ស្ទាក់ស្ទើ

សួស្ដីអ្នកទាំងអស់គ្នា សុខសប្បាយជាទេ? កន្លងទៅប្រហែលជាង២ឆ្នាំហើយដែលខ្ញុំមិនដែលបានមកអើតប្លក់មួយនេះទាល់តែសោះ គឺចាប់តាំងពីខ្ញុំចាប់ផ្ដើមស្គាល់ជីវិតថ្មីមួយទៀតក្រៅពីផ្ដោតទៅលើតែការសិក្សាគឺការងារ។ ក្នុងស្ថានភាពធ្វើការផង រៀនផងពិតជាមិនងាយស្រួលដូចកាលនៅសុំលុយអ្នកផ្ទះចាយទេ ពេលវេលាមួយថ្ងៃពេញនៅកន្លែងធ្វើការ ពេលយប់ត្រូវទៅរៀនទៀត ទោះចង់ឬមិនចង់ក៏ត្រូវតែធ្វើដែរព្រោះនេះជាកាតព្វកិច្ចនិងតម្រូវការ ហើយនេះគឺជាមូលហេតុមួយដែលខ្ញុំមិនដែលចូលមកសរសេរអត្ថបទទាល់តែសោះក្នុងរយៈជិតបីឆ្នាំនេះ។ តែណ្ហើយចុះ នេះគ្រាន់​តែជាអតីតកាលមួយប៉ុណ្ណោះដែលខ្ញុំចង់ភ្ជាប់ជាមួយហេតុផលនៃការមិនបានមកអើតប្លក់មួយនេះ។

ងាកមើលចំណងជើងវិញ “ស្ទាក់ស្ទើ” ខ្ញុំសម្រេចសរសេរអត្ថបទនេះឡើងមិនមែនចង់បើកកកាយរឿងខ្លួនឯងអីទេ គ្រាន់តែចង់ចារនូវកំណត់ហេតុថ្មីក្រោយពេលបាត់មួយរយៈធំ ម្យ៉ាងចង់ជួបសួរសុខទុក្ខអ្នកទាំងគ្នាតាមរយៈអត្ថបទនេះផងនិងជួយផ្ដល់យោបល់បើសិនអ្នកទាំងគ្នាធ្លាប់ជួប​ដូចជាខ្ញុំ​។ វា​ពាក់ព័ន្ធនឹងការងារដូចគ្នាដែលខ្ញុំគ្រាន់តែចង់សរសេរពីចិត្តរារែកក្នុងការសម្រេចចិត្តរបស់ខ្ញុំដើម្បីជ្រើសទីកន្លែងធ្វើការណាមួយរវាងពីរកន្លែងដែលផ្ដល់តម្លៃឲ្យខ្ញុំដូចគ្នា។ ខ្ញុំបានដាក់ពាក្យលា​លែង​ពីកន្លែងធ្វើការសព្វថ្ងៃមុនមួយខែ (ជិតដល់ថ្ងៃឈប់ហើយ) មូលហេតុទីមួយដោយសារប្រាក់ខែ ទី២សម្ពាធការងារ។ ក្នុងអំឡុងពេលដាក់ពាក្យលាលែងនោះខ្ញុំក៏បានជាប់ការងារមួយកន្លែងទៀតដែលឲ្យប្រាក់ខែខ្ញុំលើសកន្លែងចាស់ក្បែរទ្វេរជាពីរនៃប្រាក់ខែសព្វថ្ងៃ និងបានបញ្ជាក់ថ្ងៃចូលធ្វើការច្បាស់លាស់ហើយដែរ។ តែស្របពេលដែលជិតដល់ថ្ងៃចេញនោះ​(១សប្តាហ៍ទៀត) ខាង​ក្រុមហ៊ុនចាស់បានចរចារប្រាក់ខែខ្ញុំដោយឲ្យតម្លៃខ្ញុំស្មើនឹងប្រាក់ខែកន្លែងថ្មីដែរ​ដែលធ្វើឲ្យខ្ញុំស្ទាក់​ស្ទើចិត្តថាតើត្រូវទៅឬនៅបើកន្លែងថ្មីនៅឆ្ងាយពីក្រុងតែខ្ញុំបានបញ្ជាក់គេរួចហើយថានឹងធ្វើ។ នេះគឺជារឿងដែលខ្ញុំត្រូវផ្ដល់ចម្លើយទៅគេនៅថ្ងៃទី១៥នេះហើយ។ ទៅឬនៅ? :/

