អំពីខ្ញុំ

ស្វាគមន៍មកកាន់គេហដ្ឋានខ្ញុំ!!! គេហដ្ឋានខ្ញុំនេះបង្កើតឡើងក្នុងបំណងចារនូវរឿងរ៉ាវផ្សេងៗដែលបានកើតឡើងក្នុងជីវិតរបស់ខ្ញុំ(កំណត់ហេតុ) និងការចែករំលែកមួយផ្នែកតូចនូវអ្វីដែលខ្ញុំបានចេះ បានដឹង និងធ្លាប់ជួបប្រទះ ។ ម្យ៉ាង ដោយឃើញមានការចែករំលែកពីសមាជិកផ្សេងៗទៀតនៃភូមិ WordPress ដូចនេះមិនអត់ប្រយោជន៍ទេ ដែលក្លាយជាសមាជិកភូមិនេះ 😀 ។

សុំណែនាំខ្លួនវិញម្ដង៖ ខ្ញុំនៅទំនេរ អត់ទាន់មានសង្សារ ;)

ខ្ញុំឈ្មោះសុផាត ជាមនុស្សសាមញ្ញដូចគេដូចឯង។ ចូលចិត្ដរាប់អានមិត្តភ័ក្រ តែមិនចូលចិត្តទ្រគេ មិនចូលចិត្តមនុស្សប្រកាន់ច្រើន។ បើគេធ្វើ ល្អ ជាមួយខ្ញុំ ខ្ញុំក៏តបស្នងវិញដោយអំពើល្អ គេហៅថារាប់អានដោយស្មោះ ;)។ ពេលខ្លះស្ងៀមស្ងាត់ តែពេលខ្លះគេហៅថា”តាប៉ែ” (លេងសើចច្រើន ) ដូចមិនសូវយល់ ដែរ :|។ ពេលទំនេរចូលចិត្ដដើរលេង និងចំនាយពេលនៅមុខកុំព្យូទ័រ ។

មានស្រុកកំណើតនៅភូមិអណ្ដូងទឹក ស្រុកបូទុមសារគរ ខេត្ដកោះកុង តែបានផ្លាស់ទៅរស់នៅស្រុកអន្លង់វែង នៃខេត្តឧត្ដរមានជ័យតាំងពីខ្ញុំអាយុបាន ១០ឆ្នាំរហូតមកដល់សព្វថ្ងៃ។ ពេលវេលាពេញវ័យរបស់ខ្ញុំគឺនៅស្រុកអន្លង់វែង ដូចនេះរាល់មនោសញ្ចេតនា និងអនុស្សាវរីយ៍គ្រប់បែបយ៉ាងគឺបង្កប់នៅទីនោះច្រើនជាងស្រុកកំណើត តែយ៉ាងណាស្រុកកំណើតគឺជាទឹកដីជាទីមនោរម្យរបស់ខ្ញុំ ដោយមានសាច់ញាតិ បងប្អូនរង់ចាំស្វាគមន៍ និងផ្ដល់ភាពកក់ក្ដៅដល់ខ្ញុំជានិច្ច ម្យ៉ាងគឺដោយសារខ្ញុំចូលចិត្តសមុទ្របំផុតដែរ។

បានរៀននៅសាលាបឋមសិក្សាអណ្ដូងទឹក(កោះកុង)
អនុវិទ្យាល័យអន្លង់វែង(ឧត្ដរមានជ័យ)
វិទ្យាល័យអន្លង់វែង(ឧត្ដរមានជ័យ)
សព្វថ្ងៃរៀននៅវិទ្យាស្ថានស៊ីតិក ជំនាញ ទឹកកកតែ(ពត៌មានវិទ្យា)

មានអ្វីចង់សួរខ្ញុំបន្ថែម ?
អាចដាក់វាថានៅខាងក្រោម
ឬ Chat៖
sophat.kk (skype)
បណ្ដាញសង្គម៖
facebook.com/sophat.kk (sophat cam)
E-mail: sophatcam@gmail.com

អរគុណដែលបានចំណាយពេលអានទំព័រអំពីខ្ញុំ 😉

135 comments on “អំពីខ្ញុំ

  1. សួស្តី ប្អូនប្រុស រីករាយដែលបានស្គាល់នៅទីនេះ update later ហ្នឹងអង្កាល់ដែរ?

