មិត្តភាព-សុខៗក៏លែងនិយាយរកគ្នា

នៅសុខៗស្រាប់តែមិននិយាយរកគ្នា៧ឆ្នាំ នេះជាចំណងជើងវីដូអូមួយរបស់អ្នកនិពន្ធ អ្នកដឹកនាំ និងជាស្ថាបនិកផលិតកម្មសាស្ត្រាហ្វីមដែលគាត់ទើបតែបានបង្ហោះនាពេលថ្មីៗនេះប៉ុណ្ណោះ។ វីដេអូនេះមានរយៈពេលប្រមាណ៣៥នាទីដែលនិយាយអំពីទំនាក់ទំនងមិត្តភាពរវាងគាត់និងតារាសម្ដែង នី មុន្នីនាថ ដែលមានទាំងការចែករំលែក ភាពសប្បាយរីករាយលាយលំនឹងរឿងអន់ចិត្តនឹងគ្នារហូតធ្វើឲ្យទំនាក់ទំនងអ្នកទាំងពីរកាន់តែឃ្លាតឆ្ងាយបន្តិចម្ដង តែចុងក្រោយអ្នកទាំងពីរនៅតែមានឱកាសបកស្រាយ និងរាប់រកគ្នាដូចដើមវិញ។ ដោយឡែកមិត្តភាពខ្ញុំ…. យើងទាំងពីរចាប់ផ្ដើមរាប់អានគ្នាពេលរៀននៅថ្នាក់អនុវិទ្យាល័យ ហើយទំនាក់ទំនងយើងស្និទ្ធស្នាលបន្តិចម្ដងៗចាប់ផ្ដើមពីការចម្លងមេរៀនឲ្យគ្នា ជូនគ្នាទៅផ្ទះ ទៅណាមកណាជាមួយគ្នា ហើយសូម្បីតែសម្ភារប្រើប្រាស់ដូចជាស្បែកជើង សំលៀកបំពាក់ និងកង់ជិះទៅរៀនក៏ដូចគ្នា និងអនុស្សាវរិយ៍ជាច្រើនទៀតដែលអាចនិយាយបានថាស្និទ្ធស្នាលជាងមិត្តភាពធម្មតា រហូតអ្នកខ្លះគេមើលមកថា ពីរនាក់នេះស្រឡាញ់គ្នាទេដឹង(Gay)។ តែយើងក៏នៅតែញញឹមធ្វើធម្មតាដដែលព្រោះអ្វីដែលយើងធ្វើ គឺយើងដឹងក្នុងចិត្តរៀងខ្លួនថាទំនាក់ទំនងពិតជាគ្មានអ្វីលើសពីមិត្ត ។ យ៉ាងណាក៏ដោយ ក្រោយការជួបគឺបែក តែខ្ញុំមិននឹកស្មានថាការបែកបាក់មិត្តភាពយើងទាំងគ្មានសូម្បីហេតុផលតូចមួយដែលខ្ញុំអាចយកមកគិតពិចារណា ឬវែកញែកគ្នា។ ខ្ញុំមិនអស់ចិត្តពីហេតុដែលគាត់ផ្លាស់តុទៅអង្គុយជាមួយអ្នកផ្សេង លែងនិយាយជាមួយខ្ញុំ ហើយថែមទាំងដើរគេចមុខខ្ញុំគ្រប់ពេល ខ្ញុំក៏បានហៅគាត់ដោយត្រង់ និងផ្ដើមសំនួរមុនថា “តើយើងអាចនិយាយគ្នាបន្តិចបានអត់?”

គេតបវិញទាំងចុងមាត់ថា “ចង់និយាយអីនិយាយម៉ោ”

និយាយហើយ គេក៏ដើរហួទៅបាត់ទៅ។ ហើយខ្ញុំក៏អាចយល់បានតាមរយៈឃ្លា តបរបស់គេបែបបង្ហើរចោលថា គេពិតជាមិនចង់និយាយជាមួយខ្ញុំ។ អារម្មណ៍ខ្ញុំពេលនោះខឹងគេខ្លាំងណាស់ សឹងតែលោតទៅធាក់គេឲ្យផ្គាប់មុខពេលគេកំពុងតែដើរចេញទៅនោះ។ តែណ្ហើយ បំណាច់តែបែបនេះទៅ ខ្ញុំក៏លែងខ្វល់ទៀតដែរ(តាមចរិតដែលមិនចេះទ្រគេ)។ ចាប់ពីពេលនោះមក ពួកយើងធ្វើហីរៀងខ្លួនប្រៀបមនុស្សមិនដែលស្គាល់គ្នា និងលែងបានចួបមុខគ្នាមកដល់ពេលនេះប្រមាណជាង១០ឆ្នាំហើយ។