អរគុណដែលបានចូលអាន រីករាយឆ្នាំថ្មីទាំងអស់គ្នា 🙂 ។

Advertisements

ដើម្បីរៀនភាសាអង់គ្លេសឲ្យឆាប់ចេះ

តើលោកអ្នកចង់រៀនភាសាអង់គ្លេសឬភា​សាបរទេសឲ្យបានឆាប់ចេះឬទេ?
សូមសាកល្បងពិចារណាឬប្រតិបត្តិតា​មវិធីសាមញ្ញៗដូចខាងក្រោម៖
របៀបរៀនភាសាអង់គ្លេស
ដំបូន្មាន និងគំនិត
ដែលត្រួសត្រាយល្អបំផុតសំរាប់បង្​កើនការរៀនភាសាអង់គ្លេសឲឆាប់ចេះ

ដំបូន្មានសំរាប់អ្នកដែលទើបតែចាប់ផ្ដើមសិក្សាដំបូងភាសាអង់គ្លេសដំបូង
១. កូនក្មេងរៀនភាសារបស់គេយ៉ាងយឺតៗ
ដំបូងពួកគេរៀនភាសា បន្ទាប់មកនិយាយ ចុងក្រោយពួកគេរៀនអាន និងសរសេរ។
២. ស្ដាប់ភាសាអង់គ្លេសរាល់ថ្ងៃ
ចូរស្ដាប់វិទ្យុជាភាសាអង់គ្លេសមើលទូរទស្សន៍និងភាពយន្តជាភាសាអង់​គ្លេសព្រមទាំងប្រើប្រាស់មេរៀនតា​មប្រព័ន្ធអ៊ីនធឺណេត។
៣. សេពគប់អ្នកចេះអង់គ្លេស
ចូរហាត់សន្ទនាជាមួយអ្នកចេះអង់គ្​លេស និងអនុវត្តន៍នូវអត្ថបទសន្ទនាដោយ​ប្រើប្រាស់សៀវភៅដំបូងៗ។
៤. អានរឿងអង់គ្លេស
ចូរចាប់ផ្ដើមអានសៀវភៅរឿងក្មេងៗ និងព្យាយាមដើម្បីឲក្លាយជាអ្នកអា​ នដ៏ល្អម្នាក់។ ជាងនេះទៅទៀតអ្នកត្រូវហាត់អាន ការផ្សាយពាណិជ្ជកម្ម ផ្លាកសញ្ញា និងផ្លាកសញ្ញាផ្សេងៗទៀតផងដែរ។ អ្នកត្រូវបង្កើតក្លឹបយុវជនមួយរួ​ចបបួលគ្នាសន្ទនាអង់គ្លេស។
៥. សរសេរពាក្យថ្មីៗ
ចាប់ផ្ដើមសរសេរពាក្យថ្មីចូលក្នុ​ងសៀវភៅកត់ចំណាំរបស់អ្នក ដោយសរសេរតាមលំដាប់អក្ខរៈក្រមដូច​ជា (ពី A,B,C…….Z)។ ហើយ កុំភ្លេចតែងជាឃ្លាផង ព្រមទាំរកឧទាហណ៍អោយបានច្រើន ដោយជានិច្ចកាលនោះត្រូវប្រើប្រាស់វចនានុក្រម។
៦. ព្យាយាមកត់ត្រាជាភាសាអង់គ្លេស
ចូរចាប់ផ្ដើមពីមួយប្រយោគឡើងទៅដូ​ចជាតើអ្នកសុខសប្បាយជាទេ? តើអាកាសធាតុថ្ងៃនេះយ៉ាងម៉េចដែរ?​ តើអ្នកធ្វើ អ្វីខ្លះពីម្សិលមិញ? ហើយបង្កើតប្រយោគផ្សេងទៀតនៅថ្ងៃស្អែក។
៧. ដើរកំសាន្ដទៅកាន់ប្រទេសដែលនិយាយ​អង់គ្លេស
ចូររៀនអង់គ្លេសឲលឿនដោយម្នាក់ស្នាក់នៅជាមួយគ្រួសារអង់គ្លេស ស្ដាប់ជនជាតិដើមនិយាយ ហើយស្វែងរកបទពីសោធន៍សប្បាយៗ អោយច្រើនដើម្បីបង្កើនភាសាអង់គ្លេស។

តើខ្ញុំចាប់ផ្ដើមរៀនភាសាអង់គ្លេ​សនៅទីណា?

