ភ្លៀងនៅភ្នំពេញ

ទើបតែពីរ បីថ្ងៃនេះ នៅភ្នំពេញចាប់ផ្ដើមធ្លាក់ភ្លៀងមកខ្លាំងៗ ចំណែកឯខោអាវ និងស្បែកជើងខ្ញុំហាលពីរថ្ងៃដែរហើយ នៅតែសើមជាប់ព្រោះតែមិនបានសារវាទុកមុនចេញទៅធ្វើការ។ ហើយកំពុងសរសេរនេះ ក៏មិនដឹងថាស្អែកមានខោអាវស្លៀកទៅធ្វើការឬអត់ផងព្រោះតែមេឃនៅតែបន្តភ្លៀងឥតឈប់តាំងពីថ្ងៃមក ហិហិ។ និយាយលេងទេ តាមពិតទៅខ្ញុំជាមនុស្សចូលចិត្តភ្លៀងណាស់ (មិនមែនមានន័យថាខ្ញុំចង់ឲ្យសើមខោអាវរាល់ថ្ងៃទេណា ហិហិ)។ ខ្ញុំចូលចិត្តភ្លៀង ព្រោះថាសំឡេងទឹកភ្លៀងជាតន្ត្រីម្យ៉ាងដែលបំពេអារម្មណ៍ខ្ញុំតាំងពីក្មេងមកធ្វើឲ្យខ្ញុំឆាប់លង់លក់ ឬប្រៀបបានទៅនឹងឳសថជួយផ្សះផ្សារផ្លូវចិត្ត បន្ថយភាពតានតឹង និងអារម្មណ៍ហត់នឿយទាំងឡាយឲ្យរសាយ។

មែនហើយ ខ្ញុំសរសេរអត្ថបទនេះពេលនេះ ខ្ញុំកំពុងតែនៅកន្លែងធ្វើការនៅឡើយ ហើយក៏នឹកឃើញសរសេរអត្ថបទនេះពេលរៀងស្បើយដៃពីការងារ។ សំឡេងទឹកភ្លៀងធ្លាក់លើដំបូលស័ង្កសីនៃអាគារស្នាក់នៅរបស់បុគ្គលិកលាន់ឮប្រ៉ាវៗ ធ្វើឲ្យខ្ញុំនឹកទៅដល់ផ្ទះដំបូលស័ង្កសីនៅឯស្រុក និងអនុស្សាវរីយ៍កាលពីក្មេងៗ។ ខ្ញុំកាលណោះ ឲ្យតែមេឃភ្លៀងម្ដងៗអារម្មណ៍ខ្ញុំចាប់ផ្ដើមអរព្រួច រំភើបនឹងទិដ្ឋភាពពេលភ្លៀងធ្លាក់ខ្លាំងៗព្រោះចង់លេងទឹកភ្លៀង 😆 ។ ក្រោយពីលេងទឹកភ្លៀងឆ្អែតហើយ ក៏មកគេងដណ្ដប់ភួយគេងលក់ទៅ។ ហ៊ឺ..គ្រាន់តែគិតក៏ទទួលអារម្មណ៍កក់ក្ដៅពន់ពេក។

11 comments on “ភ្លៀងនៅភ្នំពេញ

  1. ដូចគ្នា ខ្ញុំហាលខោអាវតាំងពីថ្ងៃអាទិត្យ សើមជាប់ ៣ថ្ងៃហើយ ស៊េដ…

  2. ខ្ញុំចូលចិត្តភ្លៀង ព្រោះខ្ញុំចូលចិត្តយំលេងកំដរបរិយាកាស

Leave a comment