តាមចរិតខ្ញុំពេលនោះ បើឈ្លោះគ្នា ក៏ខ្ញុំមិនដែលនិយាយរកគេមុននោះទេ។ តែមិត្តខ្ញុំម្នាក់នេះគឺជាមនុស្សទីមួយដែលខ្ញុំនិយាយរកមុន ដោយសារតែខ្ញុំចង់ដឹងឲ្យច្បាស់ កុំឲ្យខ្ញុំគិតរកនឹកតែម្នាក់ឯងថា តើខ្ញុំបានធ្វើអីខុសទេ? តើគេខឹងខ្ញុំរឿងអី? មានអ្នកណានិយាយអីមិនល្អពីខ្ញុំប្រាប់គាត់ទេដឹង? ម្យ៉ាង គឺខ្ញុំស្ដាយមិត្តភាព ស្ដាយពេលវេលាល្អៗជាមួយគ្នាមកអស់រយៈពេល៣ឆ្នាំនោះ និងមិនចង់បញ្ចប់ដោយសុខៗលែងនិយាយរកគ្នាទាំងគ្មានហេតុផល។

យើង​ជិត​បែក​គ្នា​ហើយមិត្ត SH10

ច្រៀងដោយ៖ ខ្ញុំបាទ សុផាត

និពន្ធដោយ៖ អាផេង

សរសរសម្រាប់ដំណើរកម្សាន្ដរបស់ក្រុម SH10 កាលពីខែមុននេះ  🙂

អត្ថបទ

យើងជិតបែកគ្នាហើយមិត្ត SH10

១. ជាតិនេះយើងមានសំណាងជួបគ្នា គ្រប់វេលារីករាយក្នុងងារមិត្ត ដែលស្រឡាញ់រាប់អានគ្នាពិត ក្នុងជីវិតមិនដែលនឹកស្មាន។
២. វេលាខ្លីដែលយើងបានស្គាល់គ្នា មិនទាមទារមិនអាចនឹងបំភ្លេច នៅដិតដាមដក់ជាប់រំលេច មិនអាចភ្លេចពេលសប្បាយរួមគ្នា។

R. ដំណើរកម្សាន្ដ SH10តែមួយ ពន្លកត្រួយនៃភាពរីករាយសប្បាយ យើងជិតបែកគ្នាទាំងសម្លេងក្អាកក្អាយ មិនជិនណាយអនុស្សាសាងរួមគ្នា។

R1. យើងជិតបែកគ្នាហើយមិត្ត SH10 វេលាបញ្ចប់ក្នុងពេលមួយដ៏ខ្លី ចប់សិក្សាយើងបែកគ្នាទាំងអាល័យ លាមិត្តនិងគ្រូធ្លាប់វាចារសម្ដី រួមគ្នាគ្នាពេលកន្លង។

បញ្ចប់៖ លាមិត្តនិងគ្រូវាចារសម្ដី សូមសាងក្ដីសុខរៀងខ្លួន…..

មង្គលការមិត្ត​សម្លាញ់ និង​មង្គលការប្អូនស្រី​ជី​ដូនមួយ ថ្ងៃទី១១ ខែមិនា ឆ្នាំ២០១២

តើអ្នកសម្រេចចិត្តយ៉ាងណាក្នងការជ្រើសរើសចូលរួមពិធីមង្គលការរវាង មិត្តសម្លាញ់ និងប្អូនស្រីជីដូនមួយ?

