដែលបានឃើញមុខគាត់សោះសូម្បីតែរួបថត។ អូហ៍ ភ្លេចប្រាប់ទៅថាគាត់ជាស្រី
ផ្ទះគាត់នៅទីរួមខេត្តកំពង់ស្ពឺ។ ដោយសារតែអត់ការងារធ្វើ ទើបជិះទៅកំពង់ស្ពីលេងទៅ (ការពិតចង់ទៅជួបគេសោះ
)។ ហេតុអីក៏ខ្ញុំសប្បាយចិត្តម្លេះ បើគ្រាន់តែជួបមិត្តដែលស្គាល់គ្នាតាមអ៊ីនធើណេតសោះ? គឺធម្មតាទេ ពួកយើងស្គាល់គ្នាយូរដែរហើយ ហើយតាមរយៈការchat ឃើញថាគាត់ជាមនុស្សរួសរាយ ធ្វើឲ្យខ្ញុំចូលចិត្តគាត់ ហើយក៏ប៉ងចង់ជួបគាត់យូរហើយដែរ
។ មិនខុសពីអ្វីដែលខ្ញុំបានគិតទេ គាត់ជាមនុស្សរួសរាយ ទាំងឆ្លាត ទាំងស្អាត និងពូកែទៀតផង
។ វាមិនមែនជាការណាត់ជួបទេ ព្រោះពេលខ្ញុំទៅនឹង អត់បានប្រាប់គាត់មុនទេ ពេលទៅដល់ទើបតេប្រាប់គាត់ ហើយក៏លើកទី១របស់ខ្ញុំដែរ
។ចប់!!!
នេះជាចំណារក្នុងជីវិតរបស់ខ្ញុំ
សួស្ដីបាទ សុខសប្បាយទេនឹង? សង្ឃឹមថាសុខទាំងអស់គ្នា
ឯខ្ញុំនេះ សុខធម្មតាទេ ទាស់តែអត់លុយចាយទេ
(យិយលេងលាយមែន
:P ) ។ អឹម..គ្មានអីប្លែកទេខ្ញុំ ចូលប្រធានបទវិញ ថ្ងៃនេះសុំលើកយកគន្លឹះខ្លះៗទាក់ទងនឹង Skype មកបង្ហាញម្ដង មាន៤ចំនុចខាងក្រោមនេះ។
១. តើអ្នកធ្លាប់ប្រើ ឬឃើញ Emoticon ទាំងនេះដែរឬទេ?
ទាំងនេះគឺជាEmoticonដែលមិនបានបង្ហាញនៅក្នុងSkype Chat។ គ្រាន់តែវាយ (drunk) (mooning) (smoke) (finger) (poolparty)..
។
២. នៅពេលកំពុងជជែកជាក្រុមនៅលើ Skype អ្នកក៏អាច Kick(មានន័យថា ដកគាត់នរណាម្នាក់ចេញពី Group Chat) អ្នកណាម្នាក់ដែលអ្នកមិនពេញចិត្តចេញពី Group Chat បាន ដោយប្រើ command /kick username ។ បើអ្នកមិនចង់ឲ្យគេម្នាក់នោះមិនអាចត្រឡប់មកចូល Group chat បានវិញ សូមប្រើ command នេះ /kickban username
។
៣. ប្លែកជាមួយ Command ដែលអ្នកមិនធ្លាប់ដឹង។ ដោយសារ Commands មានច្រើនមិនអាចរៀបរាប់ពីមុខងារផ្សេងៗបាន ដូចនេះអ្នកអាចសាកល្បងប្រើ Commands ទាំងនេះពេលកំពុងជជែកលេងដោយខ្លួនឯង
/me [text]
/topic [text]
/add [skypename+]
/alertson [text]
/alertsoff
/leave
/goadmin
/get creator
/get role
/whois [skypename]
/setrole [skypename] MASTER|HELPER|USER|LISTENER
/kick [skypename]
/kickban [skypename]
/get uri
/get guidelines
/get xguidelines
/set guidelines [text]
/get options
/set options [[+|-]flag] ..
