GL Poster របស់ផលិតកម្មរស្មីហង្សមាស

ប៉ុន្មានឆ្នាំចុងក្រោយនេះខ្ញុំសង្កេតឃើញថាសង្គមខ្មែរយើងហាក់បើកចិត្តទូលាយ ទទួលយកនូវវប្បធម៌ស្រឡាញ់ភេទដូចគ្នាច្រើនបើប្រៀបធៀបទៅប្រមាណជាង៥ឆ្នាំមុនដោយស្ដែងចេញតាមរយៈការគាំទ្រទៅលើបទចម្រៀង វីដេអូខ្លីៗរួមទាំងខ្សែរភាពយន្តជាដើម។ ​ជាក់ស្ដែងយើងឃើញមានទាំងស្ថានីយ៍ទូរទស្សន៍ និងផលិតកម្មមួយចំនួនបាន និងកំពុងផលិតខ្សែររឿងជាលក្ខណៈBoy Love និងGirl Loveជាបន្តបន្ទាប់។ ក្នុងនោះមានដូចជាផលិតកម្មសាស្ត្រាហ្វីមក៏បានផលិតចំនួនបីរឿងរួចមកហើយ មានដូចជារឿង “សង្សារខ្ញុំ” ជារឿងទីមួយ និងជាប្រភេទរឿងGLដែលមានរហូតដល់ទៅបីវគ្គ។ រឿងទីពីរមានចំណងជើងថា “មេឃខៀវ” ជាប្រភេទរឿងBL និងរឿងទីបីមានចំណងជើងថា “ស្អប់ស្មើរស្រឡាញ់” ក៏ជាប្រភេទរឿងBLដូចគ្នា។ ហើយថ្មីៗនេះក៏ឃើញមានផលិតកម្មធំមួយរបស់ប្រទេសកម្ពុជាគឺ ផលិតកម្មរស្មីហង្សមាស បានបញ្ចេញPosterមួយសន្លឹកអមដោយចំណងជើង “ស្នេហាខ្ញុំផ្លូវពីរ” ជាខ្សែរចម្រៀងភាពយន្ត ដែលយើងអាចយល់បានថា នេះជាប្រភេទសាច់រឿងបែបGLដូចគ្នា។ ដោយឡែកក្រៅពីផលិតកម្មទាំងពីរខាងលើ យើងក៏ឃើញទូរទស្សន៍ប៉ុស្តិ៍លេខ៥កំពុងតែផលិតរឿងថ្មីជាប្រភេទរឿង BL មានចំណងជើងថា “ព្រះច័ន្ទញញឹម” ផងដែរ។

ដូច្នេះតាមរយៈសាច់រឿងជាច្រើនពីផលិតកម្មធំៗខាងលើ រិតតែបង្ហាញយ៉ាងច្បាស់ពីការបើកទូលាយ និងការដែលមិនរើសអើងចំពោះស្នេហាខុសធម្មជាតិ មិនថា Gay, Lesbian, Bisexual ឬ Transgender។ 🙂