ចម្រៀង​ពី​ដូង​ចិត្ត

អត្ថបទ៖ 

ចម្រៀងពីដួងចិត្ត សុំផ្ញើក្នុងបេះដូង

១. គ្រប់ពេលបាននៅក្បែរអូន គ្រប់ពេលបានឃើញមុខស្ងួន ប៉ុណ្ណឹងក៏គ្រប់គ្រាន់ សម្រាប់បេះដូងបង

*ត្រឹមតែឃើញអូនរីករាយ ឃើញស្នាមញញឹមនួនល្អង មិនត្រូវការតបស្នង ព្រោះអូនបងពេញចិត្ត។

២. រូបអូនប្រៀបដូចព្រះច័ន្ទ ដែលបងតែងលួចគយគន់ ឲ្យបងបានញញឹមរាល់ពេលនឹកដល់អូន

*រាល់យប់ផ្សងសុំជួបអូន ទោះក្នុងសុបិន្ដក៏ព្រម សុខចិត្តហើយស្នេហ៍ស្នង គឺព្រោះអូនរូបបងពេញចិត្ត។

R. ចម្រៀងបងច្រៀង ពីបេះដូងពិត សង្ឃឹមអូនបានស្ដាប់ ហើយយល់ពីបំណង ត្រឹមអូនញញឹមរាល់ពេល អូនស្ដាប់បទចម្រៀងបង សុំផ្ញើក្នុងបេះដូង សូមអូនថែឃុំគ្រងរហូតទៅ។

៣. បារម្ភឃើញអូនឈឺចាប់ ចង់នៅឱបអូនឲ្យជាប់ មើលថែអូនរហូត គ្មាននាទីឃ្លាតឡើយ។

*បានឃើញអូនមានក្ដីសុខ ក្នុងចិត្តបងក៏បានស្បើយ តែសុំម្យ៉ាងត្រាណត្រើយ កុំលាក់បងឡើយបើអូនមានទុក្ខ។

សរសេរដោយ សុផាត

ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១២

ម៉ោង ១០:១៨នាទីយប់

ស្ដាប់៖ 

Advertisements

15 comments on “ចម្រៀង​ពី​ដូង​ចិត្ត

  1. ជំរាបសួ ម្ចាស់ផ្ទះ !
    ចម្រៀងពីដួងចិត្ត សុំផ្ញើក្នុងបេះដូង។
    ញើម៉ិចទៅ បង ! បើក្នុងផ្លែដូង មានទឹក ចឹង តិច ទទឹកអស់យីង !

  2. គេងមិនឆ្អែត មិនដឹងដោយសារវល់តែងបទចំរៀង រឺរវល់ជក់មើលការប្រកួតបាល់ទាត់ ដល់យប់ជ្រេៅទេកូននៀក!! ហិហិ ចុម និយាយចាកប្រធានទេដឹងខ្ញុំ,,, 😛

  3. ចំរៀងនេះស្តាប់ហើយពីរោះណាស់។តើអ្នកណាក៏មានសំណាងហ្ន?

    • ម្នាក់នោះ ជាមនុស្សតែម្នាក់ដែលតែងតែផ្ដល់ទំនុកចិត្ត ក្ដីសង្ឃឹម និងភាពកក់ក្ដៅដល់ខ្ញុំ ឲ្យខ្ញុំមានស្នាមញញឹមគ្រប់ពេល 😳

  4. ពិតជាគួរអោយច្រណែននឹងម្នាក់នោះដល់ហើយ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s