/setpassword [password] [password hint]
/clearpassword
/get password_hint
/get banlist
/get allowlist
/set banlist [[+|-]mask] ..
/set allowlist [[+|-]mask] ..
/golive [token]
/invite [skypename]
/help
៤. តើអ្នកធ្លាប់សរសេរខុស ហើយចុច Enterលឿនពេក នាំឲ្យផ្ញើទាំងឃ្លាដែលសរសេរខុសទៅភាគីម្ខាងទៀតទេ? មិនថ្វីទេ នៅលើ Skype អ្នកគ្រាន់ right click លើពាក្យដែលអ្នកសរសេរខុសនោះ អ្នកនឹងឃើញជម្រើសដូចជាលុប និងកែពាក្យជាដើម
គន្លឹះផ្សេងៗខាងលើ ខ្ញុំជឿថាមានអ្នកមូយចំនួនក៏បានជ្រាបរូចហើយ តែបើអ្នកមិនបានដឹងទេសូមរីករាយ
អត្ថបទនេះខ្ញុំបានដកស្រង់ចេញពីវែបសាយមួយ ឃើញថាវាមានពាក់ព័ន្ធជាមួយខ្ញុំច្រើនចំពោះ១០ចំនុចខាងក្រោមនេះ ដូចនេះខ្ញុំក៏លើកវាមកបង្ហាញនៅទីនេះដែរ។ សង្ឃឹមថាវាក៏ជាចំណេះដឹងថ្មីមួយសម្រាប់អ្នកទាំងអស់គ្នាទុកជាបទពិសោធន៍ ហើយបើសិនមានអ្នកណាមានមានអាការៈបែបនេះ អាចអានហើយកែប្រែវាបានដោយខ្លួនឯង វាមិនអត់ប្រយោជន៍ទេ
។
ការប្រកបការងារ និងរោគជម្ងឺខ្លះក៏មាន ចំណែកពាក់ព័ន្ធ បង្កឱ្យកើតអាការអស់ កម្លាំងល្ហិតល្ហៃ ។ ដូច្នេះដើម្បីការពារ និងទប់ស្កាត់អាការ ទាំងអស់នេះ គឺលោកអ្នកត្រូវ ចៀសវាង នូវប្រការដូចខាងក្រោមនេះ
១- កុំនៅក្បែរឧបករណ៍អគ្គីសនី ច្រើនពេកព្រោះប៉ូលបូក (+) ដែលបានមកពី ឧបករណ៍ អេឡិចត្រូនិច ឬ ម៉ាស៊ីនត្រជាក់អាច ជម្រុញឱ្យកើតអ័រម៉ូន ដែលធ្វើឱ្យយើងអស់ កម្លាំងល្ហិតល្ហៃនិង ស្រងូតស្រងាត់ ។
២- កុំឱ្យស្ងាបដោយសារ ការស្ងាបជាការកើតឡើង តាមធម្មជាតិ ដែលរាងកាយរបស់យើង ត្រូវជម្រុញឱ្យ កម្រើកនូវ អារម្មណ៍ឡើងពីការងងុយ ដេក ។ អ្នកចិត្ដវិទ្យាបាន និយាយថា ចលនារបស់ថ្គាមនឹងទៅ ជម្រុញការគាបច្របាច់ សរសៃឈាមលើ ផ្ទៃមុខដែលបញ្ជូនឈាម ទៅកាន់ខួរក្បាល ហេតុដូច្នេះ ការទប់ស្ងាបបានក្លាយជា ការរាំងស្ទះដល់ចលនាទាំងនេះ ហើយនឹង ជម្រុញ ឱ្យអ្នកកាន់តែ ងងុយ ដេកខ្លាំងឡើងថែមទៀត ។