ខ្ញុំ​គិត​ថា​មតិ​ភាគ​ច្រើន​ច្បាស់​ជា​ជ្រើស​រើស​ចូល​រូម​ពិធី​មង្គលការ​របស់​សាច់ញាតិ​មិន​ខាន។ មែន​សាច់​ញាតិ​កើត​មក​គឺជា​សាច់​ញាតិ មិន​អាច​យក​អ្នក​ដ៏ទៃ​មក​ជំនួស​សាច់​ញាតិ​បាន ទោះបី​អ្នក​នោះ​ជិត​ស្និទ្ធ​យ៉ាង​ណា​ដោយ​ក៏​គេ​មិន​អាច​ផ្លាស់​ត្រកូល​របស់​គេ មក​ជា​ត្រកូល​ដូច​យើង​បាន​ដែរ​។ ចុះ​ចំពោះ​មិត្ត​សម្លាញ់​វិញ? ខ្ញុំ​ហៅ​គាត់​ថា”មិត្ត​សម្លាញ់” ព្រោះ​គាត់​ជា​មិត្ត​តែ​ម្នាក់​ដែល​យល់​ចិ​ត្ត ធ្លាប់​រួម​សុខ​ទុក្ខ និង​តែង​តែ​ជួយ​ទុក្ខ​ធុរៈ​ខ្ញុំ​គ្រប់​បែប​យ៉ាង ចាប់​តាំង​ពី​ពួក​យើងបាន​​ស្គាល់​គ្នា​មក។ ទោះ​បី​មិត្តភាព​មក​ក្រោយ​សាច់ញាតិ​ក៏​ពិត​មែន តែ​រយៈ​ពេល​ជិត​១០​ឆ្នាំ ដែល​យើង​បាន​ស្គាល់​រាប់​អាន​គ្នា វា​ពិត​ជា​ជ្រាល​ជ្រៅ​សម្រាប់​ខ្ញុំ។ យើង​ធ្លាប់​សប្បាយ​ជា​មួយ​គ្នា យើង​ធ្លាប់​លំបាក​ជាមួយ​គ្នា មាន​អ្វី​ក៏​មិន​ដែល​ភ្លេច​គ្នា… នេះ​ជា​ពេល​វេលា​ដែល​មិត្ត​ធម្មតា​មិន​ធ្លាប់​មាន។

តែ​ចុង​ក្រោយ ខ្ញុំ​​នៅ​​តែ​​ជ្រើស​​យក​​ចូល​​រួម​​ពិធី​​មង្គល​ការ​​របស់​​ប្អូន​​ស្រី​​ជី​​ដូន​​មួយ​​ទាំង​​ចិត្ត​​អាណិត​​មិត្ត​។ ហេតុ​ផល​​ចំ​បង​​គឺ កៀក​​ថ្ងៃ​​ប្រលង​​ឆមាស​បញ្ចប់​​ឆ្នាំ​​ទី​៣(ថ្ងៃ​ទី​១១​ជា​ថ្ងៃ​ការ ថ្ងៃ​១២​ជា​ថ្ងៃ​ប្រលង) បើ​ទៅ​ការ​មិត្ត​ច្បាស់​ជាមក​ប្រលង​វិញ​មិន​ទាន់(ការនៅ អន្លង់វែង ឧត្តរមានជ័យ)។ ការ​ប្អូន​ស្រី​នៅ អណ្ដូង​ទឹក ស្រុក​បូទុមសាគរ អាច​មក​វិញ​ទាន់ ព្រោះ​ខ្ញុំ​ប្រលង​ពេល​ល្ងាច។ ប៉ា​គាត់​ពឹង​ខ្ញុំ​ទាំង​ស្រុង​ឲ្យ​ទៅ​ចូល​រួម​ពិធី​មង្គល​ការ​នេះ ព្រោះ​គាត់​នៅ​ឆ្ងាយ(ឧត្តរមានជ័យ)។ ម្យ៉ាង​ចាស់ៗ(មីង)គិត​មិន​ខ្វល់​ពី​មិត្តភាព​អី​នោះ​ទេ សំខាន់​គឺ​បង​ប្អូន បើ​ប្រាប់​គាត់​ច្បាស់​ជា​គាត់​ជេរ​ខ្ញុំ​ស្លាប់​មិន​ខាន។ ចំពោះ​ខ្លួន​ខ្ញុំ​ក៏​យល់​ថា​វា​សម​ដែរតែ​អាណិត​មិត្ត ទោះបី​គាត់​ប្រាប់ថា​មិនអី​ទេ​ទាំង​សម្លេង​មិន​អស់​ចិត្ត​ក៏​ដោយ។ ក្រៅ​ពី​ពាក្យ​ជូន​ពរ និង​សុំ​ទោស ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បាន។

សាច់ញាតិមិនអាចរកបាន តែមិត្តកម្រគឺជាមិត្តល្អ!!!

