ឧប្បត្តិហេតុ គ្រោះ​ថ្នាក់​ចរាចរណ៍-14-04-2012

ម៉ោង​ប្រហែល៩កន្លះ ខណៈ​កំពុង​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​ជាមួយ​មិត្ត​ខ្ញុំ​វិញ ស្រាប់​តែ​អា​ម៉ូតូ​មួយ​នោះ មិន​ដឹង​ជិះ​មក​ពី​ណា​រ៉េ លឿន​ម៉ែ​ឪ​អា​លឿន​ មក​បុក​ពី​ក្រោយ​ប្រ៉ាវ ម៉ូតូ​ខ្ញុំ​គ្រាន់​តែ​ដួល​នៅ​នឹង​កន្លែង​តែ​ប៉ណ្ណោះ តែ​ត្រូវ​ខ្ទេច​ស្តុប​ខាង​ក្រោយ និង​វៀច​ឈ្នាន់​ខាង​ឆ្វេង ឯ​ខ្ញុំ​និង​ មិត្ត​ខ្ញុំ​គ្រាន់​តែ​រលាត់​ខ្នង និង​កែង​ដៃ​ប៉ុណ្ណោះ។ តែ​​ម៉ូតូ​អ្នក​បុក​ខ្ញុំ​វិញ អូស​ប្រមាណ​៣​ម៉ែត្រ ឯ​អ្នក​ជិះ​វិញ​មិន​ដឹង​ងាប់​រស់​យ៉ាង​ណា សន្លប់​ភ្លឹង ឈាម​ពេញ​ថ្នល់​ដោយ​បោក​ក្បាល​នឹង​ថ្នល់​កៅ​ស៊ូ។ ឯម៉ូតូទាំង២ ត្រូវប៉លីសយកទៅទុកនៅប៉ុស្ដិ៍ រង់ចាំខ្ញុំ និងភាគីម្ខាងទៀតទៅដោះស្រាយ។

ចំជាស៊យមែន មិនដែលបានចេញពីផ្ទះសោះប៉ុន្មានថ្ងៃនេះ ដល់ចេញម្ដង ស្រាប់តែមានរឿង។

Advertisements

10 comments on “ឧប្បត្តិហេតុ គ្រោះ​ថ្នាក់​ចរាចរណ៍-14-04-2012

  1. សំណាង​ហើយ​បង ដែល​ពូំ​មាន​គ្រោះ​ថ្នាក់​អ្វី​ធ្ងន់​ចំពោះ​ខ្លួន​បង និង​មិត្ត​ភក្តិ។ មនុស្ស​ល្អ​មិន​មាន​គ្រោះ​កាច​អ្វី​ទេ។ សូម​ជូន​ពរ​ឲ្យ​បង និង​មិត្ត​បង​ឆាប់​ជា​ណា! 🙂

  2. នេះដូចសំដីថា យើងប្រយត្នគេមិនប្រយត្ន! យ៉ាប់មែន! រាល់ថ្ងៃខ្ញុំក៍ភ័យដែរ ខ្លាចតែគេមកបុកទេ! ជូនពរបងអោយឆាប់ជាណា! មនុស្សល្អទេវតានឹងជួយ!

  3. ជូនពរឲ្យឆាប់ជាណា ចាត់ទុកថាជាសំណាងល្អហើយ​ដែលយើង​មិនត្រូវអ្វីធ្ងន់ធ្ងរនោះ !

  4. ពិតជាសំណាងល្អហើយដែលគ្មានអ្វីធ្ងន់ធ្ងរនោះ​។កុំអីម៉ាក់ប៉ាបារម្ភស្លាប់ហើយ។

    • បាទ អរគុណបងដែលបានដាក់វាចារ ប្រហែលសំណាងដោយសារមិត្តខ្ញុំម្នាក់ទៀតរាសីខ្ពស់ហើយមើលទៅ ទើបខ្ញុំមិនអី 😀

  5. ខ្ញុំគិតថាប្រហែលសុផាតក៏មានរាសីមិនធម្មតាដែរបានជាមិនអីនោះ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s