៣- ធូលីនៅត្រង់មាត់បង្អួច តាមការស្រាវជ្រាវបាន រកឃើញថា ៨៨% នៃផ្ទះទូទៅ តែងមានដុះផ្សិតនៅ តាមមាត់បង្អួច និងមនុស្សមួយភាគខ្លះ មានប្រតិកម្ម ជាមួយផ្សិតនេះបង្ក ធ្វើឱ្យអស់កម្លាំង និងមាន អារម្មណ៍ធុញថប់ ។ គួរធ្វើការសម្អាត ដោយបោសជូត ឬលាង ទឹកសាប៊ូឱ្យបាន ស្អាតជាប់ជាប្រចាំ ។
៤- សម្ពាធឈាមទាប សម្ពាធឈាមទាបគឺ ជាមូលហេតុដ៏សំខាន់មួយ ដែលធ្វើអស់កម្លាំង ល្ហិតល្ហៃ ។ គ្រូពេទ្យឯកទេស ពុំទាន់បានអះអាងពី មូលហេតុនេះ ឱ្យបានច្បាស់លាស់ នៅឡើយទេ ។ ប៉ុន្ដែគេជឿជាក់ថា កើតឡើងដោយសារ ឈាមទៅចិញ្ចឹមខួរក្បាល មិនគ្រប់គ្រាន់ ។ អាការនេះ គេតែងតែជួបញឹកញាប់ បំផុតទៅលើក្រុមមនុស្ស ដែលមានសម្ពាធ ឈាមទាប ។ អ្នក ជួបបញ្ហានេះ ច្រើនមាន អារម្មណ៍ងងឹតមុខ ពេលក្រោកឡើងភ្លាមៗ ពីដំណេក អង្គុយឬ ឈររយៈពេលយូរ ។ បើ អ្នកមានអាការៈបែបនេះ គួរទៅពិភាក្សា ជាមួយគ្រូពេទ្យឯកទេស ។
៥- មិនបានយក ភួយហាលថ្ងៃសម្ងួតជាតិ សើមខ្លាំងនាំឱ្យធូលី លូតលាស់ច្រើនឡើងៗ ហើយអាចបង្កឱ្យកើត អាការតាមបំពង់ ខ្យល់ក្នុងសួតអាចដក ដង្ហើមស្ទះ និងទទួលទានដំំណេក មិនលក់ស្កប់ស្កល់ ។ ផលអាក្រក់របស់វា គឺធ្វើឱ្យអស់កម្លាំង ល្ហិតល្ហៃកើតឡើង ក្នុងថ្ងៃបន្ទាប់មកទៀត ។
៦- ទទួលទានអាហារមិនឆ្អែត និងការទន្ទឹងរង់ចាំ អាហារបានធ្វើឱ្យ សរីរាង្គកាយផលិត បរិមាណទឹករំលាយ អាហារកើតឡើងច្រើន ប៉ុន្ដែពេលនោះ បើពុំមានអាហារ អ្វីចូលទៅសម្រាប់ កិនរំលាយ ទេ វានឹងធ្វើឱ្យអាការ ល្ហិតល្ហៃកើត មានឡើងដែរ ។ អ្នកដែលជួប អាការបែបនេះ ច្រើនបំផុតគឺស្ដ្រី ហេតុ ដូច្នេះអ្នកគួររក អ្វីមកទទួលទានទ្រាប់ ក្រពះឱ្យបាន ឆ្អែតផង មុន នឹងចូលដំណេកនេះ ។
៧- រាងកាយមានបញ្ហាទោះបីជាការឈឺដើមទ្រូងជាសញ្ញាដ៏សំខាន់បញ្ជាក់ប្រាប់ពីរោគបេះដូង ប៉ុន្ដែសម្រាប់ស្ដ្រីសញ្ញានោះអាចជាភាព ខ្សោយ ផ្នែកកម្លាំងទៅវិញទេ ។ស្ដ្រីខ្លះដែលមាន រោគ ប្រចាំខ្លូនដូចជា រោគស្ដ្រី ដេកមិនលក់ តឹងតែងអារម្មណ៍ ការទុក្ខព្រួយលំបាកក៏នាំឱ្យកើត អាការអស់កម្លាំងកំហែងដូចគ្នា ។
៨- ខ្នើយចាស់ពេកទន់ ជ្រាយមិនរឹងល្អ ដូចកាលពីមុន វានឹងធ្វើឱ្យករបស់អ្នកមិនរាប ស្មើល្អតាមដងខ្លួន ដែលមិន ត្រឹម តែធ្វើឱ្យសាច់ដុំរឹងតឹងទេ ថែមទាំងធ្វើឱ្យការ ទទួលទានដំណេក ពេលនោះមិនលង់លក់ និងរួមទាំងការដក ដង្ហើមមិនស្រួល ទៀត ផង ។
