ជិះ​កង់​ទៅ​លេង​ប្រាសាទ​តាព្រហ្ម

ការ​ជិះ​កង់​គឺ​ជា​ចំណូល​ចិត្ត​ទី​១​របស់​ខ្ញុំ​ក្នុង​ចំណោម​លំហាត់​ប្រាណ​ផ្សេង។
ខ្ញុំ​ចូលចិត្ត​ជិះ​កង់​ដើរ​លេង​ជិត​ៗ​លក្ខណៈ​ជា​ក្រុម​ (ជាការហាត់ប្រាណផង និងកម្សាន្ដផង)។
តែ​លើក​នេះ ចាត់​ទុក​ថាជា​ឯកត្តកម្ម​ថ្មី​របស់​ខ្ញុំ​ក្នុង​ដំណើរ​កម្សាន្ដ​បែប​ជិះ​កង់
ហើយ​ជិះ​បាន​ឆ្ងាយ​ជាង​រាល់​លើក។​

ថ្ងៃទី២៣
បន្ទាប់​ពី​ចូល​រួម​ស្ដាប់​បទ​បង្ហាញ​ផ្សេងៗ​នៅ​ក្នុង​កម្មវិធី Barcamp Angkor នៅ​ខេត្ត​សៀម
ខ្ញុំ និង​មិត្តភ័ក្រ​ផ្សេង​ទៀត​សរុប​គ្នា​៨​នាក់ បាន​សម្រេច​ចិត្ត​ថា​នឹង​ជិះ​កង់​ទៅ​លេង​ប្រាសាទ​
​តាព្រហ្ម។ ពួក​យើង​ចេញ​ដំណើរ​នៅ​ម៉ោង​៤​រសៀល ជិះ​បណ្ដើរ ជជែក​គ្នា​បណ្ដើរ
និង​ឈប់​ថត​រូប​លេង​នៅ​តាម​ផ្លូវ ព្រម​ទាំង​ចូល​មើល​ប្រាសាទ​នានា​នៅ​តាម​វង់​ធំ​ទៀត​ផង។
ទម្រាំ​ទៅ​ដល់​ប្រាសាទ​តាព្រហ្ម​ថ្ងៃ​រាង​ជ្រេរ​បាត់​ទៅ​ហើយ
ជា​ពេល​ដែល​គេ​តម្រូវ​ឲ្យ​ភ្ញៀវ​ចេញ​ពី​ប្រាសាទ។
ភ្ញៀវ​ទេសចរណ៍​ដើរ​ចេញ​ពី​ប្រាសាទ​បណ្ដើរៗ តែ​សំណាង​ល្អ
មិន​ទាន់​ដល់​ម៉ោង​៦​នៅ​ឡើយ​ទេ ពួក​យើង​ក៏​ទៅ​សុំ​ពូ​ដែល​ជា​អ្នក​យាម​ប្រាសាទ​នោះ
គាត់​ក៏​អនុញ្ញាតិ​ឲ្យ​ចូល​១៥​នាទី ហេ​ហេ 😉 ។ អឺម..១៥​នាទី ពិត​ជា​តិច​មែន​ទែន
មិន​បាន​ពិនិត្យ និង​ដើរ​​ឲ្យ​គ្រប់​កន្លែង​នៃ​ប្រាសាទ​សោះ ពិត​ជា​ស្ដាយ​មែន 😦
(តែ​ប្រសើរ​ជាង​អ​ត់ 😛 )។ សង្ឃឹម​ថា​យើង​នឹង​ជួប​គ្នា​លើក​ទៀត​ ប្រាសាទ​តាព្រហ្ម។
បន្ទាប់​ពីបាន​ចូល​ថត​រូប​លេង​នៅ​ក្នុង​ប្រាសាទ​រួច​គឺ​ម៉ោង​៦​គត់
យើង​ក៏​ចេញ​ដំណើរ​ត្រឡប់​មក​វិញ តែ​ពេល​ទៅ​វិញ​នេះ អ្នក​​ជិះ​កង់​មាន​តែ​៦​នាក់​ប៉ុណ្ណោះ
ព្រោះ​២​នាក់​ទៀត​សុំ​ចុះ​ចាញ់ ពួក​គាត់​លើក​កង់​ដាក់​រ៉ឺម៉ក​កង់​​បី​ជិះ​ត្រឡប់​មក​ផ្ទះ​វិញ ហាហា
😆 ។ លើក​នេះ​ស៊ុត​យក​ម៉ា​អស់​ដៃ​ទាំង​អស់​គ្នា​ហើយ ព្រោះ​មេឃ​រាង​ងងឹត​ទៅ​ហើយ
ណា​មួយ​ប្រញ៉ាប់​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជុំ​គ្នា​ជាមួយ​អ្នក​ចូល​រួម​barcampទាំង​អស់។
ទៅ​ដល់​កន្លែង​ញ៉ាំ​អាហារ​ដូចជា​យឺត​បន្ដិត​ហើយ
ព្រោះ​អ្នក​ចូលរួម​មួយ​ចំនួន​ធំ​បាន​ញ៉ាំ​ហើយ និង​កំពុង​ត្រឡប់​ទៅ​ផ្ទះ​សំណាក់​រៀង​ៗ​ខ្លួន។
ចុង​ក្រោយ​នៅ​សល់​តែ​ពួក​យើង​ដដែល 😐 ។