Repost: អនុស្សាវរីយ៍​មួយ​ កាលរៀន​ថ្នាក់វិទ្យាល័យ​ :D

Repost: ពេល​វេលា​ពិត​ជា​លឿន​ណាស់ ដូចជា​ទើប​នឹង​ចាប់​ផ្តើម​រៀន​ថ្នាក់​ទី១​សោះ​ឥឡូវ​កន្លង​ផុតជាង​១០​ឆ្នាំ​បាត់​ទៅ​ហើយ។ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​គិត​តែ​ពី​ខំរៀន​ដើម្បី​យក​ចំណាត់​ថ្នាក់​លេខ​១ ហើយ​ក៏ធ្លាប់​ជាប់​ចំណាត់​ថ្នាក់​លេខ១​ដែរ តែ​ដូច​ជាគ្មាន​ចេះ​អី​សោះ​ ហេ……។ ឆ្លង ពី បឋម សិក្សា ចូល ដល់ អនុវិទ្យាល័យ ជា វ័យ មួយ ដែល ពោ ពេញ ដោយ ភាព សប្បាយ រីក រាយ ស្ទើ តែ រាល់ ថ្ងៃ។ 
ពីមួយថ្ងៃ ទៅ មួយ ថ្ងៃ មិន​ដែល​ខ្វល់​អី​សោះ ដឹងត្រឹម ថា ដល់​ម៉ោងគឺ​ទៅរៀន ចេញ​ពី​រៀនម​កផ្ទះ​ញ៉ាំ​បាយ ដល់​ម៉ោង​រៀន​គួរ គឺ​ចេញ​ទៅ​រៀន​គួរ ក្រោយ​ពីការ​រៀន គឺ​លេង​សើច​សប្បាយ​ជាមួយ​មិត្តភក្តិ​តែ​ប៉ុណ្ណឹង។ Continue reading