៩- ហាត់ប្រាណយ៉ាងតិចបំផុត ២០នាទី ទោះបីជាក្នុងមួយ អាទិត្យអ្នកហាត់ប្រាណ មួយលើកក៏ដោយ ក៏តែងទទួលអារម្មណ៍ អស់កម្លាំងល្ហិតល្ហៃ តិចជាងអ្នកដែល មិនហាត់ប្រាណសោះ ៣០ភាគរយផង ដែរ ។ បើ សិនអ្នកយល់ឃើញថា ការហាត់ប្រាណ ជារឿងពិបាកខ្លាំង សុំឱ្យអ្នកបែរមកចាប់អារម្មណ៍ ទទួលទានបន្លែ និងផ្លែឈើបន្ថែមវិញ។ អ្នកដែលទទួលទាន បន្លែច្រើនក្នុងមួយ ថ្ងៃអាចកាត់បន្ថយ អាការល្ហិតល្ហៃ បន្ទាប់មកធ្វើឱ្យ យើងលង់លក់ស្កប់ស្កល់ ។
១០- ផ្ទះកខ្វក់ អ្នកឯកទេសហុងស៊ុយ ជនជាតិចិនបាន អះអាងថា របស់របររប៉ាត់រប៉ាយ ទុកដាក់គ្មានសណ្ដាប់ធ្នាប់ ក្នុងផ្ទះបាន ជម្រុញឱ្យកើតអារម្មណ៍ តប់ប្រមល់ និងឈ្លោះទាស់ទែង គ្នាក្នុងគ្រួសារ ។ ជាមួយគ្នានេះរាសី នឹងធ្លាក់ចុះ ហើយ ជម្ងឺបៀត បៀននាំឱ្យកើត គ្រោះចង្រៃទៀតផង៕
ដកស្រង់ចេញពី៖ http://www.lookingtoday.com
ជាលើកទីមួយហើយសម្រាប់ខ្ញុំដែលជិះកង់បានឆ្ងាយចឹង ដូចជាឈឺខ្លួនមែនទែន ជាពិសេសជើងនុង ព្រោះខានជិះកង់យូរហើយ តែសប្បាយចិត្ត ព្រោះបានសម្រេចបំណងជិះកង់បានឆ្ងាយ ហេហេហេ តែមិនមែនជិះម្នាក់ឯងទេណា មានគ្នា៣នាក់ទៀត
។ លើកមុនបានជិះម្ដងដែរ ទៅមាត់ទន្លេ តែបិះវីវរ ជិះដល់ស្ដុបពេទ្យចិនស្រាប់ងងឹតមុខ សំណាងល្អទៅជាមួយប្អូនចូច(អ្នកល្បីនៅក្នុងភូមិវើដប្រេសយើងនឹង ស្គាល់អត់?) កុំអី…
សង្ស័យតែក្ដៅពេកហើយ(ចង់រាងចាលម្ដងដែរ
)។ ឥឡុវឃើញថា មានមិត្តខ្ញុំច្រើនដែលមានចំណាប់អារម្មណ៍មកជិះកង់ហាត់ប្រាណ ចឹងលើកក្រោយ គិតថាបបួលគ្នាឲ្យបានច្រើន ហើយជិះឲ្យបានឆ្ងាយជាងនឹងទៀត
(នឹងធ្វើឲ្យបាន
) ។
គិតទៅម្យ៉ាងដែរ ការជិះកង់មិនត្រឹមតែជាការហាត់ប្រាណដើម្បីសុខភាពទេ តែក៏អាចបន្ថយចំណាយថ្លៃសាំងទៀត (សាំងកំពុងឡើងថ្លៃ
) និងប្រយោជន៍មួយចំនួនទៀតដូចជា គ្មានផ្សែងបំពុលបរិស្ថាន(ថែរក្សាបរិស្ថាន) គ្មានសម្លេងរំខាន កាត់បន្ថយការស្ទះចរាចរណ៍(ងាយស្រួលបត់បែនជាងម៉ូតូ) និងគ្រោះថ្នាក់ចរាចរណ៍ជាដើម… ដូចនេះកុំភ្លេចចូលរួមជាមួយខ្ញុំ ជួបគ្នារាល់ល្ងាចថ្ងៃអាទិត្យ