ក្រោយ​ពី​ការ​ជិះ​កង់​​លើក​នេះ ដូចជា​មិន​សូវ​ហត់​ប៉ុន្មាន​ទេ​ថ្វី​ត្បិត​ខ្ញុំ​ជិះ​ឆ្ងាយ​ជាង​រាល់​លើក
តែ​មិន​ដឹង​ចំងាយ​ប៉ុន្មាន​ទេ 😆 គ្រាន់​តែ​ឈឺ​គូទ​ប៉ុណ្ណោះ 😛 ។


ពង្សាវតារ​ខ្មែរ

សព្វ​ថ្ងៃ​ឃើញ​ថា​បទ​ ពង្សាវតារ​ខ្មែរ​ មាន​ទំនុក​ខុសៗ​គ្នា​ត្រង់​ពាក្យ​ ឬ​ឃ្លា​មួយ​ចំនួន។ យើងមិន​ដឹង​ថា​ទំនុក​មួយ​ណា​ត្រឹម​ត្រូវ​តាម​បទ​ដើម​ពិត​ប្រាកដ​នោះ​ទេ។ បទ​ខាង​លើ​ដែល​ខ្ញុំ​បាន​ធ្វើ​ជា​អក្សរ​រត់​នេះ ក៏​មិន​ដឹង​ថា​ត្រឹម​ត្រូវ​ ឬ​អត់​ដែរ គឺ​ធ្វើ​តាម​អ្វី​ដែល​ខ្ញុំ​ស្ដាប់​បាន និង​ពិចារណា​លើ​អត្ថន័យ គ្មាន​បំណង​កែ​ឲ្យ​ខុស​គេ​នោះ​ទេ។

នេះ​គឺ​ជា​ឃ្លា​ទី​២ នៃ​បទ​ពង្សាវតារ​ខ្មែរ​នេះ ដែល​ខ្ញុំ​សរសេរ​តាម។ មិន​ដឹង​ថា​បទ​នេះ​ជា​បទ​ដើម​ ឬ​អត់​ទេ http://soundcloud.com/oavcago/khmer-background-part-ii

បើខុសឆ្គងយ៉ាងណា សូមមេត្តាអធ្យាស្រ័យ និងជួយកែតម្រូវផង។

 

 

 

១០ចំណុច​ដែល​នាំ​ឱ្យ​អស់​កម្លាំង ល្ហិតល្ហៃ

អត្ថបទនេះខ្ញុំបានដកស្រង់ចេញពីវែបសាយមួយ ឃើញថាវាមានពាក់ព័ន្ធជាមួយខ្ញុំច្រើនចំពោះ១០ចំនុចខាងក្រោមនេះ ដូចនេះខ្ញុំក៏លើកវាមកបង្ហាញនៅទីនេះដែរ។ សង្ឃឹមថាវាក៏ជាចំណេះដឹងថ្មីមួយសម្រាប់អ្នកទាំងអស់គ្នាទុកជាបទពិសោធន៍ ហើយបើសិនមានអ្នកណាមានមានអាការៈបែបនេះ​ អាចអានហើយកែប្រែវាបានដោយខ្លួនឯង វាមិនអត់ប្រយោជន៍ទេ 🙂 ។

ការប្រកបការងារ និងរោគជម្ងឺខ្លះក៏មាន ចំណែកពាក់ព័ន្ធ បង្កឱ្យកើតអាការអស់ កម្លាំងល្ហិតល្ហៃ ។ ដូច្នេះដើម្បីការពារ និងទប់ស្កាត់អាការ ទាំងអស់នេះ គឺលោកអ្នកត្រូវ ចៀសវាង នូវប្រការដូចខាងក្រោមនេះ

