មនោសញ្ចេតនា

មិនមែនមនោសញ្ចេតនាស្នេហាអីទេណាកុំច្រឡំ  😛 ។

មួយរយៈនេះវ៉ល់តែជាមួយនឹងរឿងការងារហ្នឹង ឥឡូវចង់និយាយតពីPostមុនទាក់ទងនឹងការលាលែងរបស់ខ្ញុំនោះ គឺថាGMបានហៅខ្ញុំទៅ​ជួប​ហើយសុំស្ដាប់ការពិចារណាចុងក្រោយរបស់ខ្ញុំថាត្រូវទៅឬនៅ។ ទាំងខ្ញុំ ទាំងGMស្ថិតក្នុងស្ថាន​ភាព​ក្រៀមក្រំដូចគ្នា គាត់ប្រហែលជាពិបាកចិត្តដោយសាររកអ្នកជំនួសមិនទាន់បាន ម្យ៉ាងការងារមួយ​រយៈនេះរវល់ច្រើនផ្សំនឹងបញ្ហាជាច្រើនមកជាហូរហែរ  ឯខ្ញុំក៏ពិបាកនឹងហាមាត់ប្រាប់ពីការសម្រេច​ចិត្តរបស់ខ្ញុំដែលមិនអាចបន្តការងារនៅទីនេះបាន តែ​ក៏មិន​មាន​ជម្រើស​ទៀតដែរព្រោះវាកាន់​តែកៀកថ្ងៃផ្ដើមការងារថ្មីដែរហើយ ចុងក្រោយមានតែពាក្យថាសុំទោសចំពោះគាត់។ ផ្ដើមការងារនៅទីនោះ២ឆ្នាំទៅហើយ មនោសញ្ចេតនានៅតែមាន គាត់បានសុំខ្ញុំពន្យារហូតដល់ដាច់ខែសឹមទៅកន្លែងថ្មី។ ដំបូងខ្ញុំបានបដិសេធន៍ហើយដោយសារបានបញ្ជាក់ថ្ងៃចូលធ្វើការច្បាស់លាស់ជាមួយខាងនោះហើយ វាពិបាកនឹងហារមាត់សុំគេ។ តែដោយសារការទទូចពីមិត្តរួមការងារផងនោះ ក៏សម្រេចចិត្តទូរស័ព្ទទៅសុំគេពន្យាថ្ងៃចូលធ្វើការ ចុចលេខបណ្ដើរគិតបណ្ដើរ តើត្រូវនិយាយអីខ្លះ? តើគេព្រមឬអត់? តិចគេថាយើងសាំញ៉ាំហើយលែងទទួលយើងទៅ? អារម្មណ៍កាន់តែភ័យបុកពោះហើយ ម្យ៉ាងខាងគេបានប្រាប់ហើយថាការងារខាងនោះក៏ត្រូវការជំនួយបន្ទាន់ដែរដោយសារការងារច្រើនដែរ តែក៏មិនបដិសេធន៍សំណើរខ្ញុំដោយសារហេតុផលជាហូរហែរដែលខ្ញុំព្យាយាមប្រាប់ទៅគេ ចុងក្រោយគេក៏OK ទាំងទើសទាល់។ មនោសញ្ចេតនានិយមមែនខ្ញុំ ។

ស្ទាក់ស្ទើ

សួស្ដីអ្នកទាំងអស់គ្នា សុខសប្បាយជាទេ? កន្លងទៅប្រហែលជាង២ឆ្នាំហើយដែលខ្ញុំមិនដែលបានមកអើតប្លក់មួយនេះទាល់តែសោះ គឺចាប់តាំងពីខ្ញុំចាប់ផ្ដើមស្គាល់ជីវិតថ្មីមួយទៀតក្រៅពីផ្ដោតទៅលើតែការសិក្សាគឺការងារ។ ក្នុងស្ថានភាពធ្វើការផង រៀនផងពិតជាមិនងាយស្រួលដូចកាលនៅសុំលុយអ្នកផ្ទះចាយទេ ពេលវេលាមួយថ្ងៃពេញនៅកន្លែងធ្វើការ ពេលយប់ត្រូវទៅរៀនទៀត ទោះចង់ឬមិនចង់ក៏ត្រូវតែធ្វើដែរព្រោះនេះជាកាតព្វកិច្ចនិងតម្រូវការ ហើយនេះគឺជាមូលហេតុមួយដែលខ្ញុំមិនដែលចូលមកសរសេរអត្ថបទទាល់តែសោះក្នុងរយៈជិតបីឆ្នាំនេះ។ តែណ្ហើយចុះ នេះគ្រាន់​តែជាអតីតកាលមួយប៉ុណ្ណោះដែលខ្ញុំចង់ភ្ជាប់ជាមួយហេតុផលនៃការមិនបានមកអើតប្លក់មួយនេះ។