១. ហេតុអ្វីបានជាអ្នករៀនភាសាអង់គ្លេស
មុនពេលអ្នកចាប់ផ្ដើមរៀនភាសាអង់គ្លេស ចូរសួរខ្លួនឯងសិនថា ហេតុអ្វីបានជាចង់រៀនអង់គ្លេស? គឺដោយសារតែអ្នកចង់ដោយខ្លួនឯង ឬចង់តាមគេ? វាហាក់ដូចជារាល់ការសំរេចចិត្តក្នុងជីវិតរបស់អ្នកផងដែរ ការរៀនអង់គ្លេសត្រូវតែជាអ្វីមួយ​ ដែលអ្នកពេញចិត្ត ដោយខ្លួនឯង។
២. ដាក់គោលដៅអោយបានច្បាស់លាស់
ប្រសិនបើអ្នកដឹងនូវមូលហេតុដែលអ្​នកចង់រៀន នោះអ្នកនិងកំនត់គោលដៅបានយ៉ាងងាយ​។ ជាឧទាហរណ៍ អាចថាអ្នកចង់ធ្វើដំណើរទៅប្រទេសដែលនិយាយអង់គ្លេស។ ប្រសើរណាស់ឌោលដៅរបស់អ្នកអាងបង្កើតសមត្ថភាពរបស់អ្នកកាន់តែលឿន។ ប្រហែលជាអ្នកដឹងរួចរាល់នូវឃ្លាដ៏មានប្រយោជន៍ជាច្រើនប៉ុន្តែអ្នក​ចង់អភិវឌ្ឍន៍នូវជំនាញស្ដាប់ និងការបញ្ចេញសំលេងរបស់អ្នក។ គោលដៅអ្វីក៏ដោយចូរសរសេរទុក។
តើរយៈពេលប៉ុន្មានដែលអ្នកត្រូវកា​រក្នុងការសិក្សាដើម្បីសំរេចគោលដៅរបស់អ្នក? ចំលើយនពគឺវាខុសពីសិស្សៗគ្រប់គ្នា។ រឿងដែលសំខាន់បំផុតនោះគឺ ភាពប្រាដនិយម។ ប្រសិនបើអ្នកធ្វើការ៦០ម៉ោងក្នុង​មួយសប្ដាហ៍ ចូរកុំមានគំរោងចំណាយ៦០ម៉ោងទៀត សំរាប់រៀនភាសាអង់គ្លេស។ ព្យាយាមមួយៗតែអោយទៀតទាត់។ ចូរប្រើសំភារៈណាមួយដែលជាការប្រកួតប្រជែងប៉ុន្តែកុំអោយពិបាកពេក។​ ជាងនេះទៅទៀត ស្វែងរកអ្វីដែលមានប្រសិទ្ធភាពសំ​ រាប់អ្នក។ បន្ទាប់ពីអ្នកបានសិក្សា អស់រយៈពេលពីរ ឬបីសប្ដាហ៍មក ចូរថ្លឹងថ្លែងវាឲបានសមស្រប។ តើអ្នកសិក្សាបានល្អផុតនៅពេលយប់ ឬនៅលើឡានក្រុងតាមផ្លូវធ្វើដំណើរ​ ទៅធ្វើការ? តើអ្នក ចង់រៀនតែម្នាក់ឯងក្នុងទីស្ងប់ស្​ងាត់ឬក៏ជាមួយមិត្តភក្តិដោយលាយឡំ​ជាមួយបទភ្លេងកំដរអារម្មណ៍?
៣. បង្កើតនូការតាំងចិត្ត
ការតៀនភាសាអង់គ្លេសគឺទាមទារនូវការជំរុញលើទឹកចិត្ត។ អ្នកនឹងអវត្តមានប្រសិនបើអ្នកមិន​មករៀន។ ចូរប្រាកដថាអ្នកត្រៀមខ្លួនជាស្រេចដើម្បីរៀន ហើយធ្វើការតាំងចិត្តអោយស្រេច។
៤. ធ្វើអោយរីករាយក្នុងការរៀនភាសាអង់គ្លេស
រឿងរ៉ាវដែលយើងធ្វើបានល្អបំផុតក្​នុងជីវិតគឺ ជាអ្វីដែលយើងពេញចិត្តនឹងធ្វើ។ ប្រសិនបើអ្នកមិនធ្វើឲរីករាយក្នុ​ងការរៀនសូត្រ ទេអ្នកនឹងមិនទទួលលទ្ធផលគាប់ចិត្​តឡើយ! អ្នកអាចជាសិស្សដ៏មាំទាំម្នាក់ដែ​លរីករាយក្នុងការរៀន។ លើសពីនេះទៅទៀតចូរច្នៃ ប្រឌិតនូវកម្មវិធីដែលជាការផ្ដល់​នូវរង្វាន់ផ្ទាល់ខ្លួនដូចជាលើទឹ​កចិត្តក្នុងពេលបំពេញកិច្ចការចប់​។
ធ្វើឲមានតុល្យភាពនូវជំនាញទាំបួន​(ការស្ដាប់ការនិយាយការអាននិងការ​សរសេរ)។ សិស្សភាគច្រើនចង់ឲមានទំនាក់ទំនង​កាន់តែប្រសើរ ដោយប្រើប្រាស់ភាសាអង់គ្លេស។ ប្រសិនបើភាសាអង់គ្លេសជាភាសាគោលដៅរបស់អ្នកគឺវាសំខាន់ណាស់ ក្នុងការអនុវត្តន៍នូវជំនាញទាំងបួន ព្រោះវាអាចធ្វើអោយការ ទំនាក់ទំនងរបស់អ្នក កាន់តែមានប្រសិទ្ធភាព។ អ្នកត្រូវចាំថា ជំនាញ មួយមិនអាចធ្វើឲជោគជ័យក្នុងភាសាទំនាក់ទំនងរបស់អ្នកឡើយ។ ជាឧទាហរណ៍ អ្នកត្រូវការអានអោយបានល្អមុនពេល​អ្នកសរសេរ។ម្យ៉ាងវិញទៀតអ្នកចាំបាច់ផងដែរនូវលទ្ធភាពក្នុងការស្ដា​ប់អោយបានល្អមុនពេលអ្នកនិយាយកើត។​ អ្នកអាចបង្កើនជំនាញទាំងបួននេះដូចខាងក្រោមៈ
2ផ្នែកខាងក្នុង
– ការស្ដាប់ (គឺត្រូវឆ្លងកាត់មាត់)
– ការអាន (គឺត្រូវឆ្លងកាត់ចូលតាមភ្នែក)
2ផ្នែកដែលចេញមកខាងក្រៅ
– ការនិយាយ (គឺត្រូវឆ្លងកាត់មាត់)
– ការសរសេរ (គឺចេញពីទឹកដែរបស់អ្នក)
វាជារឿងធម្មតា ចូរអ្នកពិចារណាចុះដំបូងគឺ ផ្នែកដែលចូលមកហើយបន្ទាប់មកគឺផ្នែកដែលចេញទៅវិញ។ មានន័យ ថាទី១គឺអ្នកស្ដាប់នរណាម្នាក់ដែល​ចោទសួរអ្នក។ ទី២អ្នកនិយាយដោយផ្ដល់អោយពួកគេនូ​វចំលើយ។ មួយវិញទៀតអ្នក កាន់សំបុត្រពីនរណាម្នាក់រួចបន្ទាប់មកអ្នកសរសេរតប។ ទាំងនេះសុទ្ធតែជាឧទាហរណ៍នៃការទំ​នាក់ទំនង។ ផ្នែកខាងចូល និងផ្នែកខាងចេញគឺមិនសំខាន់ត្រង់​អោយតាមលំដាប់លំដោយជាក់លាក់ឡើយ។ ពេលខ្លះអ្នកនិយាយមុនរួចបន្ទាប់ម​ក ទើបស្ដាប់ជាក្រោយ។ ហើយពេលខ្លះទៀត អ្នកសរសេរនូវអ្វីដែលអ្នកបានស្ដា​ប់។ គ្នុងកំឡុងនៃការទំនាក់ទំនងជាមួយ​ មនុស្សដែលត្រូវបានទាក់ទងនោះបានប្រើប្រាស់មួយក្នុងចំណោមជំនាញខុស​ៗគ្នា។
How to Study English faster FP Library 2007 Editor: Yi Chheng Uor –Peng Translator: Ek Sam Art

​ខ្ញុំចូលភូមិវិញហើយ!!!

សួរស្តីអ្នកភូមិជិតឆ្ងាយជាទីរាប់អាន!!

សុខទុក្ខយ៉ាងណាដែរនឹង? សង្ឃឹមថាសុខទាំងអស់គ្នា។ ឃើញថាញ៉ុមខានបានមកអើតភូមិអស់រយះ​ពេល​ជិតមួយ​ទសវត្សហើយ ប្រហែលជាមានអ្នកភូមិយើងមួយចំនួនភ្លេចមុខបាត់ហើយមើទៅ ព្រោះជាសមាជិកមិនសកម្មនៅក្នុងភូមិស្រាប់ផង ផ្ទះខ្ទមនៅតែជាខ្ទមអាដែល គ្មានចេះអាប់ឌេតអីរ៉េ។  ពេលនេះត្រឡប់ចូលម៉ោអើតភូមិម្តងទៀត ហើយបានដើរសួរសុខទុក្ខអ្នកនៅក្នុងភូមិបានប៉ាម៉ានផ្ទះដែរ 😀 ឃើញមានផ្ទះខ្លះប្លែកច្រើន  ដោយឡែកផ្ទះញ៉ុមនៅតែជាផ្ទះឥតប្រយោជន៍អាដែល ក្រៅពីចាំទទួលយកអ្វីល្អៗពីផ្ទះអ្នកជិតខាង ដូចជាគ្មានអីធ្វើសោះ 😦 ។

អេ! ឆ្លៀតពេលសុំប្រាប់ពីដំណឹងមួយពី Barcamp Phnom Penh 2011 ប្រហែលជាអ្នកមួយចំនួនបានដឹងហើយ តែបើអ្នកណាមិនទាន់ដឹង ប្រញ៉ាប់រួសរាន់ចុះឈ្មោះ  ចូលរួមទាំងអស់គ្នា;)

មានជីវិត ត្រូវមានសង្ឃឹម

មានជីវិត ត្រូវមានសង្ឃឹម

I. បើព្រះអាទិត្យនៅមានរស្មី បើរាល់រាត្រីច័ន្ទនៅតែមាន ចូរកុំតូចចិត្តនឹងជីវិតដូចព្យុះភ្លៀង ជួនរាំងជួនភ្លៀងមិនទៀងទាត់នោះ។

II. យើងគ្រប់គ្នាត្រូវតែក្រោកឈរ ប្រឈមមុខប្រឆាំងនឹងជីវិត ចូរកុំតូចចិត្តនឹងព្រហ្មលិខិត ដែលកម្រិតជីវិតយើងយ៉ាងនេះ។

R. ជីវិតយើងមិនអស់សង្ឃឹមរហូតទេ យើងត្រូវតែ ត្រូវតែខំពុះពារ មិនយូរមិនឆាប់ឃើញច្បាស់មានដួងច័ន្ទ្រា ពេលព្យុះព្យោរមារបក់បោករួចហើយ។

III. យើងត្រូវខំសម្លឹងទៅឲ្យឆ្ងាយ កុំឲ្យជីវិតក្លាយឥតន័យ បើព្រះអាទិត្យនៅមានពន្លឺរាល់ថ្ងៃ ជីវិតត្រូវតែមានក្តីសង្ឃឹម។

ធ្វើយ៉ាងណាឲ្យ Firfox ដំណើរការលឿន?

អ្នកអាចសាកល្បងតាមវិធីសាស្រ្តដូចខាងក្រោមៈ

1.Type “about:config” into the address bar and hit return. Scroll down and look for the following entries:

network.http.pipelining

network.http.proxy.pipelining

network.http.pipelining.maxrequests

Normally the browser will make one request to a web page at a time. When you enable pipelining it will make several at once, which really speeds up page loading.

2. Alter the entries as follows:

Set “network.http.pipelining” to “true”  – Just double click to change the value

Set “network.http.proxy.pipelining” to “true”

Set “network.http.pipelining.maxrequests” to some number like 30. This means it will make 30 requests at once.

3. Lastly right-click anywhere and select New-> Integer. Name it “nglayout.initialpaint.delay” and set its value to “0”. This value is the amount of time the browser waits before it acts on information it recieves.

try it urself! 😀

ពីអតីតសិស្សវិទ្យល័យអន្លង់វែង

ពេលវេលាពិតជាលឿនណាស់ ដូចជាទើបនឹងចាប់ផ្តើមរៀនថ្នាក់ទី១សោះឥឡូវកន្លងផុតជាង១០ឆ្នាំបាត់ទៅហើយ។ ពីមួយឆ្នាំទៅមួយឆ្នាំគិតតែពីខំរៀនដើម្បីយកចំណាត់ថ្នាក់លេខ១ ហើយក៏ធ្លាប់ជាប់ចំណាត់ថ្នាក់លេខ១ដែរ តែដូចជាគ្មានចេះអីសោះ ហេ……។ ឆ្លងពីបឋមសិក្សាចូលដល់អនុវិទ្យាល័យជាវ័យមួយ ដែលពោពេញដោយភាពសប្បាយរីករាយស្ទើតែរាល់ថ្ងៃ។ អន្លង់វែងពីមួយថ្ងៃទៅមួយថ្ងៃមិនដែលខ្វល់អីសោះ ដឹងត្រឹមថាដល់ម៉ោងគឺទៅរៀនចេញពីរៀនមកផ្ទះញ៉ាំបាយ ដល់ម៉ោងរៀនគួរគឺចេញទៅរៀនគួរ ក្រោយពីការរៀនគឺលេងសើចសប្បាយជាមួយមិត្តភក្តិតែប៉ុណ្ណឹង។