១- កុំនៅក្បែរឧបករណ៍អគ្គីសនី ច្រើនពេកព្រោះប៉ូលបូក (+) ដែលបានមកពី ឧបករណ៍ អេឡិចត្រូនិច ឬ ម៉ាស៊ីនត្រជាក់អាច ជម្រុញឱ្យកើតអ័រម៉ូន ដែលធ្វើឱ្យយើងអស់ កម្លាំងល្ហិតល្ហៃនិង ស្រងូតស្រងាត់ ។

២- កុំឱ្យស្ងាបដោយសារ ការស្ងាបជាការកើតឡើង តាមធម្មជាតិ ដែលរាងកាយរបស់យើង ត្រូវជម្រុញឱ្យ កម្រើកនូវ អារម្មណ៍ឡើងពីការងងុយ ដេក ។ អ្នកចិត្ដវិទ្យាបាន និយាយថា ចលនារបស់ថ្គាមនឹងទៅ ជម្រុញការគាបច្របាច់ សរសៃឈាមលើ ផ្ទៃមុខដែលបញ្ជូនឈាម ទៅកាន់ខួរក្បាល ហេតុដូច្នេះ ការទប់ស្ងាបបានក្លាយជា ការរាំងស្ទះដល់ចលនាទាំងនេះ ហើយនឹង ជម្រុញ ឱ្យអ្នកកាន់តែ ងងុយ ដេកខ្លាំងឡើងថែមទៀត ។

៣- ធូលីនៅត្រង់មាត់បង្អួច តាមការស្រាវជ្រាវបាន រកឃើញថា ៨៨% នៃផ្ទះទូទៅ តែងមានដុះផ្សិតនៅ តាមមាត់បង្អួច និងមនុស្សមួយភាគខ្លះ មានប្រតិកម្ម ជាមួយផ្សិតនេះបង្ក ធ្វើឱ្យអស់កម្លាំង និងមាន អារម្មណ៍ធុញថប់ ។ គួរធ្វើការសម្អាត ដោយបោសជូត ឬលាង ទឹកសាប៊ូឱ្យបាន ស្អាតជាប់ជាប្រចាំ ។

៤- សម្ពាធឈាមទាប សម្ពាធឈាមទាបគឺ ជាមូលហេតុដ៏សំខាន់មួយ ដែលធ្វើអស់កម្លាំង ល្ហិតល្ហៃ ។ គ្រូពេទ្យឯកទេស ពុំទាន់បានអះអាងពី មូលហេតុនេះ ឱ្យបានច្បាស់លាស់ នៅឡើយទេ ។ ប៉ុន្ដែគេជឿជាក់ថា កើតឡើងដោយសារ ឈាមទៅចិញ្ចឹមខួរក្បាល មិនគ្រប់គ្រាន់ ។ អាការនេះ គេតែងតែជួបញឹកញាប់ បំផុតទៅលើក្រុមមនុស្ស ដែលមានសម្ពាធ ឈាមទាប ។ អ្នក ជួបបញ្ហានេះ ច្រើនមាន អារម្មណ៍ងងឹតមុខ ពេលក្រោកឡើងភ្លាមៗ ពីដំណេក អង្គុយឬ ឈររយៈពេលយូរ ។ បើ អ្នកមានអាការៈបែបនេះ គួរទៅពិភាក្សា ជាមួយគ្រូពេទ្យឯកទេស ។

៥- មិនបានយក ភួយហាលថ្ងៃសម្ងួតជាតិ សើមខ្លាំងនាំឱ្យធូលី លូតលាស់ច្រើនឡើងៗ ហើយអាចបង្កឱ្យកើត អាការតាមបំពង់ ខ្យល់ក្នុងសួតអាចដក ដង្ហើមស្ទះ និងទទួលទានដំំណេក មិនលក់ស្កប់ស្កល់ ។ ផលអាក្រក់របស់វា គឺធ្វើឱ្យអស់កម្លាំង ល្ហិតល្ហៃកើតឡើង ក្នុងថ្ងៃបន្ទាប់មកទៀត ។

៦- ទទួលទានអាហារមិនឆ្អែត និងការទន្ទឹងរង់ចាំ អាហារបានធ្វើឱ្យ សរីរាង្គកាយផលិត បរិមាណទឹករំលាយ អាហារកើតឡើងច្រើន ប៉ុន្ដែពេលនោះ បើពុំមានអាហារ អ្វីចូលទៅសម្រាប់ កិនរំលាយ ទេ វានឹងធ្វើឱ្យអាការ ល្ហិតល្ហៃកើត មានឡើងដែរ ។ អ្នកដែលជួប អាការបែបនេះ ច្រើនបំផុតគឺស្ដ្រី ហេតុ ដូច្នេះអ្នកគួររក អ្វីមកទទួលទានទ្រាប់ ក្រពះឱ្យបាន ឆ្អែតផង មុន នឹងចូលដំណេកនេះ ។

