កំណាព្យ-នឹក បារម្ភ

ខ្ញុំអត់ចេះសរសេរកំណាព្យអីទេ គ្រាន់តែរៀនតែងលេងៗប៉ុណ្ណោះ ខុសឆ្គងអីកុំប្រកែប្រកាន់អី ជេរយកតែម្ដងទៅ 😆 ។

រាត្រីសែនស្ងាត់ វាយោបក់ផាត់ រងារកាយា
ខ្ញុំឈរឳបដៃ សម្លឹងវេហាស៍ អមដោយតារា
រះរាប់រយពាន់។

ចំណែកខ្ញុំវិញ ចិត្តសែនទោម្នេញ នឹកស្នេហ៍កំណាន់
បានឃ្លាតទៅឆ្ងាយ ចាំថ្ងៃវិលវិញ រាល់ថ្ងៃទន្ទេញ
ចង់ជួបភក្រ្តា។

តើគេដឹងអត់ ថាខ្ញុំបារម្ភ ខ្វល់ខ្វាយចង់ដឹង
សុខទុក្ខយ៉ាងណា ពេលធ្វើដំណើរ ហូបចុកនានា
ចំនែកគ្នីគ្នា បានជួបឬនៅ?

ម្ដេចគ្មានដំណឹង មកដល់ពេលហ្នឹង ឲ្យខ្ញុំសោកសៅ
គេងក៏មិនលក់ យប់កាន់តែជ្រៅ ឲ្យតែអញ្ចឹងទៅ
ច្បាស់តែរិតតែស្គមមិនខានទេខ្ញុំអើយ។

ទៅដល់ស្រុកគេ ឲ្យចេះមើលថែ ខ្លួនឯងបានហើយ
ទោះការបារម្ភ យ៉ាងណាក៏ដោយ ចិត្តក៏បានស្បើយ
អស់ក្ដីកង្វល់។

យប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១២!

ដោយ សុផាត

Advertisements

4 comments on “កំណាព្យ-នឹក បារម្ភ

    • មិនព្រមសរសេរខ្មែរ ខំធ្វើប្លក់ជាភាសាខ្មែរហើយ ទៅជាសរសេរអង់គ្លេសប្រកបខ្មែរវិញ 😥

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s