    • អត់ដឹងទេបងអើយ រវល់ពេក :D។​ រវល់តែមើលប្លុកបស់គេ ភ្លេចអាប់ដេតប្លុកខ្លូនឯង​ ហេ..
      ប៉ុន្តែនឹងអាប់ដេតឆាប់ៗនេះហើយ កុំភ្លេចរង់ចាំទស្សនាណា!

  2. សួស្តីសុផាត !នៅផ្ទះអត់ ? ខ្ញុំសុំចូលឆែកឆេ ផ្ទះបន្តិចក្រែងមានអ្វីដែលខ្ញុំត្រូវការ?!!!!

    • បាទ, រីករាយដូចគ្នា! 😀
      ស្វាគមន៍មកលេងផ្ទះញ៉ុម សុំទោសផង ផ្ទះខ្ញុំសង់ថ្មីចឹងអត់មានអីទទួលទេ​ ព្រោះទើបមកនៅភូមិនេះ។ ខ្ញុំសុផាត មានអីនែនាំខ្ញុំផង​!

  3. សួស្តី!!!!!!!!!!!!!!!
    រីករាយ​ដែល​បាន​ស្គាល់​!!!
    មាន​បន្ទប់ទឹក​ឬអត់? សុំ​ចូលតិច​មក​!!!

    • អុះ!!​ សុំទោសបងអើយ ផ្ទះញ៉ុមធ្វើអត់ទាន់ហើយស្រួលបួលទេ បន្ទប់ទឹកក៏បាំងជញ្ជាំងអត់ទាន់ហើយដែរ
      ង៉ៃក្រោយមកលេង ញ៉ុមធានាថានឹងហើយមិនខាន!!! កុំភ្លេចមកលេងណាម្តងទៀត​ណា..
      សុខសប្បាយតាមផ្លូវ!

      • អេ មក​លេង​យូរ​ហើយ!!! ចាំ​អង្កាល់​បាន​ធ្វើ​ជញ្ជាំង​ហើយ​រាន់​នោម​ណាស់​ ទប់​អត់​បាន​ទេនៀក​!! លិច​អាឡូវ​ហើយ​ៗៗៗ… ឲ្យ​លឿន​ឡើង!!!

        • ញ៉ុមធ្វើហើយ តាំងពីយូរ!! រកមិនឃើញខ្លួនឯងសោះនឹង ហុហុ…. 😆
          ម៉ោពីផ្ទះញ៉ុមធំពេក ហុហុ…. 😀

          • អូហ៍ ប្រហែល​ខ្ញុំ​មាន​ភ្នែក​ហុង​ស៊ុយ​ មើល​អត់​ឃើញ​… តែ​បើ​ម្ចាស់​ផ្ទះ​អត់​ប្រាប់​ ធ្វើ​ម៉េច​ដឹង​ទៅ​;)

      • ម្នាក់ថា ស្កាល់ ម្នាក់សរសេរត្រឡប់វិញថា បាប ។ អរគុណដែលបាបចូលមកលេង ។ ធ្វើម៉េចបានដឹងថា achharia ជា​បាប ។ ហេ…និយាយលេងទេ ព្រោះនេះទំនងជាសំណេរខុសដោយអចេតនាទេ ។

  4. រីករាយ​ដែល​បានស្គាល់បង។ ជូនពរអោយបង​ឆាប់​មានសង្សា​ 🙂 🙂

  5. ហេហេ! មានបញ្ជាក់ចុងក្រោយថាអត់មានសង្សារទៀត!

    • អ៊ីមែលសំរាប់ទំនាក់ទំនង បើប្រាប់ថាមានសង្សារ គេមិចទាក់ទងម៉ោយើង…ហុហុ… 😆

  6. សួស្តីរីករាយដែលបានស្គាល់! ម៉ោះលើកដាច់នៅផ្ទះសុផាតម្តងវិញ! 😛

  7. អូរភ្លេចអានអាឃ្លាចុងក្រោយ អត់សង្សាមិចមិនស្វែងរកទៅ! ម្រឹកមិនដែលបោលចូលមាត់សីហះដែលកំពុង..នោះទេ ហេហេ

  8. សួស្តីបាទ! ឃើញទើបមកថ្មីក៏ឈាងចូលមកលេងតិច…តែសុំទឹកមួយកែវសិនបានទេ? ហត់ :mrgreen:
    សុខទុក្ខយ៉ាងម៉េចដែរ?