ងាកមើលចំណងជើងវិញ “ស្ទាក់ស្ទើ” ខ្ញុំសម្រេចសរសេរអត្ថបទនេះឡើងមិនមែនចង់បើកកកាយរឿងខ្លួនឯងអីទេ គ្រាន់តែចង់ចារនូវកំណត់ហេតុថ្មីក្រោយពេលបាត់មួយរយៈធំ ម្យ៉ាងចង់ជួបសួរសុខទុក្ខអ្នកទាំងគ្នាតាមរយៈអត្ថបទនេះផងនិងជួយផ្ដល់យោបល់បើសិនអ្នកទាំងគ្នាធ្លាប់ជួប​ដូចជាខ្ញុំ​។ វា​ពាក់ព័ន្ធនឹងការងារដូចគ្នាដែលខ្ញុំគ្រាន់តែចង់សរសេរពីចិត្តរារែកក្នុងការសម្រេចចិត្តរបស់ខ្ញុំដើម្បីជ្រើសទីកន្លែងធ្វើការណាមួយរវាងពីរកន្លែងដែលផ្ដល់តម្លៃឲ្យខ្ញុំដូចគ្នា។ ខ្ញុំបានដាក់ពាក្យលា​លែង​ពីកន្លែងធ្វើការសព្វថ្ងៃមុនមួយខែ (ជិតដល់ថ្ងៃឈប់ហើយ) មូលហេតុទីមួយដោយសារប្រាក់ខែ ទី២សម្ពាធការងារ។ ក្នុងអំឡុងពេលដាក់ពាក្យលាលែងនោះខ្ញុំក៏បានជាប់ការងារមួយកន្លែងទៀតដែលឲ្យប្រាក់ខែខ្ញុំលើសកន្លែងចាស់ក្បែរទ្វេរជាពីរនៃប្រាក់ខែសព្វថ្ងៃ និងបានបញ្ជាក់ថ្ងៃចូលធ្វើការច្បាស់លាស់ហើយដែរ។ តែស្របពេលដែលជិតដល់ថ្ងៃចេញនោះ​(១សប្តាហ៍ទៀត) ខាង​ក្រុមហ៊ុនចាស់បានចរចារប្រាក់ខែខ្ញុំដោយឲ្យតម្លៃខ្ញុំស្មើនឹងប្រាក់ខែកន្លែងថ្មីដែរ​ដែលធ្វើឲ្យខ្ញុំស្ទាក់​ស្ទើចិត្តថាតើត្រូវទៅឬនៅបើកន្លែងថ្មីនៅឆ្ងាយពីក្រុងតែខ្ញុំបានបញ្ជាក់គេរួចហើយថានឹងធ្វើ។ នេះគឺជារឿងដែលខ្ញុំត្រូវផ្ដល់ចម្លើយទៅគេនៅថ្ងៃទី១៥នេះហើយ។ ទៅឬនៅ? :/

អរគុណដែលបានចូលអាន រីករាយឆ្នាំថ្មីទាំងអស់គ្នា 🙂 ។

៥​សំនួរ​ដែល​​តែងតែ​សួរ​ និង​ពិបាក​ឆ្លើយ​នៅ​ពេល​សម្ភាសន៍​ការងារ

អត្ថបទ​នេះ ខ្ញុំ​បាន​ដក​​ស្រង់​ពី​​គេហទំព័រ​​គំនិត ដោយ​​ឃើញ​ថា​វា​ជា​​អត្ថបទ​ល្អ និង​មាន​ប្រយោជន៍​ដល់​អ្នក​ទាំង​​អស់​គ្នា។

ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ពេល​សម្ភាសន៍ គឺយើងត្រូវដឹង និង​យល់​​ចិត្ត​អ្នក​សម្ភាសន៍​​ថា​គេ​ចង់​បាន​អ្វី និង​ត្រូវ​ការ​អ្វី? មាន​សំនួរ​​ជា​ច្រើន​ដែល​នឹង​ត្រូវ​បាន​សួរ​​នៅ​ពេល​​សម្ភាសន៍​ដែល​អ្នក​គួរ​តែ​ត្រៀម​ខ្លួន​អោយ​រួច​រាល់​ទុក​ជា​មុន។ អ្នក​ត្រូវ​តែ​ដឹង និង​កំនត់​អោយ​​បាន​ច្បាស់​ថា តើ​គេ​កំពុង​តែ​ចង់​បាន​នូវ​ចម្លើយ​​អ្វី​ពី​អ្នក។ ក្នុង​អត្ថបទ​នេះ យើង​សូម​លើក​យក​នូវ​​សំនួរ​ចំនួន​៥ ដែល​តែង​តែ​ត្រូវ​បាន​សួរ ហើយ​វា​ក៏​ជាសំនួរ​​ដែល​ពិបាក​នឹង​ឆ្លើយ​ផង​ដែរ។

តើត្រៀមហើយឬនៅដើម្បីសម្ភាសន៍ការងារ? Continue reading