យូរៗម្ដងបានមកអើតទីនេះហើយក៏ឆ្លៀតសរសេររអ៊ូពីខ្លួនឯងប្រាប់អ្នកជិតខាងយើង ហើយមើលទៅដូចជាគ្មានអីសរសេរក្រៅពីហែកកេរ្តិ៍ខ្លួនឯងទេខ្ញុំ 😀 ។ រំឮកកាលពីអត្ថបទមុននាចុងឆ្នាំ២០១៥ខ្ញុំបានសរសេរពីការលាលែងពីការងារ ហើយនៅពេលនេះនៅវិលវល់នឹងរឿងការងារដដែល គ្រាន់តែលើកនេះខុសពីលើកមុនត្រង់ថា លើកនេះគេដេញក្បាលចេញ មិនមែនលាលែងទេ ( 😮 ធ្ងន់ធ្ងរម្លេះ ធ្វើការរហូតគេដេញក្បាលចេញ)។ ហ៊ឺយ និយាយលេងទេ 😆 ការពិតទៅអាចមានរឿងរ៉ាវខ្លះដែលយើងមិនដឹងទាក់ទងនឹងបញ្ហាបិទទ្វាររោងចក្រនេះ ដែលតម្រូវឲ្យកាត់បុគ្គលឹកពាក់កណ្ដាលចេញ ក្នុងចំណោមនោះដោយទាំងខ្ញុំដែរ 😀 ។ ក៏ម្យ៉ាងដែរ ទាត់ខ្យល់បែបនេះមួយរយៈទៅ មិនចាំបាច់មកអង្គុយស្មុគនៅមុខកុំព្យូទ័រយូរៗស្ទើកើតឬសដូងបាត ធ្ងន់ក្បាលនឹងរឿងរ៉ាវរញ៉េរញ៉ៃពីខាងផលិតកម្ម សំឡេងស្រែកខ្លាំងៗពីជនជាតិចិនទាំងនោះ ពិតជាធូរស្រាលមែនទែន។ មកទល់ពេលនេះខ្ញុំទាត់ខ្យល់បានជិតមួយខែហើយ និងកំពុងតែរកការងារថ្មីបណ្ដើរៗ (ព្រោះខ្លាចលែងមានអីស៊ី) ហើយការហៅសម្ភាសន៍ក៏មានជាហូរហែតែអត់មានខាងណាហៅទៅធ្វើការសោះ ឯសំបុត្រអញ្ជើញក៏មកជាបន្តបន្ទាប់ស្របពេលជិតដាច់យ៉ៃទៀត។ ខ្ញុំរអ៊ូតែប៉ុណ្ណឹងទេ so sad dear 😥 ។
Oct
20
2016
So sad
ពេលនេះចង់ទៅធ្វើការនៅឆ្ងាយៗម្ដង លែងចង់ភ្នំពេញហើយ
ចឹងហើយចង់ទៅណា
ទៅខេត្តណាដែលអាចលំហែបាន ដូចជាកំពង់សោម បាត់ដំបង ប៉ោយប៉ែត កោះកុង។ អ្នកណាអាចណែនាំបានប្រាប់ខ្ញុំផងបង ចង់ទៅ
គ្មានទេការងារពេលនេះពិបាករក
ខ្ញុំយល់ បកក្រោយលែងបានហើយ ខ្ញុំនៅសម្ភាស៍កន្លែងផ្សេងៗបណ្ដើរៗ គ្រាន់តែវាមិនបានច្រើនទេ ប្រាក់ខែសុទ្ធតែតិចៗ
អូខេ
បើគាត់ឲ្យថ្លៃខ្ញុំតែបន្តិចទៀត ខ្ញុំទៅបាត់ហើយ តែគាត់ឲ្យស្មើ ហាហាហា ការងារនឹងខ្ញុំចង់ធ្វើស្រាប់នៅក្នុង Merchanding Dept
អ្នកចូលក្រោយសុផាតបានតិចជាងសុផាតផង
នៅកន្លែងបងឯងមែន?
នៅកន្លែងឡានីរកបានហើយ
ល្អហើយចឹង បើគេយកខ្ញុំគេត្រូវចំណាយច្រើនបាត់ហើយ 😦
យ៉ាប់សុផាត
បងដឹងអត់ នៅនឹងគេតម្រូវឲ្យចេញម៉ោង៤រហូត ហើយខ្ញុំមានគំនិតមួយគឺចង់រៀនចិនពេលចេញពីធ្វើការ
នៅកន្លែងឡានី?
ហ្នឹងហើយ
ចេញម៉ោង៤ហើយ..សុផាតមិនអាចរកសាលាម្តុំនឹងរៀនចិនបាន?