៧- រាងកាយមានបញ្ហាទោះបីជាការឈឺដើមទ្រូងជាសញ្ញាដ៏សំខាន់បញ្ជាក់ប្រាប់ពីរោគបេះដូង ប៉ុន្ដែសម្រាប់ស្ដ្រីសញ្ញានោះអាចជាភាព ខ្សោយ ផ្នែកកម្លាំងទៅវិញទេ ។ស្ដ្រីខ្លះដែលមាន រោគ ប្រចាំខ្លូនដូចជា រោគស្ដ្រី ដេកមិនលក់ តឹងតែងអារម្មណ៍ ការទុក្ខព្រួយលំបាកក៏នាំឱ្យកើត អាការអស់កម្លាំងកំហែងដូចគ្នា ។
៨- ខ្នើយចាស់ពេកទន់ ជ្រាយមិនរឹងល្អ ដូចកាលពីមុន វានឹងធ្វើឱ្យករបស់អ្នកមិនរាប ស្មើល្អតាមដងខ្លួន ដែលមិន ត្រឹម តែធ្វើឱ្យសាច់ដុំរឹងតឹងទេ ថែមទាំងធ្វើឱ្យការ ទទួលទានដំណេក ពេលនោះមិនលង់លក់ និងរួមទាំងការដក ដង្ហើមមិនស្រួល ទៀត ផង ។

៩- ហាត់ប្រាណយ៉ាងតិចបំផុត ២០នាទី ទោះបីជាក្នុងមួយ អាទិត្យអ្នកហាត់ប្រាណ មួយលើកក៏ដោយ ក៏តែងទទួលអារម្មណ៍ អស់កម្លាំងល្ហិតល្ហៃ តិចជាងអ្នកដែល មិនហាត់ប្រាណសោះ ៣០ភាគរយផង ដែរ ។ បើ សិនអ្នកយល់ឃើញថា ការហាត់ប្រាណ ជារឿងពិបាកខ្លាំង សុំឱ្យអ្នកបែរមកចាប់អារម្មណ៍ ទទួលទានបន្លែ និងផ្លែឈើបន្ថែមវិញ។ អ្នកដែលទទួលទាន បន្លែច្រើនក្នុងមួយ ថ្ងៃអាចកាត់បន្ថយ អាការល្ហិតល្ហៃ បន្ទាប់មកធ្វើឱ្យ យើងលង់លក់ស្កប់ស្កល់ ។

១០- ផ្ទះកខ្វក់ អ្នកឯកទេសហុងស៊ុយ ជនជាតិចិនបាន អះអាងថា របស់របររប៉ាត់រប៉ាយ ទុកដាក់គ្មានសណ្ដាប់ធ្នាប់ ក្នុងផ្ទះបាន ជម្រុញឱ្យកើតអារម្មណ៍ តប់ប្រមល់ និងឈ្លោះទាស់ទែង គ្នាក្នុងគ្រួសារ ។ ជាមួយគ្នានេះរាសី នឹងធ្លាក់ចុះ ហើយ ជម្ងឺបៀត បៀននាំឱ្យកើត គ្រោះចង្រៃទៀតផង៕

ដកស្រង់ចេញពី៖ http://www.lookingtoday.com

ទិញ​ទូរស៏ព្ទ​ទំនើប​គួរ​ពិនិត្យ​មើល​អ្វី​ខ្លះ?

ដោយ​សារ​បច្ចុប្បន្ន​មាន​ការ​ជឿន​លឿន​ខាង​បច្ចេករិទ្យា ទើប​ទូរស័ព្ទ​ដៃ​មាន​ការ​វិវត្តន៍​កាន់​តែ​ទំនើប និង​មាន​លក្ខណៈ​ពិសេស​ច្រើន​ដែល​ពិបាក​ក្នុង​ការ​សម្រច​ចិត្ត​ថា​តើ​ត្រូវ​ទិញ​ទូរស័ព្ទ​ដៃ​ប្រភេទ​ណា ហើយ​បែប​ណា​ដែល​ត្រូវ​នឹង​តម្រូវ​ការ​របស់​អ្នក។ ដូច​នេះ សុំ​ពិនិត្យ​មើល​ចំនុច​សំខាន់ៗ​ខាងក្រោម​ដើម្បី​ជា​គំនិត​មុន​នឹង​ទិញ និង​ឲ្យ​សម​នឹង​តម្រូវ​ការ​ប្រើប្រាស់​របស់​លោក​អ្នក៖

