ជិះ​កង់​ទៅ​លេង​ប្រាសាទ​តាព្រហ្ម

ការ​ជិះ​កង់​គឺ​ជា​ចំណូល​ចិត្ត​ទី​១​របស់​ខ្ញុំ​ក្នុង​ចំណោម​លំហាត់​ប្រាណ​ផ្សេង។
ខ្ញុំ​ចូលចិត្ត​ជិះ​កង់​ដើរ​លេង​ជិត​ៗ​លក្ខណៈ​ជា​ក្រុម​ (ជាការហាត់ប្រាណផង និងកម្សាន្ដផង)។
តែ​លើក​នេះ ចាត់​ទុក​ថាជា​ឯកត្តកម្ម​ថ្មី​របស់​ខ្ញុំ​ក្នុង​ដំណើរ​កម្សាន្ដ​បែប​ជិះ​កង់
ហើយ​ជិះ​បាន​ឆ្ងាយ​ជាង​រាល់​លើក។​

ថ្ងៃទី២៣
បន្ទាប់​ពី​ចូល​រួម​ស្ដាប់​បទ​បង្ហាញ​ផ្សេងៗ​នៅ​ក្នុង​កម្មវិធី Barcamp Angkor នៅ​ខេត្ត​សៀម
ខ្ញុំ និង​មិត្តភ័ក្រ​ផ្សេង​ទៀត​សរុប​គ្នា​៨​នាក់ បាន​សម្រេច​ចិត្ត​ថា​នឹង​ជិះ​កង់​ទៅ​លេង​ប្រាសាទ​
​តាព្រហ្ម។ ពួក​យើង​ចេញ​ដំណើរ​នៅ​ម៉ោង​៤​រសៀល ជិះ​បណ្ដើរ ជជែក​គ្នា​បណ្ដើរ
និង​ឈប់​ថត​រូប​លេង​នៅ​តាម​ផ្លូវ ព្រម​ទាំង​ចូល​មើល​ប្រាសាទ​នានា​នៅ​តាម​វង់​ធំ​ទៀត​ផង។
ទម្រាំ​ទៅ​ដល់​ប្រាសាទ​តាព្រហ្ម​ថ្ងៃ​រាង​ជ្រេរ​បាត់​ទៅ​ហើយ
ជា​ពេល​ដែល​គេ​តម្រូវ​ឲ្យ​ភ្ញៀវ​ចេញ​ពី​ប្រាសាទ។
ភ្ញៀវ​ទេសចរណ៍​ដើរ​ចេញ​ពី​ប្រាសាទ​បណ្ដើរៗ តែ​សំណាង​ល្អ
មិន​ទាន់​ដល់​ម៉ោង​៦​នៅ​ឡើយ​ទេ ពួក​យើង​ក៏​ទៅ​សុំ​ពូ​ដែល​ជា​អ្នក​យាម​ប្រាសាទ​នោះ
គាត់​ក៏​អនុញ្ញាតិ​ឲ្យ​ចូល​១៥​នាទី ហេ​ហេ 😉 ។ អឺម..១៥​នាទី ពិត​ជា​តិច​មែន​ទែន
មិន​បាន​ពិនិត្យ និង​ដើរ​​ឲ្យ​គ្រប់​កន្លែង​នៃ​ប្រាសាទ​សោះ ពិត​ជា​ស្ដាយ​មែន 😦
(តែ​ប្រសើរ​ជាង​អ​ត់ 😛 )។ សង្ឃឹម​ថា​យើង​នឹង​ជួប​គ្នា​លើក​ទៀត​ ប្រាសាទ​តាព្រហ្ម។
បន្ទាប់​ពីបាន​ចូល​ថត​រូប​លេង​នៅ​ក្នុង​ប្រាសាទ​រួច​គឺ​ម៉ោង​៦​គត់
យើង​ក៏​ចេញ​ដំណើរ​ត្រឡប់​មក​វិញ តែ​ពេល​ទៅ​វិញ​នេះ អ្នក​​ជិះ​កង់​មាន​តែ​៦​នាក់​ប៉ុណ្ណោះ
ព្រោះ​២​នាក់​ទៀត​សុំ​ចុះ​ចាញ់ ពួក​គាត់​លើក​កង់​ដាក់​រ៉ឺម៉ក​កង់​​បី​ជិះ​ត្រឡប់​មក​ផ្ទះ​វិញ ហាហា
😆 ។ លើក​នេះ​ស៊ុត​យក​ម៉ា​អស់​ដៃ​ទាំង​អស់​គ្នា​ហើយ ព្រោះ​មេឃ​រាង​ងងឹត​ទៅ​ហើយ
ណា​មួយ​ប្រញ៉ាប់​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជុំ​គ្នា​ជាមួយ​អ្នក​ចូល​រួម​barcampទាំង​អស់។
ទៅ​ដល់​កន្លែង​ញ៉ាំ​អាហារ​ដូចជា​យឺត​បន្ដិត​ហើយ
ព្រោះ​អ្នក​ចូលរួម​មួយ​ចំនួន​ធំ​បាន​ញ៉ាំ​ហើយ និង​កំពុង​ត្រឡប់​ទៅ​ផ្ទះ​សំណាក់​រៀង​ៗ​ខ្លួន។
ចុង​ក្រោយ​នៅ​សល់​តែ​ពួក​យើង​ដដែល 😐 ។

ក្រោយ​ពី​ការ​ជិះ​កង់​​លើក​នេះ ដូចជា​មិន​សូវ​ហត់​ប៉ុន្មាន​ទេ​ថ្វី​ត្បិត​ខ្ញុំ​ជិះ​ឆ្ងាយ​ជាង​រាល់​លើក
តែ​មិន​ដឹង​ចំងាយ​ប៉ុន្មាន​ទេ 😆 គ្រាន់​តែ​ឈឺ​គូទ​ប៉ុណ្ណោះ 😛 ។


Advertisements

15 comments on “ជិះ​កង់​ទៅ​លេង​ប្រាសាទ​តាព្រហ្ម

  1. សម្រាប់​ខ្ញុំ​ជា ជាងថត សុផាត និង​ឡារ៉ូ ជា​តួឯកហើយ ព្រោះ​ថតរូប បានច្រើនជាងគេ 😀

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s