ច្រឡំ គេឲ្យចេញម៉ោង៦រហូត ហាហា
ម៉ោង ៦ ក៏អាចដែរ
អាចណា សាលាដែលខ្ញុំត្រៀមចូល គេចូលរៀនម៉ោង៥កន្លះនៅទួលគោក។ សាលានឹងគេចូលរៀន២ឆ្នាំអាចនិយាយបាន។
សាលាអីគេ? ដូចចង់ទៅរៀនដែរ
ឈ្មោះអីទេ ភ្លេចបាត់ហើយ។ ចាំឃើញចាំប្រាប់ ឥឡូវនឹងគេបើកសាខាថ្មីមួយទៀតនៅអូឡាំពិក។ ប្អូនខ្ញុំក៏រៀននៅនឹងដែរ អាយលី
នៅអូឡាំពិកម្តុំណា?
ក្រោយសាលាធនធានមនុស្សចាស់
ចុះឈ្មោះនៅ? ចង់រៀនដែរ..មានលេខអាចសួរគេបានទេ
ភ្លេចហើយ ចាំសួរប្អូនសិន
សួរអោយតិចមោ ពេលនេះទំនេរចង់រៀន
ហ្នឹងហៃ ចាំប្រាប់វិញតាមហ្វេសប៊ុក។ បងឯងអត់ធ្វើការទេអី?
ធ្វើតែពេលនេះទំនេរ គ្មានអីធ្វើទេ
ខ្ញុំវិញទើបតែមកពីសម្ភាសន៍ ឡូវអង្គុយលេងនៅហាងកាហ្វេ ប្រេនៗទៀត ហាហា អស់លុយជាប្រេនៗទៀត
យ៉ាស់សំភាសន៏នៅណា?
នៅLSH Cambodia Pte LTD, Purchasing Assistant. ជាប់ដំណាក់កាលទី១ ដំណាក់កាលទីពីរចរចារឿងប្រាក់ខែចាំគេអញ្ជើញម្ដងទៀត។ ហាហា
អូ សុផាត ខ្ញុំចង់ដឹងពី Word press ចង់រៀនកែវា ខ្ញុំចង់បាន ស្រដៀងអ្នកនិពន្ធវយ័ក្មេង ជួយបងបានទេ?
ពេលទំនេរជួបគ្នាចាំប្រាប់ អូខេ? គ្រាន់តែថាខ្ញុំប្រើយូរ អាចនឹងភាំងៗត្រូវស្វែងយល់ ហេហេ
អើស
ចាំជួបចាំបង្ហាញតាមដែលអាចធ្វើទៅបាន អូខេ?
Sophat you have information about school for me ? Just phone number then I can call and ask is okay.
Good night dear .
មហាវិទ្យាលយ័ចិនមួយនៅក្បែរនោះ
ស្តាយព្រោះបើចេះចិនដូចសុផាតរៀនកាងារបានពីឡានីទៀតដឹងតែអនាគតភ្លឺស្វាង
រោងចក្រជាច្រើនបិទ
ហ្នឹងហើយ ព្រួយបារម្ភដែរនឹង
កន្លែងខ្ញុំកំពុងតែអត់order ដែរ
សុផាតជាប់ការងារហើយមេចមិនធ្វើ?
ជាប់មកពីណា? នៅកន្លែងបងឡានីនឹងមែន? បានតិចជាងអ្វីដែលរំពឹង ណាមួយនៅនឹងអត់មានប្រាក់ឧបត្ថម្ភផ្សេងៗទៀត ដូចជាថ្លៃស្នាក់នៅ ធ្វើដំណើរ លុយ៥%ក៏អត់មាន ហើយតម្រូវឲ្យធ្វើ១០ម៉ោងក្នុង១ថ្ងៃទាំងអតមានថ្លៃថែមម៉ោង។ ដូចចាញ់ប្រៀបគេណាស់បង។
តែវាប្រសើរជាងអត់ការងារធ្វើ.ម្យ៉ាងមានឡានីជាអ្នកបង្រៀន.ឆ្នាំក្រោយមានOrder ច្រើនប្រាក់ខែអាចឡើងហើយអាចនិយាយគា្នបានម្តងទៀតរឿងនិង.
ហាហា ទើបមើលមុខអ្នកសរសេរច្បាស់ តាមពិតគឺបងប្រុសសោះ។ ខ្ញុំជាអ្នក Add ទៅ ដូច្នេះខ្ញុំប្រាកដជាស្គាល់ហើយ ហេហេ ហើយក៏ធ្លាប់ឃើញមុខផ្ទាល់ម្ដងទៀតផង។
ពិតមែន? ឃើញនៅកន្លែងណាដែរ? ម៉េចមិនហៅខ្ញុំផង? 😆
ដូចបានឃើញម្ដងកាលយើងទៅចូលរួមស្ដាប់បងចាន់ផលនិយាយ គឺនៅបណ្ដាល័យបញ្ញវ័ន្ដនោះអី។
អូហ៍ ប្រហែលខ្ញុំមិនបានចាប់អារម្មណ៍ពេលនោះ 😀
បើយើងមិនធ្លាប់ស្គាល់គ្នាផង ធ្វើម៉េចចាប់អារម្មណ៍កើត ហាហា តែថ្ងៃក្រោយបើឃើញកុំភ្លេចហៅផងណា។