ខ្ញុំចង់សម្រាក

ថ្ងៃ​នេះ​ជា​ថ្ងៃ​សៅរ៍​ ខ្ញុំ​នៅ​មុខ​កុំព្យូទ័រ​សរសេរប្លក់មួយនេះទាំងដែលការងារនៅមិនទាន់ចប់នៅឡើយ។ អារម្មណ៍ធ្វើការ​លែងមានទៀតហើយ។ ពីមុនទោះបីមានអារម្មណ៍នឿយហត់ខ្លះតែក៏មិនដែលគិតថានឹងចង់ឈប់។ តែមួយរយៈចុងក្រោយនេះ គ្រាន់តែឈានជើងចូលដល់កៅអីធ្វើការភ្លាម មុខខ្ញុំចាប់ផ្ដើមមានចំហាយក្ដៅភាយ ដូចពាំកំហឹងមកពីណាក៏មិនដឹង។ អារម្មណ៍ខ្ញុំប្រែទៅជាឆេវឆាវ តានតឹង ធុញថប់ជាមួយការងាររកថាមិនត្រូវ ដឹងត្រឹមថាចង់សម្រាកខួរក្បាល និងមិនចង់សូម្បីតែនិយាយរកនរណាម្នាក់។

ខ្ញុំពីមុនដែលចូលចិត្តលេងសើច ស្និទ្ធស្នាលជាមួយគ្រប់គ្នារហូតសង្សារគេប្រច័ណ្ឌ បែរជាមុខ​មិនរីកស្ទើររាល់ថ្ងៃ ខ្ញុំពីមុនដែលតែងតែបបួលគេដើរលេងបែរជាសម្ងំដេកតែក្នុងបន្ទប់ មិត្តភ័ក្រស្ទើរតែភ្លេច​មុខ ខ្ញុំពីមុនដែលចូលចិត្តស្ដាប់ចម្រៀង បែរជាបើក Youtube ចាក់តែសំឡេងទឹកភ្លៀងស្ដាប់ពេលយប់។ ខ្ញុំធ្លាប់បានគិត​ថានឹងកែប្រែស្ថានភាពមួយនេះឲ្យ​ប្រសើរ​ឡើង​ តែខ្ញុំបែរជាមានអារម្មណ៍ថាកំពុងតែបង្ខំ និងដាក់បន្ទុកខ្លួនឯងឲ្យកាន់តែធ្ងន់ទៅ។ តើមាននរណាខ្លះធ្លាប់ជួបស្ថានភាពបែបនេះ ជួយផ្ដល់យោបល់ផង? ឬក៏ខ្ញុំត្រូវបោះបង់ការងារគ្រប់យ៉ាងពិតមែន?

5 comments on “ខ្ញុំចង់សម្រាក

  1. You need RETREAT… គួរតែសម្រាកពីការងារមួយរយៈ (បើអាច)… គួរតែសាកល្បងវិញត្រឡប់ទៅរកទម្លាប់ពីមុនវិញ (បើអាច) សាករុករកបទពិសោធន៍ក្នុងពិភពធម្មជាតិ ដោយចាកឆ្ងាយពី សង្គមមនុស្ស និងហ្វេសប៊ុកមួយរយៈ…

    • សួស្ដីបងភ័ក្រ ខ្ញុំបានដាក់ពាក្យលាលែងរួចហើយ ហើយនឹងសម្រាកមួយរយៈដើម្បីលំហែ។ អរគុណសម្រាប់ការណែនាំ។

    • សួស្ដីបង មួយរយៈក្រោយនេះខ្ញុំមិនសូវមានអារម្មណ៍តានតឹងក្រោយពេលដាកពាក្យលាឈប់។ ប្រហែលជាអាចទៅសម្រាកនៅស្រុកកំណើតមួយរយៈ។ 🙂

Leave a comment