។
ដោយសារបច្ចុប្បន្នមានការជឿនលឿនខាងបច្ចេករិទ្យា ទើបទូរស័ព្ទដៃមានការវិវត្តន៍កាន់តែទំនើប និងមានលក្ខណៈពិសេសច្រើនដែលពិបាកក្នុងការសម្រចចិត្តថាតើត្រូវទិញទូរស័ព្ទដៃប្រភេទណា ហើយបែបណាដែលត្រូវនឹងតម្រូវការរបស់អ្នក។ ដូចនេះ សុំពិនិត្យមើលចំនុចសំខាន់ៗខាងក្រោមដើម្បីជាគំនិតមុននឹងទិញ និងឲ្យសមនឹងតម្រូវការប្រើប្រាស់របស់លោកអ្នក៖
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នប្រព័ន្ធប្រតិបត្តិការទូស័ព្ទដែលគេពេញនិយមបច្ចុប្បន្នមាន Adroid, iOS.. ជាដើម។ សង្ឃឹមថាទិញហើយ នឹងមិនស្ដាយក្រោយចុះ
។
- វិប្បដិសារី វិប្បដិសារិនី និង វិប្បដិសារៈ។
- ព្រហ្មចារី និងព្រហ្មចារិនី។
ពាក្យដែលខ្ញុំលើកឡើងនេះ ជានិច្ចជាកាលយើងតែងតែជួបប្រទះជាញឹកញាប់ទាំងក្នុងអត្ថបទសារពត៌មាន បទចម្រៀង និងការនិយាយស្ដីប្រចាំថ្ងៃជាដើម។ មានអ្នកមួយចំនួនមិនដឹង ហើយប្រើខុសទាំងអចេតនា ហើយក៏មានអ្នកមួយចំនួនបានដឹងហើយ តែនៅតែប្រើទាំងខុស ដោយសារសង្គមសព្វថ្ងៃគេប្រើបែបនឹងទៅហើយ អាចមានអារម្មណ៍ថាខុសប្លែកពីគេ បើអ្នកដែលដឹង មិនអីទេ តែបើអ្នកមិនបានដឹងវិញ គេអាចមិនយល់ ឬសើចយើងទៀតផង។ ដូចនេះ ខ្ញុំសុំលើកយកពាក្យទាំងនោះមកនិយាយ ដោយដកស្រង់ពីវចនានុក្រមសម្ដេចសង្ឃជួនណាត និងបកស្រាយខ្លះៗតាមអ្វីដែលខ្ញុំបានយល់និងដឹង។ បើការបកស្រាយរបស់ខ្ញុះមានការខុសពីការពិត សូមមេត្តាជួយកែតម្រូវដោយអនុគ្រោះផងចុះ។
- វិប្បដិសារី៖ (ន.) (បា.),(សំ.) (វិប-ប៉ៈដិ-សារ៉ី) (វិប្រតិសារិន៑) អ្នកដែលមានវិប្បដិសារៈ ។ បើស្ត្រីជា វិប្បដិសារិនី ។
ខ្ញុំសុំបកស្រាយខ្លះៗតាមអ្វីដែលខ្ញុំបានយល់៖
តាមការពន្យល់នៃវចនានុក្រមខាងលើមានន័យថា ប្រុស និងស្រីត្រូវប្រើពាក្យផ្សេងគ្នាគឺ ប្រុសត្រូវប្រើ វិប្បដិសារី ឯស្រ្ដីវិញគឺប្រើ វិប្បដិសារិនី។ ពាក្យ “វិប្បដិសារី និងវិប្បដិសារិនី” គឺសម្ដៅលើមនុស្សដែលមានវិប្បដិសារៈ។ ឧទាហរណ៍៖ ខ្ញុំជាវិប្បដិសារី/វិប្បដិសារិនី ។ ចំពោះប្រយោគដែលគេតែងតែប្រើខុសគឺ ខ្ញុំមានវិប្បដិសារី ។ ចុះវិប្បដិសារៈវិញ?