  9. ហេ.. 😀 សួរស្ដី!​ អង្គុយសិនលេង​ ហើយញ៉ាំទឹកឲ្យបាត់ហតិសិនរ៉ូវ!
    សុខទុក្ខធម្មតារ៉េ អរគុណ!
    មើលមុខដូចជាចាស់ដែរហើយ មិចដាក់ឈ្មោះក្មេងតូចចឹង?​​ 😆

  10. ហិហិហិ…គឺកាលទើបប្រើប្លក់ដំបូង ញុមតូចជាងគេ…ហើយក៏ខ្ជិលដូរឈ្មោះ ព្រោះគេស្គាល់ឈ្មោះចាស់ច្រើនជាង 😆 ណាមួយ ក៏មិនទាន់ចង់ចាស់ដែរ :mrgreen:

    • ចុម!!!​ កំពុងតែរកមុខអ្នកបាញ់នោម អាឡូវឃើញហើយ ចឹងតើ ម៉ានង៉ៃនឹងចេះតែធំក្លិនឆ្អេះ
      តាមសំរូលទៅ ប៉ុន្តែអាគីគី ញ៉ុមអត់បានដាក់ច្រវ៉ាក់ទេណា 😆

    • ស្វាគមន៍ឧត្តម! បងមើលរូបទៅដូចជាចាស់ទុំណាស់ ស្តាយបែបអ្នកចំការ 😀 ទើបសួរលេងទៅ!!
      មិនអីទេ យ៉ាងយើងក៏បានស្គាល់គ្នាហើយ!

      • ហិហិ.. តែ​គួរ​សរសើរ​អ្នក​ថត​បាន​ត្រូវ​! អាគិៗៗៗ ឲ្យ​តែ​ឃើញ​រូប​ហ្នឹង​ នឹក​ដល់​អនុស្សាវរីយ៍​ប្រាំ​ថ្ងៃ​ ចាំ​អត់​ភ្លេច​… មែន​អត់​ឧត្តម​???

  11. ភ្ញៀវនៅផ្ទះ សុផាត ម្នាក់ៗសុទ្ធតែកំពូលៗទ្រឹស្តីម៉ង មិនដឹងថា ភ្ញៀវជូរ ឫ ភ្ញៀវផ្អែមទេ 😆 😆 តែកុំច្រឡំណា ខ្ញុំហ្នឹង ភ្ញៀវផ្អែមទេ hehee

  12. អរគុណ សុផាត ចំពោះការជូនពរ ។ សង្ឃឹមថាសុផាតនឹងជួយណែនាំផង ពីព្រោះខ្ញុំទើបតែបង្កើតឡើងទេ ។

    • គ្មានអីនោះទេ ខ្ញុំមិនមែនជាអ្នកដែលយល់ដឹងច្រើនអីពីវើដប្រេសនោះដែរ គ្រាន់តែដឹងថា អ្នកនៅទីនេះភាគច្រើនមានបំណងតែមួយ គឺការចែករំលែក! រីករាយដែលបានស្គាល់!

  13. សួស្តីម្ចាស់ផ្ទះ! នៅអត់ហ្នឹង? សុំសួរសុខទុក្ខពីចម្ងាយ។ រីករាយណាស់ដែលបានស្គាល់។
    ថ្ងៃក្រោយសុំចូលឆែកឆេរផ្ទះផង។ សុំចម្លងម៉ូត។
    ជម្រាបលា! ម៉ោភ្លេចជម្រាបសួរ។

  14. រីករាយស្វាគមន៍ តែផ្ទះញ៉ុមរៀបចំអត់បានស្អាតទេ ហើយអត់មានអីទទួលទៀត។
    អរគុណដែលបានចូលមកលេង សុខសប្បាយតាមផ្លូវ! 😀

  15. សួស្តីម្ចាស់ផ្ទះ ! សុំទឹកមួយកែវមក​ បើអត់មាន​អីទទួល​អញ្ចឹង បានតែទឹកផឹកក៏អស់ចិត្តដែរ ។

    • ណាទៅដាច់ចិត្ត​ សុទ្ធតែអ្នកស្រុកអ្នកភូមិគ្នាឯងតើ ចូលម៉ោអង្គុយលេងសិនរ៉ូវ ចាំញ៉ុមទៅដាំទឹកសិន 😀

