ឯកត្តកម្មថ្មីសម្រាប់ខ្ញុំ ជិះ​កង់​ទៅ​តាខ្មៅ-29-04-2012

ជា​លើក​ទី​មួយ​ហើយ​សម្រាប់​ខ្ញុំ​ដែល​ជិះ​កង់​បាន​ឆ្ងាយ​ចឹង ដូចជា​ឈឺ​ខ្លួន​មែន​ទែន ជា​ពិសេស​ជើង​នុង ព្រោះ​ខាន​ជិះ​កង់​យូរ​ហើយ តែ​សប្បាយ​ចិត្ត ព្រោះ​បាន​សម្រេច​បំណង​ជិះ​កង់​បាន​ឆ្ងាយ ហេហេហេ តែ​មិន​មែន​ជិះ​ម្នាក់​ឯង​ទេ​ណា មាន​គ្នា​៣​នាក់​ទៀត :D។ លើក​មុន​បាន​ជិះ​ម្ដង​ដែរ ទៅ​មាត់​ទន្លេ តែ​បិះ​វីវរ ជិះ​ដល់​ស្ដុប​ពេទ្យ​ចិន​ស្រាប់​ងងឹត​មុខ សំណាង​ល្អ​ទៅ​ជា​មួយ​ប្អូន​ចូច​(អ្នក​ល្បី​នៅ​ក្នុង​ភូមិ​វើដ​ប្រេស​យើង​នឹង ស្គាល់​អត់?) កុំ​អី… 🙄 សង្ស័យ​​តែ​​ក្ដៅ​​ពេក​​ហើយ​​(ចង់​​រាង​​ចាល​​ម្ដង​​ដែរ 😐 )។ ឥឡុវ​ឃើញ​ថា មាន​មិត្ត​ខ្ញុំ​ច្រើន​ដែល​មាន​ចំណាប់​អារម្មណ៍​មក​ជិះ​កង់​ហាត់​ប្រាណ ចឹង​លើក​ក្រោយ គិត​ថា​បបួល​គ្នា​ឲ្យ​បាន​ច្រើន ហើយ​ជិះ​ឲ្យ​បាន​ឆ្ងាយ​ជាង​នឹង​ទៀត 😀 (នឹង​ធ្វើ​ឲ្យ​បាន 😉 ) ។

គិត​ទៅ​ម្យ៉ាង​ដែរ ការ​ជិះ​កង់​មិន​ត្រឹម​តែ​ជា​ការ​ហាត់​ប្រាណ​ដើម្បី​សុខភាព​ទេ តែ​ក៏​អាច​បន្ថយ​ចំណាយ​ថ្លៃ​សាំង​ទៀត (សាំង​កំពុង​ឡើង​ថ្លៃ 🙂 ) និង​ប្រយោជន៍​មួយ​ចំនួន​ទៀត​ដូចជា គ្មាន​ផ្សែង​បំពុល​បរិស្ថាន(ថែ​រក្សា​បរិស្ថាន) គ្មាន​សម្លេង​រំខាន កាត់​បន្ថយ​ការ​ស្ទះ​ចរាចរណ៍(ងាយ​ស្រួល​បត់​បែន​ជាង​ម៉ូតូ) និង​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​ដើម… ដូច​នេះ​កុំ​ភ្លេច​ចូល​រួម​ជាមួយ​ខ្ញុំ ជួប​គ្នា​រាល់​ល្ងាច​ថ្ងៃ​អាទិត្យ :D​ ។

Advertisements

8 comments on “ឯកត្តកម្មថ្មីសម្រាប់ខ្ញុំ ជិះ​កង់​ទៅ​តាខ្មៅ-29-04-2012

  1. អីយ៉ាខ្លាំងមែនបើខ្ញុំវិញប្រហែលធ្លាក់អណ្តាតកណ្តាលផ្លូវបាត់ហើយ

  2. ពេលណាទៅទៀតជួយប្រាប់ផង​ចង់សាកល្បងជិះនឹងគេដែរ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s