- វិប្បដិសារៈ៖ (ន.) (បា.),(សំ.) (វិប-ប៉ៈដិ-សារ៉ៈ) (–សារ ឬ–សារ) សេចក្ដីក្តៅក្រហាយចិត្ត, សេចក្ដីនឹកស្តាយក្រោយ, សេចក្ដីនឹកតូចចិត្ត ព្រោះដឹងខ្លួនជាខុស : មានវិប្បដិសារៈ ។ វិប្បដិសារកម្ម អំពើដែលនាំឲ្យមានវិប្បដិសារៈ (អំពើអាក្រក់) ។ វិប្បដិសារចិត្ត ចិត្តដែលមានវិប្បដិសារៈ ។ វិប្បដិសារភាព ភាពនៃវិប្បដិសារៈ, ដំណើរនឹកស្តាយក្រោយ ព្រោះដឹងខ្លួនជាខុស ។ល។ វិប្រតិសារៈ (វិប-ប្រៈ–) ។
តាមការពន្យល់របស់វចនានុក្រម យើងអាចយល់បានហើយថា ពាក្យដែលគេប្រើខុសពីមុន (មានវិប្បដិសារី) គួរកែទៅ មានវិប្បដិសារៈ វិញ។ ឧទាហរណ៍៖ ខ្ញុំមានវិប្បដិសារៈ។
- ព្រហ្មចារី និងព្រហ្មចារិនី៖ សម្ដៅលើមនុស្សប្រុសស្រីដែលនៅលីវ (នៅក្នុងវចនានុក្រមពន្យល់វែង ទើបខ្ញុំលើកយកតែអត្ថន័យខ្លី ហើយងាយយល់ ចង់ស្វែងយល់បន្ថែមសូមមើលពាក្យ “ព្រហ្ម” ក្នុងវចនានុក្រម)។ អ្វីដែលខ្ញុំចង់បង្ហាញនោះគឺ ការប្រើប្រាស់ពាក្យទាំង២នេះ។ ជាទូទៅ យើងតែងតែឃើញគេប្រើពាក្យ “ព្រហ្មចារី” សម្រាប់មនុស្សស្រី(ស្រីក្រមុំ) ឯមនុស្សប្រុស គេប្រើពាក្យ “ព្រហ្មចារ៉ា” (ប្រហែលជាគាត់និយាយលេង
)។ តែការប្រើប្រាស់ខាងលើគឺមិនត្រូវទាល់តែសោះ ហើយចម្លើយអាចថានឹកស្មានមិនដល់។ ដើម្បីឲ្យអស់ចម្ងល់….៖
ចំពោះបុរស គេប្រើពាក្យ “ព្រហ្មចារី“
ឯចំពោះមនុស្សស្រីគេប្រើពាក្យ “ព្រហ្មចារិនី“
ជាថ្មីម្ដងទៀត បើមានការខុសឆ្គង សូមមេត្ដាកែតម្រូវផង។