  16. សួស្តី លោកសុផាតមានកន្លែងឲ្យខ្ញុំអង្គុយអត់ ? ផ្ទះកូនគេសម្បូរភ្ញៀវដល់ហើយហ្ន៎

    • អញ្ជើញចូលម៉ោ ហើយបោសម្តុំនោះអង្គុយលេងសិនរ៉ូវ 😀 សុំទោសផង ផ្ទះញ៉ុមអត់បានរៀបចំឲ្យស្អាត កុំប្រកាន់អីផ្ទះនៅក្នុងភូមិនេះមានតែផ្ទះញ៉ុមរ៉េក្រជាងគេ 😆

  17. សួស្តីសូផាត! ញ៉ុម សុភ័ក្រ្ត ពី​ ishareworld ! អរគុណណាស់ ចំពោះការផ្តល់តំណភ្ជាប់! ទើបតែដឹងង៉ៃនឹង! រីករាយដែលបានស្គាល់! ឧស្សាហ៍ចូលអើតញ៉ុមផង មានការចែករំលែកជូនច្រើន!

    • សូរស្តីបង! រីករាយណាស់ដែលបងបានចូលមកលេង ហើយសុំទោសផងដែលដាក់តំណភ្ជាប់ហើយ តែអត់បានប្រាប់ម្ចាស់គេ 😀 ព្រោះញ៉ុមចូលចិត្តការចែករំលែក ពិសេសទាក់ទងនឹងអាយធី។ ញ៉ុមនឹងឧស្សាហ៍ចូលលេង 😀

  18. ប្លកនេះល្បីមែន គ្រាន់តែមតិឡើងវែងអន្លាយទៅហើយ​។ បងសុផាតបងខ្ញុំមិនប៉ុន្មានខែទេ។ រីករាយដែលបានស្គាល់ផ្ទះថ្មី។

    • ហាហាល្បីណាស់ មិនដែលអាបឌេតអីសូម្បីបន្តិច ១​ ទៅ២ខែទើបមកអើតប្លក់ខ្លួនឯងម្តង។
      អរគុណដែលបានចូលមកលេង អត់មានអីទទួលទេ ព្រោះមិនដែលរៀបចំ។ បងប៉ុន្មានខែ ហៅឈ្មោះទៅបានហើយ កុំឲ្យចាស់ពេក 😀 ហេហេ.. យិយលេងទេ តាមចិត្តចុះ។

  19. ចុម​ភ្ញាក់​ព្រើត! សុផាត​កើត​នៅ​ស្រុក​ជាមួយ​ក្រេហ្ស៊ី! តែ​​ប្អូន​​ក្រេហ្ស៊ី ១១ ឆ្នាំ ឯង​​ណោះ! អត់​​បញ្ហា! មាន​​ពួក​​ម៉ាកគគោក​ប្អូន​ក្រេហ្ស៊ី​ដល់​ទៅ ១៧ ឬ ១៨ ឆ្នាំ ឬ​ច្រើន​​ជាង​​នេះ​​ទៀត​​ណោះ ជា​​ពិសេស ពួក​​​ម៉ាក​​ច្រីៗ។ និយាយ​ពី​អង្គរក្ស​ប្រចាំ​ខ្លួន​បស់​សុផាត ឡូយ​..ម៉ង ក្រេហ្ស៊ី​ដូច​ចង់​បាន​មួយ​ដែរ!

    • នៅកោះកុងមែន? ហេហេ រីករាយដែលបានស្គាល់អ្នកស្រុកជាមួយគ្នា 😀 ។ នេះជាURLអង្គរក្សប្រចាំខ្លួន http://nava.xtgem.com/images/shake.gif
      ។ អរគុណដែលបានចូលម៉ោលេងផ្ទះដ៏កំសត់របស់ញ៉ុម !

  20. ចុម! អរគុណហើយសុផាត! អាណឹងផស់សុផាតតើ មិនដែលអង្គរក្សមួយ ប្រើគ្នាពីរនាក់យ៉ាងម៉េចទេនៀស! ដូចអត់ដែលធ្លាប់អាចឹង! ​:oops:

    • នៅភូមិជាមួយគ្នា ត្រូវចេះចែករំលែកគ្នាចឹងហើយ 😀 ហើយ អ៊ីម៉ូនឹង ពេលដែលញ៉ុម បញ្ជាក់ទទួល ទើបវាចេញរូបរាងណា

  21. អុញ! ម៉េចអាអ៊ីម៉ូ អ៊ីមាំងណឹងអត់ឃើញចេញអីចឹង?

