អត្ថបទ​ពិចារណា៖ មេ​ឆ្កែ

482593_419236781494739_883222389_n

បើក​ហ្វេសប៊ុក​ភ្លាម ក៏​ឃើញ​គេ​ចែក​រំលែក​រូបភាព​ដែល​គេ​កាត់​ចេញ​ពី​ទំព័រ​កាសែត​នេះ​ព្រាត ក៏​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​អត្ថបទ​មូយ​ដែល​ខ្ញុំ​បាន​ស្ដាប់​កាល​ពី​យប់​មិញ តាម​រយៈ​វិទ្យុ Solida 108FM ក្នុង​កម្មវិធី​ស្នាម​ដាន​ក្នុង​ចិត្ត។ ហើយ​ក៏​ជា​រឿង​ពិត​ផង​ដែរ ដែល​ប្រិយមិត្ត​បាន​សរសេរ​ឲ្យ​កម្មវិធី​ចាក់​ផ្សាយ។ខ្ញុំ​សុំ​សង្ខេប​ខ្លីៗ លើក​យក​តែ​ចំនុច​សំខាន់​មក​និយាយ សម្រាប់​ពិចារណា​លេង។

បងស្រីម្នាក់ជិះឡានតាមផ្លូវទៅធ្វើការក៏ប្រទះឃើញ…

[…] មេ​ឆ្កែ​កូន​ខ្ចី​មួយ​ក្បាល​ដើរ​ឆ្លង​ថ្នល់​ជិត​នឹង​ផុត​ទៅ​ហើយ ក៏​ត្រូវ​ឡាន​បុក​បណ្ដាល​ឲ្យ​បាក់​ចង្កេះ​ខាង​ក្រោយ​ផ្លោង​ទៅ​គុម្ព​ព្រៃ​ម្ខាង​ក្បែរ​ចិញ្ចើម​ផ្លូវ។ ឈាម និង​លាមក​បែក​ប្រលាក់​ពេញ​ខ្លួន ព្រម​ជាមួយ​សំឡេង​ថ្ងូរ​ខ្លាំង​ឡើងៗ បង្ហាញ​ពី​ការ​ឈឺ​ចាប់ និង​ក្រសែ​ភ្នែក​ដែល​គួរ​ឲ្យ​សង្វេគ​របស់​មេ​ឆ្កែ។

ពេល​ចេញ​ពី​ធ្វើការ​នៅ​ពេល​រសៀល គាត់​ក៏​មក​មើល​មេ​ឆ្កែ​នោះ​ម្ដង​ទៀត តែ​មិន​ឃើញ ឃើញ​តែ​ស្នាម​អូស​ដែល​មាន​ដាម​ឈាម​តិច​ៗ។ គាត់​ក៏​ដើរ​តាម​ស្នាម​នោះ​រហូត​ឃើញ​មេ​ឆ្កែ និង​កូន​ឆ្កែ​៦​ក្បាល​ផ្សេង​ទៀត​(មិន​ទាន់​បើក​ភ្នែក​នៅ​ឡើយ) កំពុង​តែ​ដណ្ដើម​គ្នា​បៅ តែ​អនិច្ចា មេ​ឆ្កែ​កូន​ខ្ចី​នោះ​បាន​បាត់​បង់​ជិវិត​ទៅ​ហើយ។

—————–

ភ្ជាប់​ជាមួយ​រឿង​នេះ​ដែរ នៅ​ក្នុង​កម្មវិធី​ដដែល​ខាង​លើ​នេះ ក៏​មាន​រឿង​បង​ស្រី​ម្នាក់​ទៀត​ដែល​ទាក់​ទង​នឹង​រឿងម្ដាយ​និង​កូន​ដែរ។ គាត់​មាន​មុខរបរ​ជា​អ្នក​ក្រង​ភូង​ផ្កា​ម្លិះ​លក់ ហើយ​មាន​កូន​ប្រុស​ម្នាក់​ក្នុងជិវភាព​ក្រី​ក្រ។ មាន​ថ្ងៃ​មូយ​ម្ដាយ​និង​កូន​ប្រុស​ដើរ​ត្រឡប់​ទៅ​ផ្ទះ (ខ្ញុំ​មិន​ចាំ​ថា​គាត់​មក​ពី​ណា​ទេ) ឆ្លង​កាត់​តូប​គុយ​ទាវ​មួយ។

