ពិតអត់ ដែលផែនដីត្រូវរលាយនៅថៃ្ងទី២១ ខែធ្នូ ឆ្នាំ២០១២?

ប្រភពពី Camnews បានចុះផ្សាយ 12-23-2011 09:05 AM

យោងតាមប្រតិទិន Mayan បានបង្ហាញអោយដឹងថា នៅថៃ្ងទី២១ ខែធ្នូ ឆ្នាំ២០១២ វា​គឺ​ជា​ពេល​មួយ​ដែល​ផែន​ដី​ត្រូវ​រលាយ​ភាវៈ​រស់​ទំាង​ឡាយ​ នឹងត្រូវស្លាប់ រលាយ​សាប​សូន្យ​ទំាង​អស់ ព្រោះដោយសារតែទ្រនិចរបស់ប្រតិទិន Mayan ចង្អុលចំចំនុចសូន្យ ដែល​មាន​ន័យ​ថា ពេល​អវសាន​នៃជីវិត​មនុស្ស។

ចំនែកឯ តាមChristian radio host Harold Camping ក៏បានលើកឡើងដែរថា​​នៅ​​​​ឆ្នាំ​២០១២​នេះ ​ពិភព​លោក​នេះ​នឹង​ត្រូវ​បំផ្លាញ​ចំនួន​ពីរ​ដង​គឺនៅថ្ងៃទី ២១ខែឧសភា ឆ្នាំ ២០១២ និងថៃ្ងទី ២១ខែតុលាឆ្នាំ២០១២។

តើវានឹងអាចដូចរឿង ២០១២ ដែលហូលីវូដបានសម្តែងនោះដែរទេ? មានតែរង់ចាំមើលទាំងអស់គ្នា 😉 ។ អេ កុំឲ្យ​ស្តាយ​ក្រោយ អ្នកអត់​ទាន់​មាន​ប្រ​ពន្ធ ដណ្តឹងប្រពន្ធម្នាក់មួយឲ្យហើយទៅ តិចថាអត់បានស្គាល់រសជាតិ 😆 ។