ស្រណោះព្រះមហាក្សត្រ

បទ៖ ស្រណោះព្រះមហាក្សត្រ

មេឃមីស្រទំយំខ្សួលក្នុងចិត្ត បេះដូងប្រម៉ាត់ក្រៀមស្វិត ដ្បិតស្ដាយស្រណោះក្សត្រថ្លៃ ទ្រង់យាងទៅហើយទុកឲ្យកូនចៅនៅសោក​អាល័យ​ដិតជាប់ក្នងហរទ័យ គ្មានថ្ងៃនឹងអាចលុបបាន។

ទ្រង់ជាស្ដេចឆ្នើមចងចាំក្នុងចិត្ត មហាវិរក្សត្រពិត មហាបវរថ្កើងថ្កាន ទ្រង់មិនរូញរាទោះលះបង់អ្វីក៏ទ្រង់ធ្វើបាន ដើម្បីប្រជាសុខសាន្ត លំបាកប្រាណក៏មិនរា។

ពេលនេះស្ងាត់ឈឹសំឡឹងឃើញតែស្នាមញញឹមលា ក្នុងចិត្តកូនចៅសែនវេទនាឈឺចាប់ខ្លោចផ្សារហួសនឹងបរិយាយ បាត់ម្លប់ត្រជាក់ធ្លាប់ជ្រោកកោនសែនសុខសប្បាយ នៅសល់ការស្រណោះស្ដាយអាល័យទូទាំងកម្ពុជា។

សូមបួងសួងដល់ឥន្ធព្រហ្មទេវតា សូមជួយដង្ហែរក្សា​ ទ្រង់ចាកផុតទុក្ខនានា ដល់សុគតិភពសោយសុខសម្បត្តិនៅស្ថានសួគ៌ា សូមបារមីទ្រង់រក្សារ ខ្មែរឲ្យបានសុខនិរន្ដរ៍។

និពន្ធទំនុកច្រៀង និងបទភ្លេង៖ ម៉ៅ រ៉ាវី

ច្រៀង៖ សុផាត

ខ្ញុំបាទច្រៀងមិនពិរោះនោះទេ តែគ្រាន់តែចង់ចូលរួមរំលែកទុក្ខជាមួយប្រជាជាតិកម្ពុជានូវមរណៈទុក្ខរបស់ព្រះមហាក្សត្រនៃយើង​ប៉ុណ្ណោះ។ សូមវិញ្ញាណក្ខន្ធព្រះអង្គបានសោយសុគតិភព យើងខ្ញុំនឹងចងចាំព្រះអង្គរហូតទៅ 😦 ។

Advertisements

4 comments on “ស្រណោះព្រះមហាក្សត្រ

  1. ពូផាត, ត្រង់របារដែលពូរសរសេរដា “មិតិចុក្រោយ” ឃើញបានតែប្រាំមិតិចុងក្រោយ តិចណាស់ ដាក់ច្រើនបន្តិចទេៅស្រួលមើល!!ឃើញខ្លះគេដាក់10 ចំំណែកបងផលឃើញដាក់ដល់15ផងន៎!! 🙂

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s