អ្នកមិនឯកា

កុំភ្លេចថា អ្នកនៅមានខ្ញុំជាមិត្ត

ឆាកជិវិតជួនកាលក៏ជួបវិបត្តិ   ព្យុះបក់កាត់បំបាត់ស្នាមញញឹម

ទោះយ៉ាងណាកុំអាលអស់សង្ឃឹម   ត្រូវមានរំពឹងក្រោកឈរសាជាថ្មី។

រឿងកន្លងចាំចងតែកុំចុះចាញ់   ក្ដីស្រលាញ់នៅមានពេញផែនដី

ផ្លូវដើរឆ្ងាយសូមអ្នកកុំគិតខ្លី   ហើយកុំភិតភ័យអ្វីៗនឹងប្រែជាល្អ។

ឈប់យំទៅអ្នកនៅមានយើង   ត្រូវខំប្រឹងឡើងយើងនៅក្បែរអ្នក

ត្រូវជឿជាក់លើទឹកចិត្តស្មោះស

គ្មានរឿងអ្វីដោះស្រាយមិនបាន   ឱ្យតែក្លាហានហ៊ានរស់បន្ត

ចងចាំថារូបអ្នកមិនឯកាឡើយ។

មានដង្ហើមគឺនៅមានក្ដីសង្ឃឹម   ស្នាមញញឹមគឺជាកម្លាំងចិត្ត

កុំបោះបង់ខ្លួនឯងឡើយណាមិត្ត   នេះហើយជីវិតយើងតស៊ូជាមួយគ្នា។

ពីអតីតសិស្សវិទ្យល័យអន្លង់វែង

ពេលវេលាពិតជាលឿនណាស់ ដូចជាទើបនឹងចាប់ផ្តើមរៀនថ្នាក់ទី១សោះឥឡូវកន្លងផុតជាង១០ឆ្នាំបាត់ទៅហើយ។ ពីមួយឆ្នាំទៅមួយឆ្នាំគិតតែពីខំរៀនដើម្បីយកចំណាត់ថ្នាក់លេខ១ ហើយក៏ធ្លាប់ជាប់ចំណាត់ថ្នាក់លេខ១ដែរ តែដូចជាគ្មានចេះអីសោះ ហេ……។ ឆ្លងពីបឋមសិក្សាចូលដល់អនុវិទ្យាល័យជាវ័យមួយ ដែលពោពេញដោយភាពសប្បាយរីករាយស្ទើតែរាល់ថ្ងៃ។ អន្លង់វែងពីមួយថ្ងៃទៅមួយថ្ងៃមិនដែលខ្វល់អីសោះ ដឹងត្រឹមថាដល់ម៉ោងគឺទៅរៀនចេញពីរៀនមកផ្ទះញ៉ាំបាយ ដល់ម៉ោងរៀនគួរគឺចេញទៅរៀនគួរ ក្រោយពីការរៀនគឺលេងសើចសប្បាយជាមួយមិត្តភក្តិតែប៉ុណ្ណឹង។

