ទៅ​លេង​ផ្ទះ​មិត្តភ័ក្រ​នៅ​កំពង់ស្ពឺ

ហ៊ើយ.. ខាន​ដាក់​អត្ថបទ​យូរ​ហើយ ចឹង​ហើយ​ទើប​បាន​ជា​ផ្ទះ​ខ្ញុំ​នឹង​វា​​ស្ងាត់​ដូច​ចោរ​លួច​សេះ​ចឹង​នោះ ក៏​ដោយ​សារ​តែ​មិន​ដឹង​សរសេរ​ពី​អី​នឹង។ តែ​ថ្ងៃ​នេះ​ចង់​សរសេរ​រឿងរ៉ាវ​ថ្មី​មួយ​ទាក់ទង​នឹង​ខ្ញុំ​បាទ​ ហេ​ហេ..​ព្រោះ​វា​ជា​រឿង​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ថ្ងៃ​នេះ​ដែរ (បរិយាយ​ពី​ខ្លួន​ឯង 😆 ) ។ មុន​នឹង​ចូល​ដល់​រឿង​ខ្ញុំ ចង់​សួរ​ថា តើ​ធ្លាប់​ស្គាល់ mig33 អត់? ធ្លាប់​លេង​អត់? mig33​ជា​កម្មវិធី​ជជែក​កម្សាន្ដ​អ៊ីន​ធើណេត ដែល​គេ​ពេញ​និយម​ទូទាំង​ពិភព​លោក (ទាំង​ខ្ញុំ​ក៏​ស្ទើ​តែ​ដាច់​បាយ​ដាច់​ទឹក​ដោយ​សារ​វា​ដែរ 😛 )។ ខ្ញុំ​ចាប់​ផ្តើម​លេង​mig33​នៅ​ក្នុង​ឆ្នាំ​២០០៧។ ហើយ​អ្វី​ដែល​ខ្ញុំ​ចង់​សរ​សេរនៅ​ពេល​នេះ គឺ​បាន​ស្គាល់​មិត្ត​ម្នាក់​នៅ​ក្នុង​mig33​នឹង ហើយ​​ទើប​​តែ​​បាន​​​ជួប​​គាត់​​ថ្ងៃ​​មិញ​​នេះ​​ទេ ហេ​​ហេ​ហេ។ បើ​​គិត​​ទៅ យើង​​ស្គាល់​​គ្នា​​៤​​ឆ្នាំ​​ហើយ ខ្ញុំ​​​​មិន​​ដែល​​បាន​​ឃើញ​​មុខ​​គាត់​​សោះ​​សូម្បី​​តែ​​រួប​ថត។ អូហ៍ ភ្លេច​​ប្រាប់​ទៅ​​ថា​គាត់​ជា​​ស្រី 😆  ផ្ទះ​គាត់​នៅ​ទី​រួម​ខេត្ត​កំពង់​ស្ពឺ។ ដោយ​សារ​តែ​អត់​ការងារ​ធ្វើ ទើប​ជិះ​​ទៅ​កំពង់​ស្ពី​លេង​ទៅ (ការ​ពិត​ចង់​ទៅ​ជួប​គេ​សោះ 😛 )។ ហេតុ​អី​ក៏​ខ្ញុំ​សប្បាយ​ចិត្ត​ម្លេះ បើ​គ្រាន់​តែ​ជួប​មិត្ត​ដែល​ស្គាល់​គ្នា​តាម​អ៊ីន​ធើ​ណេត​សោះ? គឺ​ធម្មតា​ទេ ពួក​យើង​ស្គាល់​គ្នា​យូរ​ដែរ​ហើយ ហើយ​តាម​រយៈ​ការ​chat ឃើញ​ថា​គាត់​ជា​មនុស្ស​រួសរាយ ធ្វើ​ឲ្យខ្ញុំ​ចូលចិត្ត​គាត់ ហើយ​ក៏​ប៉ង​​ចង់​​ជួប​​គាត់​​យូរ​​ហើយ​​ដែរ 😛 ។ មិន​ខុស​ពី​អ្វី​ដែល​ខ្ញុំ​បាន​គិត​ទេ គាត់​ជា​មនុស្ស​រួស​រាយ ទាំង​ឆ្លាត ទាំង​ស្អាត និង​ពូកែ​ទៀត​ផង 😳 ។ វា​មិន​មែន​ជា​ការ​ណាត់​ជួប​ទេ ព្រោះ​ពេល​ខ្ញុំ​ទៅ​នឹង អត់​បាន​ប្រាប់​គាត់​មុន​ទេ ពេល​ទៅ​ដល់​ទើប​តេ​ប្រាប់​គាត់ ហើយ​ក៏​លើក​ទី១​របស់​​ខ្ញុំ​ដែរ 🙂 ។ចប់!!!

នេះ​ជា​ចំណារ​ក្នុង​ជីវិត​របស់​ខ្ញុំ 🙂

Advertisements

13 comments on “ទៅ​លេង​ផ្ទះ​មិត្តភ័ក្រ​នៅ​កំពង់ស្ពឺ

  1. ចប់​ត្រឹម​នឹង? អត់​មាន​ត​ទៀត​ទេ?

  2. ហាសៗៗៗ ទោះជាអ្នក្លាហ៊ានមកពីខាងណា ក៏មិនអាចឆ្លងកាត់ដំណាក់កាលស្រីស្អាតបានដែរ ហាសៗៗៗ

  3. មិនអោយសប្បាយចិត្តម៉េចនឹងកើត​បើបានជួបស្រីស្អាតហើយនឹង

  4. ទៅ​ដល់​ចំពេល​ដែល​គាត់​ទើប​តែ​បាយហើយ! អត់​បាយ​ប៉ារ៉ោយ

    • ហា មិនចឹងទេ ចៃដន្យអីចំពេលបាយល្មម ម្ហូបថ្ងៃនឹងគឺ ឆាផ្សិត និងទំពាំងខជើងជ្រូក 😆

  5. …គាត់​ជា​មនុស្ស​រួស​រាយ ទាំង​ឆ្លាត ទាំង​ស្អាត និង​ពូកែ​ទៀត​ផង ។
    ពូកែខាងអី ?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s