កូនប្រុស៖ ម៉ែ ខ្ញុំហេវណាស់ ចូលញ៉ាំគុយទាវសិនទៅ

កូនប្រុសនិយាយព្រមទាំងអូសដៃម្ដាយចូលតូបគុយទាវ។

ម្ដាយ​ក៏​នឹក​អាណិត​កូន​ហើយ​ក៏​យល់ ព្រោះ​ខ្លូន​ក៏​ឃ្លាន​ណាស់​ដែរ  ម្យ៉ាង​តាំង​ពី​ព្រឹក​មក​កូន​ប្រុស​ញ៉ាំ​បាន​បាយ​តែ​ម្ដង​ប៉ុណ្ណោះ។ គិត​ហើយ​គាត់​ក៏​លូក​ហោ​ប៉ៅ​អាវ​ដែល​មាន​តែ​២០០០៛​ប៉ុណ្ណោះ​ក្ដាប់​ជាប់​ដៃ ដើរ​តម្រង់​ទៅ​តូប​គុយ​ទាវ។

ម្ដាយ៖ អ្នកលក់ ដាក់គុយទាវឲ្យក្មេងមួយចាន

ម្ដាយហុចលុយឲ្យអ្នកលក់ ព្រមទាំងដៃទទួលយកគុយទាវពីអ្នកលក់។

កូនប្រុស៖ ចុះម៉ែអត់ញ៉ាំទេ?

កូនសួរទាំងមាត់កំពុងហុតទឹកគុយទាវ

ម្ដាយ៖ ម៉ែមិនហេវទេកូន​ 

ម្ដាយឆ្លើយទាំងដែលពោះនៅកូរមិនដាច់សួរ។

បន្តិច​ក្រោយ​មក ម្ដាយ​សំឡឹង​ទៅ​ចាន​គុយទាវ​របស់​កូន​ដោយ​អារម្មណ៍​អស់​សង្ឃឹម ព្រោះ​ឃើញ​ក្នុង​ចាន​នៅ​សល់​តែ​ទឹក។ ទ្រាំ​នឹង​ភាព​អត់​ឃ្លាន​មិន​បាន ម្ដាយ​ក៏​ទាញ​ចាន​គុយទាវ​ដែលសល់​ពី​កូន​មក​ហុត ដោយ​មិន​ខ្វល់​ពី​ក្រសែ​ភ្នែក​អ្នក​ដ៏​ទៃ។

(បច្ចុប្បន្ន​គាត់​មាន​ជីវភាព​សមរម្យ)

——————

ខ្ញុំមិនដឹងថាដំណឹងក្នុងរូបភាពខាងលើជារឿងពិតឬយ៉ាងណាទេ។ សូមឲ្យរឿងនេះមិនមែនជាការពិតទៅចុះ តែបើជារឿងពិតវិញ សូមឲ្យអ្នកមីងគិតសារឡើងវិញ។

Advertisements

9 comments on “អត្ថបទ​ពិចារណា៖ មេ​ឆ្កែ

    • ម្តាយមានឋានៈជាស្អីក្នុងសង្គមមនុស្សដ៏ធំ ក៏គាត់ជាអ្នកធំជាងយើងក្នុងសង្គមរបស់យើងដែរ ទោះគាត់ខុសឬត្រូវ ក៏គាត់ធ្វើដើម្បីតែកូនជានិច្ច

  1. តើព្រះអាទិត្យរះពីទិសខាងណា!? ហេតុអ្វីបានជាលឺសំលេងភ្លៀងបាក់មេឃបែជាដីបែកក្រហែង?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s