មកដល់ពេលនេះ ឈានចូលដល់វ័យមួយដែលមានការផ្លាស់ប្តូរច្រើន ជាពិសេសគឺចិត្តគំនិត ក្រៅពីភាពសប្បាយរីករាយ និងការសិក្សាក៏នៅមានរឿងរ៉ាវផ្សេងៗជាច្រើនទៀតដែលត្រូវគិត។ បើប្រៀបធៀបទៅខុសគ្នាឆ្ងាយណាស់ ពីមុនជាក្មេងម្នាក់ដែលចូលចិត្តការរៀនសូត្រ លេងសើចច្រើន ពេលខ្លះត្រូវធ្វើអោយមិត្តរួមថ្នាក់ខឹងក៏មាន។ រំលឹកដល់រឿងមួយកាលពី ៥ឆ្នាំមុន កំពុងសិក្សានៅថ្នាក់ទី៩(២០០៥‍ ~ ២០០៦) ការប្រលងឆមាសលើកទីមួយថ្នាក់មធ្យមសិក្សាបឋមភួមិជិតមកដល់ សិស្សានុសិស្សទាំងអស់ខិតខំស្វ័យសិក្សាដោយខ្លួនឯងផង និងរៀនគួរបន្ថែមផង។ ថ្ងៃមួយម៉ោងប្រហែលជា១រសៀលខ្ញុំព្រមទាំងមិត្តភក្ដិប្រមាណជា ១០នាក់បានមករៀនគួរដូចធម្មតា ហើយពេលរៀនគួរចាប់ផ្ដើមនៅម៉ោង ២រសៀលដោយថាពួកខ្ញុំដែលជាសិស្សល្អទើបមករៀនមុនម៉ោងជានិច្ច ហេ..:D ។ ស្របពេលនោះជាអំឡុងពេលចូលឆ្នាំចិនពួកខ្ញុំក៏បានទិញ “ផាវ” មកដុតលេង ខ្ញុំសុំបញ្ជាក់ថាសាលាដែលពួកខ្ញុំរៀនគួរនោះគឺជាសាលាដែលធ្វើពីស្បួវស្ទើតែ ៨០% ដែលមានបណ្ដោយប្រមាណ ១០ម ទទឹងប្រមាណ ៥ម។ អ្នកប្រហែលជាដឹងហើយថា នឹងមានអ្វីកើតឡើង ផាវជាមួយនឹងសាលាស្បូវនោះ។ ដោយការលេងសើច ខ្ញុំនិងមិត្តពីនាក់ទៀត អាណុប និងមេត្តា បោះផាវបន្លាចស្រីៗដែលនៅក្នុងសាលានោះ។ ម្នាក់បោះឆ្វេងម្នាក់ទៀតបោះស្ដាំ ប៉ុន្តែភ្លាត់ធ្វើអោយផាវឡើងលើដំបូលសាលា។ មួយប៉ព្រិចភ្នែកអណ្ដាតភ្លើងពណ៏ខៀវផុសចេញពីលើដំបូលសាលាទើបម្នាក់ៗរត់រកទឹកដើម្បីពន្លត់។ ខ្ញុំចាំបានថា ពេលដែលខ្ញុំកំពុងរត់ទៅដងទឹក មានសិស្សស្រីមួយក្រុម កំពុងនិយាយគ្នាថា៖ “ណាគេ ភ្លើៗទៅដុតសាលាចឹង?” ដោយពួកគេមិនដឹងទេថា ពួកខ្ញុំជាអ្នកដុត ហាហា……..ពិតជាសមមុខណាស់ពួកខ្ញុំ។ សំណាងដែរ ក្រោយពីពន្លត់ហើយនៅសល់ក្តារខៀនមួយ រូបសមេ្តចតា សម្តេចយាយ ដែលពួកខ្ញុំយកបានពេលកំពុងឆេះ ក្រៅពីនេះ មានតុមួយចំនួនឆេះខ្លោច និងខ្លះទៀតនៅប្រើបាន។ ពេលនឹងអត់មានណាគេយល់ចិត្តសោះ ត្រូវលោកគ្រូនិងប៉ូលីសស្ដីអោយទៅដល់ផ្ទះម៉ាក់ថែមពីលើទៀត ស្ពឹកមុខ :(។ បន្ទាប់មក ពួកខ្ញុំបានពិភាក្សាគ្នាដើម្បីធ្វើសាលាសងគេវិញ។ ព្រឹកបន្ទាប់ ពួកខ្ញុំបានជួបជុំគ្នានៅម៉ោង៧ព្រឹកដែលម្នាក់ៗវិចបាយមកពីផ្ទះរៀងៗងខ្លួន គ្នាប្រហែលជាជាង១០នាក់ ចេញដំណើរដោយគោយន្តដើម្បីទៅកាប់ឬស្សីមកធ្វើសាលាវិញ។ ជិះបណ្តើរនិយាយគ្នាបណ្តើរពីហេតុការណ៍នោះ។ ទៅដល់ព្រៃឬស្សីត្រូវចូលទៅជ្រៅបន្តិចទើបមានឬស្សីល្អៗប៉ុន្តែផ្លូវពិបាកបន្តិចក្នុងការជញ្ជូនឬស្សីត្រឡប់មកដល់គោយន្តវិញ។ ការហត់នឿយពោពេញទៅដោយភាពសប្បាយរីករាយ ២ម៉ោង ក្រោយពីកាប់ឬស្សីក៏បានជុំគ្នាញ៉ាំបាយ ជជែកគ្នាអ៊ូអរពេញព្រៃឬស្សីម្ហូបខ្ញុំថ្ងៃនោះគឺសាច់ជ្រូកចៀន ពងទាចៀន២គ្រាប់ និងស្ងោរ២គ្រាប់ និងមិត្តដ៏ទៃទៀតមានម្ហូបពិសេសៗផ្សេងទៀតជាច្រើន ដូចជាប្រហុកជាដើម…គិតទៅម្យ៉ាងដែរ ហត់មែនប៉ុន្តែសប្បាយ។ ព្រឹកបន្ទាប់ពួកយើងបានចេញដំនើរទាំងអស់គ្នាម្ដងទៀតទិញស្បូវនៅឯភូមិមួយដែលនៅឆ្ងាយ។ បន្ទាប់មក ក៏ចាប់ផ្តើមសាងសង់អាគារស្បូវនឹងតែម្តង :D។ ពួកយើងខិតខំជូយគ្នាដើម្បីបញ្ចប់អោយហើយរួចរាល់មុនពេលប្រលងឆមាសពិតជាល្អមែន អាគារស្បូវរបស់ពួកយើងត្រូវបានបញ្ចប់មុនពេលប្រលងឆមាសដោយប្រើរយៈពេល ៣ទៅ៤ថ្ងៃ ព្រមទាំងទទួលការសរសើរពីលោកគ្រូថា “អ្នកទាំងអស់គ្នាពិតជាចេះសាមគ្គីគ្នាបានល្អមែន” ហ៊ឺម..ពិតជាអនុស្សាវរិយ៍មួយដែលគួរអោយចងចាំទុកមែន :D។

សាលាបឋមសិក្សាអណ្ដូងទឹក ឆ្នាំ១៩៩៧ ស្រុកបូទុមសាគរ ខេត្តកោះកុង

អនុវិទ្យាល័យអន្លង់វែង ឆ្នាំ២០០៥ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