  22. ចម្រើនពរបងផាត អាត្មាជាសមាជិកថ្មីនៃភូមិ WordPress អាត្មាមកសូមបិណ្ឌបាត “ការណែនាំ”

    • ស្វាគមន៍តេជគុណមកកាន់ភូមិវើដប្រេស! កណាមិនមែនជាអ្នកចេះដឹងជ្រៅជ្រះអីទេ មិនមានលទ្ធភាពណែនាំគេទេ បានត្រឹមការរប់អានពីអ្នកគ្រប់គ្នាគឺវិសេសវិសាលណាស់ហើយ។

      អរគុណតេជគុណដែលបានចូលលេងផ្ទះកណា!

    • មិនមែនជាអ្នកចេះដឹងអីនោះទេ តែនឹងជួយតាមលទ្ធភាព។ តែឥឡូវកណាសុំឆ្ងល់មួយសិន ពាក្យដែលតេជគុណប្រើមិញ “ញោម” ពាក្យនេះកណាធ្លាប់ឮតែបព្វជិតហៅមាតាបិតា តែតេជគុណហៅកណាថាញោមដែរ។ ចុះពាក្យ ឧបាសក ឧបាសិកានោះវិញ? ជួយប្រាប់កណាផង ។

  23. ពរ ពាក្យថា ញោមនេះ គឺបព្វជិតសន្ទនាជាមួយនឹងគ្រហស្ថ មិនថាជាមាតា បិតា ឬអ្នកណាឡើយ ចំណែកពាកុ្យថា ឧបាសក គេហៅចំពោះជនដែលថ្វាយខ្លួនដល់ព្រះរតនត្រ័យ តែជាមនុស្សប្រុស បើស្រីគេហៅថា ឧបាសិកា ពាក្យទាំងពីរនេះ គេមិនហៅគ្នា ក្នុងពេលសន្ទនាទេ

    • ចឹងមានន័យថាកណាជាជនដែលថ្វាយខ្លួនដល់ព្រះរតនត្រ័យដែរហើយ ចុះជនដែលថ្វាយខ្លួនដល់ព្រះរតនត្រ័យ មានន័យថាមិចទៅ? សូមតេជគុណនិមន្តបកស្រាយឲ្យកណាយល់ផង។

  24. អ្នកដែលយកព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹង មិនយកសាស្តាដទៃជាទីពឹង ដោយបញ្ចេញវាចាថា ពុទ្ធំ សរណំ គច្ឆាមិ ធម្មំ សរណំ គច្ឆាមិ សង្ឃំ សរណំ គច្ឆាមិ (ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាពឹង ទីរលឹក ) បើមានពេលអាត្មានឹងសរសេរឲ្យពិស្តារ

  25. ចូល​មក​លេង​ម្តង​ទៀត ខ្លាច​ភ្លេច​ផ្ទះ… ខាន​ចូល​មក​លេង​យូរ​ហើយ នៅ​តែ​​មិន​ទាន់​រក​សង្សារ​បាន​ទៀត​ហេ៎???

    • 😆 ឆ្វាគមន៍ម្តងទៀត! បើយិយពីរឿងសង្សារវិញ ពិបាកណាស់ សម័យឡូវហើយ ទាល់តែមានលុយ ហ៎ ក្រដូចញ៉ុមចឹង អ្នកណាគេមើលឃើញទៅ អាណិតខ្លួនណាស់ 😦

  26. សួរស្តី បង​សុផាត​

    តើខ្ញុំអាចសុំស្គាល់លេខទូស័ព្ទបងបានអត់?ហើយខ្ញុំគ្មានបំនងអ្វីទេគ្រាន់តែចង់ដឹង អំពីវិបសាយ ដែលបងកំពង់ប្រើនេះទេណា​ ។សុំអង្វរ ណា ។បើបងយល់មជួយផ្ញើតាម អុីមែល ឲខ្ញុំផងណា​។​rody.horm@yahoo.com

  27. សួរស្តីបង សុផាត! ខ្ញុំបានសូមរាប់អានផងចាប់ពីពេលនេះតទៅ! ខ្ញុំមិនទាន់ជាចេះប្រើវើតប្រេសច្បាស់នៅឡើយទេ។ សូមណែនាំផងណា៎។

