បាន​ចូល​រួមការ​ប្រ​គល់​ពាន​ និង​បិទ​កម្មវិធី​ការ​ប្រលងតន្ត្រី​ចម្រៀង​សម័យ​ថ្នាក់ជាតិ២០១១-ថ្ងៃ០៧ ខែមិនា ឆ្នាំ២០១២

ក្រោក​ម៉ោង​៧​ព្រឹក អត់​មាន​អី​ធ្វើ​ក៏​ជិះ​ម៉ូតូ​ទៅ​អ៊ុត​លទ្ធផល​ពី​ការ​ប្រលង​តន្ត្រី​ថ្នាក់​ជាតិ​នៅ​សាល​មហោ​ស្រព​ចតុមុខ​លេង។ រៀប​ចំ​ខ្លួន និង​ធ្វើ​ដំណើរ​ពី​ផ្ទះ​ខ្ញុំ​ទៅ​ដល់​នុង​ម៉ោង​៨​គត់(ជិះលេងៗ)។ ចូល​ទៅ​ដល់​ក្នុង​សាល​ ម៉ែ..:roll: មនុស្ស​​ណែន កន្លែងអង្គុយពេញព្រៀប(ឈរប៉ារ៉ោយ)។ ត្រូវ​ឈរ​ប្រហែល​១​ម៉ោង ទម្រាំ​មាន​អ្នក​ក្រោក​ចេញ​ ហេ..ចុក​ជើង​គ្រាន់​បើ​ដែរ​នឹង។ ឡូវ​យិយ​ពី​លទ្ថផល​នៃ​ការ​ប្រលង​តន្ត្រី​វិញ ឃើញ​ថា​ក្រោយ​ពី​ការ​ជម្រុះ​ក្រុម​តន្ត្រី​មក​ពី​បណ្តា​ខេត្ត​ក្រុង​ផ្សេងៗ​អស់​រយៈ​ពេល​១៤​សប្តាហ៍ ហើយ​សម្រេច​នៅ​ថ្ងៃ​នេះ​គឺ​មាន​៤​ក្រុម​ដែល​ត្រូវ​ទទួល​បាន​ចំណាត់​ថ្នាក់ គឺ​លេខ​១ លេខ​២ និង​លេខ​៣ មាន​ន័យ​ថា​មាន​លេខ​៣​ស្ទួន​។

នេះជាចំណាត់ថ្នាក់៖

  • លេខ​១ បាន​ទៅក្រុម(ភ្លេច​ឈ្មោះ)ខេត្ត​កំពត។ ទទួល​បាន ពាន​១ ទឹក​ប្រាក់​៣​លាន​រៀល ម៉ាន​ស៊ីន​ចាក់​ឌីវីឌី​មួយ និង​ផ្កា​មួយ​បាច់។
  • លេខ​២​ បាន​ទៅ​ក្រុម​តន្ត្រី​ស្នាម​ញ​ញឹម រាជ​ធា​នី​ភ្នំពេញ​។ ទទួល​បាន ពាន​១ ទឹក​ប្រាក់ ២​លាន​រៀល ម៉ា​ស៊ីន​ចាក់​ឌីវីឌី​មួយ និង​ផ្កា​មួយ​បាច់​។
  • លេខ​៣ បាន​ទៅ​ក្រុម(ភ្លេច​ឈ្មោះ)ខេត្ត​ព្រះ​សីហនុ និង​ក្រុម….(ភ្លេច​ទៀត  :roll:  )។ ទទួល​បាន​ពាន​មួយ ទឹក​ប្រាក់​១​លាន​រៀល ឧបករណ៍​បំពង​សម្លេង​មួយ និង​ផ្កា​មួយ​បាច់។

(ចាំ​សូរ​គេ​សិន ចាំ​មក​បន្ថែម​ក្រោយ :D)

នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា ប្រទេស​យើង​បច្ចុប្បន្ន​នេះ​កំពុង​តែ​មាន​ការ​វិត្តន៍​ទៅ​មុខ​ជា​ជំហាន​បណ្តើរៗ​ហើយ​លើ​វិស័យ​តូរ្យ​តន្ត្រី ឬ​អាច​ហៅ​ថា​ជា​ការ​បើក​ទំព័រ​ថ្មី​នៃ​វិស័យ​តូរ្យ​តន្ត្រី​នេះ ដែល​ស្ទើ​តែ​រលត់​សូន្យ​បង់​បន្ទាប់​ពី​របប​ប៉ុល​ពត។  ដូច​នេះ តាម​រយៈ​កម្មវិធី​នេះ​ពិត​ជា​ជួយ​លើក​ស្ទួយ​វិស័យ​តូរ្យ​តន្ត្រី​ខ្មែរ ពិសេស​គឺ​អ្នក​និពន្ធ​ផ្ទាល់​តែ​ម្ដង ឲ្យ​គាត់​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​សរសេរ​ទំនុក និង​បទ​ភ្លេង​ថ្មី​ដើម្បី​មុខ​មាត់​ប្រទេស​ជាតិ​យើង​ឡើង​វិញ។ ដូច​ឃើញ​ស្រាប់​ហើយ យើង​មាន​ធន​ធាន​អ្នក​ចេះ​ដឹង​ខាង​ផ្នែក​នេះ​មក​ពី​គ្រប់​ខេត្ត​ក្រុង​ទាំង​អស់​បាន​ចូល​រួម​ប្រកួត​ប្រជែង។ ខ្ញុំ​សង្ឃឹម​ថា ក្រោយ​បញ្ចប់​ការ​ប្រលង​តន្ត្រី​ថ្នាក់​ជាតិ​លើក​នេះ ក៏​ដូច​ជា​លើក​ក្រោយៗ​ទៀត នឹង​អាច​កាត់​បន្ថយ​ការ​ចម្លង​បទ​ភ្លេង​ពី​ប្រទេស​ដ៏ទៃ​នា​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ។