វចនានុក្រម​ខ្មែរ​បកប្រែពាក្យលើ Web Browser

សួស្ដី​អ្នក​ទាំង​អស់​គ្នា!!! សុខសប្បាយជាទេ? ដូច​ជា​ខាន​សរសេរ​អត្ថបទ​យូរ​ហើយ ដោយ​សារ​ខ្ជិល​សរ​សេរ :P។ តែ​កុំ​ឲ្យ​ស្ងាត់​ពេក ច្នេះ​សុំ​លើក​យក​​វចនានុក្រម​ខ្មែរ Online មក​បង្ហាញ​គឺ Khmer online dictionary។ Khmer Online Dictionary អាច​ធ្វើ​ការ​បក​ប្រែ​ពាក្យ​ពី​ភាសា​ផ្សេងៗ​មួយ​ចំនួន​ដល់​ទៅ​ជាង​​៣០​ភាសា​មក​ជា​ភាសាខ្មែរ​នៅ​លើ​បណ្ដញ​ផ្ទាល់​តែម្ដង(លើweb browser) ដោយប្រើប្រាស់ Chrome Extension។ ដើម្បីប្រើប្រាស់បានសូម ចុច​ទីនេះ ​។

បន្ទាប់​ពី​ដំឡើង​វារួចហើយ​ លោក​អ្នក​នឹង​អាច​ប្រើ​ប្រាស់​វា​បាន​យ៉ាង​ងាយ​ស្រួល ដោយ​គ្រាន់​តែ​Select​លើ​ពាក្យ​ដែល​​អ្នក​​ចង់​​បក​​ប្រែ រូច​ចុច​ស្ដាំ​(Right Click)លើ​ពាក្យ​នោះ រួច​ជ្រើសរើសពាក្យ Translate ឬ Double click លើពាក្យ​ដែល​អ្នក​ចង់​បក​ប្រែក៏​បាន ;)។

ឡួយ៩ កម្មវិធីឥតគិតថ្លៃ Freemake Video Converter

តោះ​សាក​កម្មវិធី​ឥត​គិត​ថ្លៃ​វិញ​មើល មិន​ចាំ​បាច់ crack (លួច អជ្ញាប័ណ្ណ)អី​នោះ​ទេ គ្រាន់​តែ​ទាញ​យក​មក​ប្រើ​តែ​ប៉ុណ្ណោះ ;)។ កម្មវិធី Freemake video converter ជា​កម្មវិធី​សម្រាប់​បំលែង​វីដេអូ ឌីវីឌី សម្លេង និងរូបភាព ទៅ​ជា​ទម្រង់​ហ្វាល​ផ្សេងៗ​ជា​ច្រើន ដូចជាAVI, MP4, WMV, MKV, MPEG, 3GP, DVD, MP3, iPod, iPhone, PSP, Android, rip & burn DVD, convert to Flash FLV & SWF, burn Blu-ray…។ មិន​តែ​ប៉ុណ្ណោះ​តាម​រយៈ​កម្មវិធី​នេះ ក៏​អាច​ទាញ​យក​និង​បំលែង​វីដេអូ​ពី Youtube បាន​ផង​ដែរ ធ្វើ​ម្តង​បាន​ពីរ​ព្រមគ្នា ឡូយហេ 😉  អូ នៅ​មាន​លក្ខណៈ​ពិសេស​ច្រើន​ទៀត ចង់​ដឹង​ទាល់​តែ​ទាញ​យក​ទៅ​សាក​ប្រើ​ខ្លួន​ឯង។ វា​ជា​កម្មវិធី​ឥត​គិត​ថ្លៃ ដែល​មាន​លក្ខណៈ​ពិសេស​មិន​ចាញ់​កម្មវិធី​ដែល​មាន​អជ្ញាប័ណ្ណ​នោះ​ទេ បើ​ចង់​ដឹង​ថា​សមត្ថភាព​វា​យ៉ាង​ណា​នោះ​សាក​ប្រើ​លេង​មើល៍ :)។

ទាញយកនៅទីនេះ ទំហំ ១MB

កម្មវិធី​វីដេអូ​ chat លើ​ទូរស័ព្ទដៃ​ imichat

ខ្ញុំសុំណែនាំកម្មវិធីឥតគិតថ្លៃមួយសម្រាប់អ្នកដែលចូលចិត្ត chat មិនថាលើទូរស័ព្ទ ឬកុំព្យូទ័រ នោះគឺកម្មវិធី imichat។ imichat ជាកម្មវិធីងាយស្រួលប្រើ ដោយគ្រាន់តែតម្លើង និងបើកចូលប្រើប្រាស់តែម្តង មិនចាំបាច់ចុះឈ្មោះអ្វីទាំងអស់។ មុខងារពិសេសរបស់វាគឺ Video Chat ដោយយើងអាចហៅចេញទៅកាន់មិត្តភ័ក្ររបស់អ្នក ហើយមើលមុខគ្នាឃើញតាមរយៈកាមេរ៉ាទូរស័ព្ទដៃរបស់អ្នក (តម្រូវឲ្យភាគីម្ខាងទៀតមានកម្មវិធីនេះដែរ តែបើភាគីម្ខាងទៀតគ្មានទេ វានឹងផ្ញើសារមួយទៅឲ្យភាគីដែលគ្មានកម្មវិធីចូលទៅទាញយក)។ តាមរយះកម្មវិធីនេះ យើងអាចនិយាយ ឬ chat ក៏បាន ហើយការហៅចេញទៅកាន់ភាគីម្ខាងទៀតអាចធ្វើការហៅចេញតាមរយៈលេខទូរស័ព្ទ ឬលេខ ID។ ម្យ៉ាងទៀត កម្មវិធីនេះក៏អាចហៅចេញពីទូរស័ព្ទទៅកុំព្យូទ័រ ពីកុំព្យូទ័រទៅទូរស័ព្ទផងដែរ។ ក្រៅពីនេះ imichat ក៏មានជា chat room ដែលអ្នកអាចសន្ទនាជាមួយអ្នកប្រើប្រាស់ជាច្រើនមកពីប្រទេសផ្សេងៗទៀត។

បើចាប់អារម្មណ៍ អាចទាញយកបាននៅទីនេះ៖

ចំណាំ៖ កម្មវិធីនេះ Support ចំពោះតែប្រភេទទូរស័ព្ទ 3Gឡើងទៅ។

បំលែង​ Blog ទៅជា Ebook សម្រាប់​អាន​ដោយមិនបាច់​ភ្ចាប់​អ៊ីន​ធើណេត

ស្គាល់ blog អត់? ស្កាល់ Ebook អត់? បើអត់ស្គាល់ទេ សួរលោក Google ទៅ 😀

វិធីងាយៗ បើសិនអ្នកគ្មានពេលសម្រាប់បើកអីនធើណេតដើម្បីអានប្លក់ដែលអ្នកពេញចិត្ត ហើយចង់អានអត្ថបទដែលបានដាក់នៅក្នុងប្កក់នោះ ដំណោះស្រាយប្រសើបំផុតនោះ គឺបំលែង blog ទៅជា Ebook។ ដូចនេះ អ្នកអាចអានវាបានគ្រប់ពេល មិនថាលើកុំព្យូទ័រ ឬ Smartphone ផ្សេងៗ ដោយពុំចាំបាច់អីនធើណេត (offline) ។ តើបំលែងយ៉ាងមិចទៅ?

Book Smith ជាវែបសាយមួយសម្រាប់បំលែងប្កក់ទៅជា Ebook ក្នុងទម្រង់ជា PDF file។ ងាយៗប៉ុណ្ណោះ មិនចាំបាច់ចុះឈ្មោះអីទេ គ្រាន់តែអនុវត្តជាជំហ៊ានៗដូចខាងក្រោម ៖ Continue reading

វិធី​​ដំណើរ​ការ​គណនី Facebook​ ពីរនៅ​​លើ​​ Browserតែមួយ

អ្នក​ប្រើប្រាស់​ Facebook មួយ​ចំនួន​អាចមានគណនី facebook ពីរឬលើសពីនេះ អាចជាគណនីផ្ទាល់ខ្លួនផង និង​គណនី​សម្រាប់​អជីវ​កម្ម​​ជា​ដើម។ ហើយ ជាធម្មតាគឺភ្ចាប់ចូល​បានតែគណនី​តែមួយគត់នៅ​លើ Browser មួយ។ បើ​ចង់​ភ្ជាប់​ចូល​គណនី​មួយ​ផ្សេង​​​ទៀត លុះត្រាតែចាកចេញពីគណនីចាស់សិន។ ដូចនេះ ដើម្បីដោះស្រាយបញ្ហានេះ ខ្ញុំសុំណែនាំ​នូវ Extension របស់ Google chroome មួយ ដែលមានឈ្មោះថា Facebook Quick login ដែលអាចភ្ជាប់ចូលបាន៥គណនី​នៅលើ Browser តែមួយ។ ចុចលើតំណរភ្ជាប់ ដើម្បីចូលទៅកាន់ fb Quick Login extension => Add To Chroome => Install ។

បន្ទាប់មកចុចលើ ប៊ូតុង fb នៃផ្នែកខាងលើ => click here ដូចក្នុងរូប

បំពេញគណនី

សាក​បង្កើត Prank Shutdown Virus លេងមួយមើល :D

Prank Shutdown គ្រាន់តែជាIconបញ្ឆោតមួយ នៅពេលដែលយើង double​ click លើវា នោះកុំព្យូទ័រយើងនឹងបិទ​ក្នុង​រយៈពេល​ណាមួយ​ដែល​អ្នក​បង្កើត Icon នេះបានកំណត់។ ពីមុនធ្លាប់ចាញ់បោកគេម្តង នឹកឃើញក៏យកមកសរសេរលេងទៅ 😀 ។ តោះ សាកបង្កើតវាលេងទុកបោក​ក្មេងៗ​ក្នុងផ្ទះ 😆 ។

ដំបូង សូមបង្កើត​ shortcut មួយទៅ ដោយ right click លើផ្ទៃ Desktop =>New => shortcut

Shortcut ដែល​បង្កើត​នោះនឹងបើកភ្លាមៗ បន្ទាប់មក ចំលងអានេះចូលទៅ

shutdown -s -t 15 -c “bye bye!!”

*** លេខ១៥នឹង អាចជំនួសដោយលេខអីក៏បានដែរ វាជាវិនាទីដែលកំណត់​ឲ្យកុំព្យូទ័រលត់ ។ ឯពាក្យ bye bye ក៏ដូចគ្នា គឺអាចជំនួសដោយពាក្យអីក៏បានដោយ វាជាសារដែលលោតចេញ ក្រោយពេល double click លើវា 😉 ។

បន្ទាប់ពីចុច next អ្នកនឹងឃើញពាក្យ shutdown ដែលអ្នកអាចដូរជាឈ្មោះអីក៏បាន តាមតែអ្នកចង់ដាក់ Continue reading

ពី​ក្រុម​ “​ចែក​គ្នា​និយាយ​អាយ​ធី​” នៅលើ Facebook!

ក្រុមចែកគ្នានិយាយអាយធី  ជាក្រុម​ដែលចែករំលែកចំណេះដឹងឲ្យគ្នាទៅវិញ​ទៅមកតាម​រយះអ៊ីនធើណេត(Facebook) ស្តីពី​បច្ចេកវិទ្យា​ពត៌មានវិទ្យា។ ស្វែងយល់បន្ថែមពីក្រុមនេះ សូមចូលទៅកាន់តណរភ្ជាប់នេះ http://jingjork.blogspot.com/2011/12/it.html?showComment=1325060478301#c1517573955271459401 ឬចូលទៅកាន់ក្រុមដោយផ្ទាល់ https://www.facebook.com/groups/ustalkshare/ ។

ក្រុមចែកគ្នានិយាយ​អាយ​ធី នឹងរៀបចំការប្រជុំនៅថ្ងៃទី ១៩ ខែកុម្ភះ ឆ្នាំ ២០១២  ដែល​ជា​ខួប​១​ឆ្នាំ​របស់​ក្រុម​ផង និងជាព្រឹត្តិការណ៍ ចែករំលែកចំនេះដឹងសម្រាប់អ្នកគ្រប់គ្នាផងដែរ។ កាលពីខែមុន ពួក​យើង​បាន​រៀប​ចំម្តងរួចហើយ គឺនៅថ្ងៃទី០៤ ខែធ្នូ ២០១១ ដែលមានសមាជិក​ចូលរួមប្រមាណ​៨០នាក់ នៅ CM training centre។ យើងបានរៀបចំ​ការចែករំលែកចំណេះ និង​បទពិសោធន៍តាមរយះការ​ធ្វើ​បទ​បង្ហាញ​(Presentation) ពីសមាជិកក្រុម ដែលគាត់ចង់ចែករំលែកនូវចំណេះដឹង​ ដែលគាត់មានជូន​ដល់មិត្ត​រួម​ក្រុម ដោយមានការរៀបចំប្រធាន​បទ​ជាមុន។

សម្រាប់ការជួប​ជុំនៅថ្ងៃទី ១៩ ខែកុម្ភះ ឆ្នាំ ២០១២ ខាងមុខនេះ អាចនឹងមានអ្វី​ដែលពិសេស​ជាងលើកមុន​ ដោយមានជាជំនួយឧបត្តម្ភមួយចំនួនផងដែរ៖

– សមាជិករបស់គេហទំព័រ បច្ចេកវិទ្យាសម្រាប់អ្នក IT4UG (http://it4ug.net/) និងជួយឧបត្តម្ភ DVD moonOS 4 Neak ចំនួន ២០សន្លឹក!

– លោក សេង សុភក្រ ម្ចាស់គេហទំព័រ http://khmerservice.net/ ជួយឧបត្តម្ភ CD Ubuntu 11.10 ចំនួន ១០សន្លឹក !

– លោកគ្រូ អ៊ូ ផាន់ណារិទ្ធ ឧបត្តម្ភ សៀវភៅ HTML4 រៀនខ្លួនឯង ចំនួន ៤០ក្បាល

– ក្រុមអភិបាលចែកគ្នានិយាយអាយធី អាវ ចំនួន ២

– សមាជិក Fan Te Vong DVD Windows 7 ចំនួន 6 បន្ទះ

– សមាជិក ស្លឹក ឈើបៃតង បានជួយ DVD ១ដុំ

– វិទ្យាស្ថានបើកទូលាយ DVD OpenSUSE Khmer ចំនួន ១០០ បន្ទះ

– ខាងលោក សូ វជ្ជា បានទាក់ទងមកនិងជួយ  ៖

  •   Share hosting 2 GB សំរាប់ 20 accounts for one year
  •  Reseller hosting 2 GB សំរាប់ 5 accounts for one year
  •  Virtual Private Server 30 GB disk space, 300 GB bandwidth, 512 RAM one account for one month free only.
  •  Only $8 per year for .COM that register on that day.
អរគុណនូវជំនួយឧបត្ថម!

——————————

ដូចបានជម្រាបជួនខាងលើបើសិនបើសិនសមាជិកដែលបានបំណងចង់ជួយចែករំលែក ឬឧបត្ថមកម្មវិធីបន្ថែមសូមទាក់ទងមកក្រុមអភិបាលយើងខ្ញុំ ដើម្បីរៀបចំព្រឹត្តិការណ៍នេះ​ឲ្យកាន់តែពិសេស!

(អ៊ាងគារវៈ 097 55 79 167)

សូមអរគុណ!