មកដល់ពេលនេះ ឈានចូលដល់វ័យមួយដែលមានការផ្លាស់ប្តូរច្រើន ជាពិសេសគឺចិត្តគំនិត ក្រៅពីភាពសប្បាយរីករាយ និងការសិក្សាក៏នៅមានរឿងរ៉ាវផ្សេងៗជាច្រើនទៀតដែលត្រូវគិត។ បើប្រៀបធៀបទៅខុសគ្នាឆ្ងាយណាស់ ពីមុនជាក្មេងម្នាក់ដែលចូលចិត្តការរៀនសូត្រ លេងសើចច្រើន ពេលខ្លះត្រូវធ្វើអោយមិត្តរួមថ្នាក់ខឹងក៏មាន។ រំលឹកដល់រឿងមួយកាលពី ៥ឆ្នាំមុន កំពុងសិក្សានៅថ្នាក់ទី៩(២០០៥‍ ~ ២០០៦) ការប្រលងឆមាសលើកទីមួយថ្នាក់មធ្យមសិក្សាបឋមភួមិជិតមកដល់ សិស្សានុសិស្សទាំងអស់ខិតខំស្វ័យសិក្សាដោយខ្លួនឯងផង និងរៀនគួរបន្ថែមផង។ ថ្ងៃមួយម៉ោងប្រហែលជា១រសៀលខ្ញុំព្រមទាំងមិត្តភក្ដិប្រមាណជា ១០នាក់បានមករៀនគួរដូចធម្មតា ហើយពេលរៀនគួរចាប់ផ្ដើមនៅម៉ោង ២រសៀលដោយថាពួកខ្ញុំដែលជាសិស្សល្អទើបមករៀនមុនម៉ោងជានិច្ច ហេ..:D ។ ស្របពេលនោះជាអំឡុងពេលចូលឆ្នាំចិនពួកខ្ញុំក៏បានទិញ “ផាវ” មកដុតលេង ខ្ញុំសុំបញ្ជាក់ថាសាលាដែលពួកខ្ញុំរៀនគួរនោះគឺជាសាលាដែលធ្វើពីស្បួវស្ទើតែ ៨០% ដែលមានបណ្ដោយប្រមាណ ១០ម ទទឹងប្រមាណ ៥ម។ អ្នកប្រហែលជាដឹងហើយថា នឹងមានអ្វីកើតឡើង ផាវជាមួយនឹងសាលាស្បូវនោះ។ ដោយការលេងសើច ខ្ញុំនិងមិត្តពីនាក់ទៀត អាណុប និងមេត្តា បោះផាវបន្លាចស្រីៗដែលនៅក្នុងសាលានោះ។ ម្នាក់បោះឆ្វេងម្នាក់ទៀតបោះស្ដាំ ប៉ុន្តែភ្លាត់ធ្វើអោយផាវឡើងលើដំបូលសាលា។ មួយប៉ព្រិចភ្នែកអណ្ដាតភ្លើងពណ៏ខៀវផុសចេញពីលើដំបូលសាលាទើបម្នាក់ៗរត់រកទឹកដើម្បីពន្លត់។ ខ្ញុំចាំបានថា ពេលដែលខ្ញុំកំពុងរត់ទៅដងទឹក មានសិស្សស្រីមួយក្រុម កំពុងនិយាយគ្នាថា៖ “ណាគេ ភ្លើៗទៅដុតសាលាចឹង?” ដោយពួកគេមិនដឹងទេថា ពួកខ្ញុំជាអ្នកដុត ហាហា……..ពិតជាសមមុខណាស់ពួកខ្ញុំ។ សំណាងដែរ ក្រោយពីពន្លត់ហើយនៅសល់ក្តារខៀនមួយ រូបសមេ្តចតា សម្តេចយាយ ដែលពួកខ្ញុំយកបានពេលកំពុងឆេះ ក្រៅពីនេះ មានតុមួយចំនួនឆេះខ្លោច និងខ្លះទៀតនៅប្រើបាន។ ពេលនឹងអត់មានណាគេយល់ចិត្តសោះ ត្រូវលោកគ្រូនិងប៉ូលីសស្ដីអោយទៅដល់ផ្ទះម៉ាក់ថែមពីលើទៀត ស្ពឹកមុខ :(។ បន្ទាប់មក ពួកខ្ញុំបានពិភាក្សាគ្នាដើម្បីធ្វើសាលាសងគេវិញ។ ព្រឹកបន្ទាប់ ពួកខ្ញុំបានជួបជុំគ្នានៅម៉ោង៧ព្រឹកដែលម្នាក់ៗវិចបាយមកពីផ្ទះរៀងៗងខ្លួន គ្នាប្រហែលជាជាង១០នាក់ ចេញដំណើរដោយគោយន្តដើម្បីទៅកាប់ឬស្សីមកធ្វើសាលាវិញ។ ជិះបណ្តើរនិយាយគ្នាបណ្តើរពីហេតុការណ៍នោះ។ ទៅដល់ព្រៃឬស្សីត្រូវចូលទៅជ្រៅបន្តិចទើបមានឬស្សីល្អៗប៉ុន្តែផ្លូវពិបាកបន្តិចក្នុងការជញ្ជូនឬស្សីត្រឡប់មកដល់គោយន្តវិញ។ ការហត់នឿយពោពេញទៅដោយភាពសប្បាយរីករាយ ២ម៉ោង ក្រោយពីកាប់ឬស្សីក៏បានជុំគ្នាញ៉ាំបាយ ជជែកគ្នាអ៊ូអរពេញព្រៃឬស្សីម្ហូបខ្ញុំថ្ងៃនោះគឺសាច់ជ្រូកចៀន ពងទាចៀន២គ្រាប់ និងស្ងោរ២គ្រាប់ និងមិត្តដ៏ទៃទៀតមានម្ហូបពិសេសៗផ្សេងទៀតជាច្រើន ដូចជាប្រហុកជាដើម…គិតទៅម្យ៉ាងដែរ ហត់មែនប៉ុន្តែសប្បាយ។ ព្រឹកបន្ទាប់ពួកយើងបានចេញដំនើរទាំងអស់គ្នាម្ដងទៀតទិញស្បូវនៅឯភូមិមួយដែលនៅឆ្ងាយ។ បន្ទាប់មក ក៏ចាប់ផ្តើមសាងសង់អាគារស្បូវនឹងតែម្តង :D។ ពួកយើងខិតខំជូយគ្នាដើម្បីបញ្ចប់អោយហើយរួចរាល់មុនពេលប្រលងឆមាសពិតជាល្អមែន អាគារស្បូវរបស់ពួកយើងត្រូវបានបញ្ចប់មុនពេលប្រលងឆមាសដោយប្រើរយៈពេល ៣ទៅ៤ថ្ងៃ ព្រមទាំងទទួលការសរសើរពីលោកគ្រូថា “អ្នកទាំងអស់គ្នាពិតជាចេះសាមគ្គីគ្នាបានល្អមែន” ហ៊ឺម..ពិតជាអនុស្សាវរិយ៍មួយដែលគួរអោយចងចាំទុកមែន :D។

សាលាបឋមសិក្សាអណ្ដូងទឹក ឆ្នាំ១៩៩៧ ស្រុកបូទុមសាគរ ខេត្តកោះកុង

អនុវិទ្យាល័យអន្លង់វែង ឆ្នាំ២០០៥ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