ទិញ​ទូរស៏ព្ទ​ទំនើប​គួរ​ពិនិត្យ​មើល​អ្វី​ខ្លះ?

ដោយ​សារ​បច្ចុប្បន្ន​មាន​ការ​ជឿន​លឿន​ខាង​បច្ចេករិទ្យា ទើប​ទូរស័ព្ទ​ដៃ​មាន​ការ​វិវត្តន៍​កាន់​តែ​ទំនើប និង​មាន​លក្ខណៈ​ពិសេស​ច្រើន​ដែល​ពិបាក​ក្នុង​ការ​សម្រច​ចិត្ត​ថា​តើ​ត្រូវ​ទិញ​ទូរស័ព្ទ​ដៃ​ប្រភេទ​ណា ហើយ​បែប​ណា​ដែល​ត្រូវ​នឹង​តម្រូវ​ការ​របស់​អ្នក។ ដូច​នេះ សុំ​ពិនិត្យ​មើល​ចំនុច​សំខាន់ៗ​ខាងក្រោម​ដើម្បី​ជា​គំនិត​មុន​នឹង​ទិញ និង​ឲ្យ​សម​នឹង​តម្រូវ​ការ​ប្រើប្រាស់​របស់​លោក​អ្នក៖

  • GHz៖ ជា​ពាក្យ​កាត់​របស់​ជីហ្គាហឹតស៍ ដែល​ជា​ឯកត្តា​ប្រើប្រាស់​សម្រាប់​វាស់​ល្បឿន​ដំណើរ​ការ​ទូរស័ព្ទ។ បច្ចុប្បន្ន​ទូរស័ព្ទ​ក្នុង​ទីផ្សារ​ជា​ទូទៅ​មាន​ល្បឿន​ដំណើរ​ការ 1GHz ឬ​លើស​ពី​នេះ។
  • RAM៖ រ៉េម​ត្រូវ​បាន​គិត​ជា​មេហ្គាបៃ(MB) វា​មាន​តួ​នាទី​កំណត់​នូវ​ចំនួន​កម្មវិធី (Applications) ដែល​ទួរស័ព្ទ​អាច​ដំណើរ​ការ​ក្នុង​ពេល​តែមួយ​ដោយ​មិន​បន្ថយ​ល្បឿន​របស់​ទួស័ព្ទ។ ប្រសិន​បើ​អ្នក​គ្រាន់​តែ​ឆែក​វែបសាយ ឬ​ទូរស័ព្ទ​ចេញ​ចូល តម្រូវ​ការ RAM ត្រឹម 256MB គឺ​គ្រប់​គ្រាន់​ហើយ។ ប៉ុន្តែ​បើ​អ្នក​ប្រើ​កម្មវិធី​ច្រើន​ក្នុង​ពេល​តែ​មួយ ឬ​លេង​ហ្គេម​ច្រើន សូម​ជ្រើស​រើស RAM តូច​បំផុត​ត្រឹម 512MB។
  • GB៖ អាស្រ័យលើទូស័ព្ទដែលអ្នកទិញថាតើវាមាសមត្ថភាពស្តុក(មិនអាចបន្ថែម ឬដកចេញ) ឬទូរស័ព្ទដែលអាចបន្ថែមអង្កចងចាំដូចជា Micro SD, SD, Mini SD។ សមត្ថភាពស្តុករបស់ទួរស័ព្ទគិតជាជីហ្គាបៃ (GB)។ ដូចនេះប្រសិនបើអ្នកចង់ស្ដុកបទចម្រៀង វីដេអូ រូបភាព និងកម្មវិធីច្រើន អ្នកអាចត្រូវការទួស៍ព្ទដែលមានទំហំ GB កាន់តែធំ។ រីឯអង្កចងចាំដែលអាចបន្ថែមបានជាទូទៅអាចស្ដុកបានពី 2-34G។
  • MP៖ គុណភាពកាម៉េរ៉ាទូរស័ព្ទ ត្រូវគិតជាមេហ្គាភិកសែល (MP)។ ហើយទូស័ព្ទដែលមាន MP ច្រើន នឹងថតរូបកាន់តែច្បាស់។ ជាទូទៅ ទូរស័ព្ទសេរីទំនើបមានកាម៉េរ៉ា 5MP ឬច្រើនជាងនេះ (គុណភាពអាចទទួលយកបាន)។
  • 3G ឬ 4G៖ សម្ដៅ​លើ​ល្បឿន​នៃ​ទិន្នន័យ​របស់​អ៊ីន​ធើណេត ថា​តើ​វា​មាន​ល្បឿន​កម្រិត​ណា​ចំពោះ​ប្រព័ន្ទ​ទួរស័ព្ទ។ វា​ត្រូវ​បាន​គិត​ជា Kbps(Kilobits Per Second ) និង Mbps(Megabits Per Second) ដោយ 3G មានពី 144kbps – 2.4 Mbps។ ហើយ​ប្រព័ន្ធ 4G មាន​ពី 1Mbps -25Mbps (ប៉ុន្ដែ​ក៏​អាច​ខុស​គ្នា​ទៅ​តាម​ល្បឿន​អ៊ីនធើណេត​ដែល​ផ្ដល់​ដោយ​ក្រុមហ៊ុន​ទូរស័ព្ទ​ផង​ដែរ)។ ហើយ​ប្រព័ន្ធ 4G គេ​រំពឹង​ថា​នឹង​អាច​មាន​ល្បឿន​ដល់​ទៅ 100Mbps នា​ពេល​អនាគត។

គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​ប្រព័ន្ធ​ប្រតិបត្តិការ​ទូស័ព្ទ​ដែល​គេ​ពេញ​និយម​បច្ចុប្បន្ន​មាន Adroid, iOS.. ជាដើម។ សង្ឃឹមថាទិញហើយ នឹងមិនស្ដាយក្រោយចុះ :)។

កម្មវិធី​វីដេអូ​ chat លើ​ទូរស័ព្ទដៃ​ imichat

ខ្ញុំសុំណែនាំកម្មវិធីឥតគិតថ្លៃមួយសម្រាប់អ្នកដែលចូលចិត្ត chat មិនថាលើទូរស័ព្ទ ឬកុំព្យូទ័រ នោះគឺកម្មវិធី imichat។ imichat ជាកម្មវិធីងាយស្រួលប្រើ ដោយគ្រាន់តែតម្លើង និងបើកចូលប្រើប្រាស់តែម្តង មិនចាំបាច់ចុះឈ្មោះអ្វីទាំងអស់។ មុខងារពិសេសរបស់វាគឺ Video Chat ដោយយើងអាចហៅចេញទៅកាន់មិត្តភ័ក្ររបស់អ្នក ហើយមើលមុខគ្នាឃើញតាមរយៈកាមេរ៉ាទូរស័ព្ទដៃរបស់អ្នក (តម្រូវឲ្យភាគីម្ខាងទៀតមានកម្មវិធីនេះដែរ តែបើភាគីម្ខាងទៀតគ្មានទេ វានឹងផ្ញើសារមួយទៅឲ្យភាគីដែលគ្មានកម្មវិធីចូលទៅទាញយក)។ តាមរយះកម្មវិធីនេះ យើងអាចនិយាយ ឬ chat ក៏បាន ហើយការហៅចេញទៅកាន់ភាគីម្ខាងទៀតអាចធ្វើការហៅចេញតាមរយៈលេខទូរស័ព្ទ ឬលេខ ID។ ម្យ៉ាងទៀត កម្មវិធីនេះក៏អាចហៅចេញពីទូរស័ព្ទទៅកុំព្យូទ័រ ពីកុំព្យូទ័រទៅទូរស័ព្ទផងដែរ។ ក្រៅពីនេះ imichat ក៏មានជា chat room ដែលអ្នកអាចសន្ទនាជាមួយអ្នកប្រើប្រាស់ជាច្រើនមកពីប្រទេសផ្សេងៗទៀត។

បើចាប់អារម្មណ៍ អាចទាញយកបាននៅទីនេះ៖

ចំណាំ៖ កម្មវិធីនេះ Support ចំពោះតែប្រភេទទូរស័ព្ទ 3Gឡើងទៅ។