    • បាទសួស្តី! ខ្ញុំមិនមែនជាអ្នកច្បាស់អី​នោះទេ គ្រាន់តែអាច​ធ្វើ​បាន បើមានបញ្ហាអី អាចសួរបាន។
      រីករាយដែលបានស្គាល់ 🙂 ​

  28. សួស្តី សុផាត ! ញ៉ុំម ជា​ baby blog ទើបនឹងកើត សួមមកស្នាក់អាស្រ័យនៅផ្ទះបងសុផាតផង ។​សូមជួយណែនាំ ប្រាប់ពីកិច្ចការផ្សេងៗ និង ចំណេះដឹងខ្លះៗស្តីពី អាយធី ផងណា ។
    រីករាយដោយបានចូលលេងផ្ទះរបស់បង !

    • ហេ រីករាយស្វាគមន៍ជានិច្ច! ផ្ទះខ្ញុំគ្មានអីគួរឲ្យចាប់អារម្មណ៍​ទេ។ យ៉ាងណាអរគុណដែលបានចូលមកលេងណា រីករាយដែលបានស្គាល់អ្នកចំណូលថ្មី 🙂

  29. អរគុណបងសុផាត ដែលបានឆ្លើយថា​ស្វាគមន៍ជានិច្ចដល់បេប៊ីប្លក់​។
    រីករាយជាអនេកបានចូលលេងផ្ទះបង! បងពិតជាមានសន្តានចិត្តល្អចំពោះប្អូន ។

    ស៊ី u អឺ gain !

      • ហា៎​! ច្រឡំមែនម៉ង ស្មានតែបងប៊ុនធឿន បងសុផាតសោះ

        យីស​! ចំតែម៉្រង ញុំ ភ្នែកនៅកាម៉េញពេក !
        បងសុផាត សុខសប្បាយជាទេ ?
        បងពិសារបាយរួច​ប្ញ​នៅ ?
        ចុះរបស់បងឈ្មោះអីដែរ បង ?​ម៉ានយ៉ានក៏មិនមែន​?

        • ត្រឹមត្រូវ គឺម៉ានយ៉ាន តែបងមិនដែលបានអានរឿងនឹងទេ ធ្លាប់បានគេប្រាប់ដែរ 😀 បងសុខធម្មតាទេ អរគុណ!!! សង្ឃឹមថាបុព្វតាសុខដូចគ្នា។

          • បង​ចេះកំប្លែងមែន ធ្វើអោយប្អូនផ្ទុះសំណើច ​ចង់តែនិយាយលេងតទៀត !
            ដើមម្អមនោះប្រហែលខ្ពស់ហើយមើលទៅ បានជាធ្លាក់មកក្ស័យជីវ៉ា ស្តោកស្តាយកន្និដ្ឋា ទៅចោល​បងបាត់ ! កុំព្រួយណាបង រកមួយទៀតទៅណា កុំសោកា នាំតែចាស់ទេណា បង ។

          • បងសុផាត សូមសួរបន្តិច ញុំរូបដូចបងcomment ក្បាលមនុស្សព៌ណលឿង មានច្រើនបែប ជាស្អីគេទៅ? ញុំមិនយល់ យាយចឹងដូចជាកាម៉ាស់គេណាស់​ ប្អូនជាអ្នកចំណូលថ្មី មិនទាន់យល់ពី​សញ្ញារូបហ្នឹង​បានច្បាស់នៅឡើយ ទេ​!​សូមជួយពន្យល់ផងណា ?

  30. ទីបំផុតធ្វើដំណើរមកដល់ភូមិរបស់បងផាតហើយ អាហុអាហុអាហុ 😀

    • ស្វាគមន៍មកកាន់ផ្ទះបង អិអិអិអិ
      តាមសម្រួលចុះណា ផ្ទះបងអត់មានអីទទួលទេ 😀

  31. មុខម្ចាស់ wordpress មួយនេះមើលយូរទៅដូចឌឺណាស់។

    • ឥឡូវនេះមិនដូចពីមុនទេ អ្នកចំណូលថ្មីក៏ច្រើន ឯអ្នកចាស់រុះរើផ្ទះក៏ច្រើនដែរ 😊។
      ស្វាគមន៍មកកាន់ភូមវើដប្រេស!

Leave a reply to វ៉ាន់ ចំរើន Cancel reply