កំណាព្យ៖ លាហើយភ្នំពេញ

លាហើយភ្នំពេញលាមួយរយៈ​   លាទាំងមិត្តភ័ក្រសកលសិក្សា

លាបន្ទប់ជួលលាទាំងស្នេហា   លាទីនានាធ្លាប់ដើរកម្សាន្ដ។

ជួបជុំគ្រួសារឯស្រុកកំណើត   មាតុភូមិខ្ញុំកើតបំភ្លេចមិនបាន

ផ្ដល់ភាពកក់ក្តៅសុខដុមក្សេមក្សាន្ដ   រហូតខ្ញុំបានចប់វិទ្យាល័យ។

 

មិនពូកែខាងតែងនិពន្ធទេ សរសេរបានប៉ណ្ណឹងចាត់ទុកថាប្រសើរហើយ 😛 ។

ខ្ញុំ​នឹង​ចេញ​ដំណើរ​ទៅ​កាន់​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​នៅ​ម៉ោង​៧​កន្លះ​ ព្រឹក​ស្អែក​នេះ​ហើយ។ តាម​ពិត​ទៅ ខ្ញុំ​មាន​ស្រុក​កំណើត​នៅ​ឯ​ស្រុក​បូទុមសារគរ​ ខេត្ត​កោះកុង​ឯ​នោះ​ទេ។ តែ​ដោយ​សារ​ខ្ញុំ​ និង​គ្រួសារ​បាន​ចេញ​ទៅ​រស់​នៅ​ស្រុក​អន្លង់វែង​តាំង​ពី​ខ្ញុំ​អាយុ​ប្រមាណ​១០ឆ្នាំ។ ទោះបីមិន​មែន​ជា​ស្រុក​កំណើត តែ​ទី​នោះ​បានផ្​ដល់​នូវ​អនុស្សាវរីយ៍​ជា​ច្រើន​ពោរពេញ​ដោយ​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ​សម្រាប់​ខ្ញុំ 🙂 ។ អន្លង់វែង ជា​ស្រុក​កំណើត​ទី​២​របស់​ខ្ញុំ!!

សូមឲ្យការធ្វើដំណើររបស់ខ្ញុំ និងអ្នកធ្វើដំណើរជាមួយខ្ញុំទាំងអស់ប្រកបដោយសុខសប្បាយ 😀 !!!!!!!!!

Advertisements

6 comments on “កំណាព្យ៖ លាហើយភ្នំពេញ

  1. មានអីពូរ កំណាព្យនេះ ស្តាប់បាន ពិរោះ និងជួនតាហ៍!!
    កាលណុងទេៅពេលប្រឡងចប់ វ៉ាកងមែន??

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s