  • GHz៖ ជា​ពាក្យ​កាត់​របស់​ជីហ្គាហឹតស៍ ដែល​ជា​ឯកត្តា​ប្រើប្រាស់​សម្រាប់​វាស់​ល្បឿន​ដំណើរ​ការ​ទូរស័ព្ទ។ បច្ចុប្បន្ន​ទូរស័ព្ទ​ក្នុង​ទីផ្សារ​ជា​ទូទៅ​មាន​ល្បឿន​ដំណើរ​ការ 1GHz ឬ​លើស​ពី​នេះ។
  • RAM៖ រ៉េម​ត្រូវ​បាន​គិត​ជា​មេហ្គាបៃ(MB) វា​មាន​តួ​នាទី​កំណត់​នូវ​ចំនួន​កម្មវិធី (Applications) ដែល​ទួរស័ព្ទ​អាច​ដំណើរ​ការ​ក្នុង​ពេល​តែមួយ​ដោយ​មិន​បន្ថយ​ល្បឿន​របស់​ទួស័ព្ទ។ ប្រសិន​បើ​អ្នក​គ្រាន់​តែ​ឆែក​វែបសាយ ឬ​ទូរស័ព្ទ​ចេញ​ចូល តម្រូវ​ការ RAM ត្រឹម 256MB គឺ​គ្រប់​គ្រាន់​ហើយ។ ប៉ុន្តែ​បើ​អ្នក​ប្រើ​កម្មវិធី​ច្រើន​ក្នុង​ពេល​តែ​មួយ ឬ​លេង​ហ្គេម​ច្រើន សូម​ជ្រើស​រើស RAM តូច​បំផុត​ត្រឹម 512MB។
  • GB៖ អាស្រ័យលើទូស័ព្ទដែលអ្នកទិញថាតើវាមាសមត្ថភាពស្តុក(មិនអាចបន្ថែម ឬដកចេញ) ឬទូរស័ព្ទដែលអាចបន្ថែមអង្កចងចាំដូចជា Micro SD, SD, Mini SD។ សមត្ថភាពស្តុករបស់ទួរស័ព្ទគិតជាជីហ្គាបៃ (GB)។ ដូចនេះប្រសិនបើអ្នកចង់ស្ដុកបទចម្រៀង វីដេអូ រូបភាព និងកម្មវិធីច្រើន អ្នកអាចត្រូវការទួស៍ព្ទដែលមានទំហំ GB កាន់តែធំ។ រីឯអង្កចងចាំដែលអាចបន្ថែមបានជាទូទៅអាចស្ដុកបានពី 2-34G។
  • MP៖ គុណភាពកាម៉េរ៉ាទូរស័ព្ទ ត្រូវគិតជាមេហ្គាភិកសែល (MP)។ ហើយទូស័ព្ទដែលមាន MP ច្រើន នឹងថតរូបកាន់តែច្បាស់។ ជាទូទៅ ទូរស័ព្ទសេរីទំនើបមានកាម៉េរ៉ា 5MP ឬច្រើនជាងនេះ (គុណភាពអាចទទួលយកបាន)។
  • 3G ឬ 4G៖ សម្ដៅ​លើ​ល្បឿន​នៃ​ទិន្នន័យ​របស់​អ៊ីន​ធើណេត ថា​តើ​វា​មាន​ល្បឿន​កម្រិត​ណា​ចំពោះ​ប្រព័ន្ទ​ទួរស័ព្ទ។ វា​ត្រូវ​បាន​គិត​ជា Kbps(Kilobits Per Second ) និង Mbps(Megabits Per Second) ដោយ 3G មានពី 144kbps – 2.4 Mbps។ ហើយ​ប្រព័ន្ធ 4G មាន​ពី 1Mbps -25Mbps (ប៉ុន្ដែ​ក៏​អាច​ខុស​គ្នា​ទៅ​តាម​ល្បឿន​អ៊ីនធើណេត​ដែល​ផ្ដល់​ដោយ​ក្រុមហ៊ុន​ទូរស័ព្ទ​ផង​ដែរ)។ ហើយ​ប្រព័ន្ធ 4G គេ​រំពឹង​ថា​នឹង​អាច​មាន​ល្បឿន​ដល់​ទៅ 100Mbps នា​ពេល​អនាគត។

គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​ប្រព័ន្ធ​ប្រតិបត្តិការ​ទូស័ព្ទ​ដែល​គេ​ពេញ​និយម​បច្ចុប្បន្ន​មាន Adroid, iOS.. ជាដើម។ សង្ឃឹមថាទិញហើយ នឹងមិនស្ដាយក្រោយចុះ :)។