តោះ​ចូល​រួម​ទាំងអស់គ្នា

កាល​ពី​ឆ្នាំ​មុន​យុទ្ធនាការ​នេះ​បាន​ធ្វើ​ម្ដង​រួច​មក​ហើយ​ដែល​មាន​ពាក្យ​ស្លោក​ថា “ទី​ក្រុង​ស្អាត​ចាប់​ផ្ដើម​ពី​អ្នក”។ នៅ​ឆ្នាំ​នេះ​ដែរ Sabay ក៏​នឹង​មាន​ការ​រៀប​ចំ​ការ​ប្រកួត​ប្រជែង​ស្វែង​រក​ពាក្យ​ស្លោក​ដែល​ល្អ​ពិសេស​ជាង​គេ និង​បង្កប់​ដោយ​អត្ថន័យ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដើម្បី​ប្រើ​ប្រាស់​នៅ​ក្នុង​ព្រឹត្តិការណ៍ Let’s Do it Phnom Penh ឆ្នាំ​២០១២​នេះ។ សម្រាប់​អ្នក​ដែល​ជាប់​ជា​ជយ​លាភី​នឹង​ទទួល​បាន​វិញ្ញាបនបត្រ​កិត្តិយស រួម​ជាមួយ​រង្វាន់​ពិសេស​ជា​ច្រើន​ផ្សេង​ទៀត។

ការ​​ប្រកួត​ប្រជែង​ពាក្យ​ស្លោក​នេះ​​​​​នឹង​​ចាប់​ផ្ដើម​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ ១៩ មេសា​ឆ្នាំ​២០១២ ហើយ​លទ្ធផល​នឹង​ត្រូវ​គេ​ប្រកាស​នៅ​ថ្ងៃ​បន្ទាប់។ ប្រិយមិត្ត​ដែល​ចង់​ចូល​រួម​អាច​ចូល​ក្នុង​ទំព័រ Facebook របស់​កម្មវិធី​នេះ​តាម​រយៈhttp://www.facebook.com/letsdoitpp/photos រួចវាយ Comment នៅលើនោះជាការស្រេច។

ខ្ញុំបានដាក់សាកល្បង៣ឃ្លាដែរ៖

១. យើងទាំងអស់គ្នាដើម្បីទីក្រុងស្អាត

២. យើងរួមគ្នាសម្អាតទីក្រុង

៣. ប្រជាជនមានអនាម័យ ទីក្រុងខ្ញុំថ្លាថ្លៃ ប្រទេសខ្ញុំរីកចម្រើន។

តោះ សាកដាក់ពាក្យលេងមួយដែរមើល ហើយសង្ឃឹមថាអ្នកភូមិយើងចូលទាំងអស់គ្នា ថ្ងៃ ២៦ សីហា ២០១២ ដើម្បីទីក្រុងយើង 😀 ។

ដកស្រង់ពី សប្បាយក្នុងដៃអ្នក

Advertisements

13 comments on “តោះ​ចូល​រួម​ទាំងអស់គ្នា

  1. ខ្ញុំគិតថាឃ្លាទី បី របស់ផាតឯងគួសមជាងគេ!!
    ចុះទាំងបីហ្នឹងផាតឯងចូលចិត្ត អាមួយណាជាងគេ??

    ម្សិលមិញ ដាក់បួនឃ្លាដែរតា សូមទេៅជួយមើលតិចមើល មួយណាល្អជាងគេ??? Name: Ravy yuth

    • ស្រឡាញ់ឃ្លាទី៣ដែរ តែវាដូចជាវែងបន្ដិច ធម្មតាស្លោកបែបនឹងគេមិនសូវត្រូវការវែងពេកទេ។ ខ្ញុំគិតថាទី២ ទំនងជាង ខ្លី ន័យចំ ងាយយល់។

    • 1. ទីក្រុងញញឹម សង្ឃឹម លើយើង!

      2. ទីក្រុងស្រស់ សំរស់ខ្ញុំ!

      3. សំអាតឥឡូវ ដើម្បីស្អែក!

      4. សំអាតឥឡូវ កុំចាំស្អែក!

      នេះ ឡួយដែរតាស៎ 😀 ខ្ញុំចូលចិត្តឃ្លាទី៣ តែបើដាក់ “សម្អាតថ្ងៃនេះ ដើម្បីស្អែក” ទំនងជាង ពាក្យ “ថ្ងៃនេះ” មានរាល់ថ្ងៃ ដល់ស្អែកក៏និយាយថ្ងៃនេះ ខានស្អែកក៏និយាយថ្ងៃនេះ និយាយរួមគឺប្រើបានរហូត ដើម្បីថ្ងៃស្អែក គឺដើម្បីមុខមាត់ទីក្រុងដ៏ស្រស់ថ្លារបស់យើង។ 😀

      មិញមើលឃ្លាខ្លួនឯងខាងលើដូចជាមិនសូវពេញលេញ គ៏បានដាក់មួយឃ្លាតទៀត 😀 “យើងរួមគ្នាដើម្បីទីក្រុងស្អាត” ហហេហេ

      • ទើបចាប់អារម្មណ៍ថាខ្លួនឯងសរសេរខុស អក្ខរាវិរុទ្ធ!
        អរគុណផាត ដែរជួយកែ!! 🙂

  2. ថាព្យុះ ព្យុះ មែន ហាសហាសៗៗ សង្ស័យសូនាមិទេដឹងនៀក!

  3. ម៉េច ឮ ថាសូនាមិ ភ័យហ្អេ?? ហាសហាស ចេះអត់យល់អញ្ចឹងកើត ចងថាផាតឯងហ្នឹងហើយ រីផ្លាយ លឿនដូចព្យុះសូនាមិ ហិហិ…

    យ៉ាប់ណាស់បណ្ឌិតផាត!! 😛

    • អូហ៍ ហាហាហា
      ចេះតែភ័យទៅ ព្រោះឡូវឮថាប្រទេសមួយចំនួនកំពុងប្រុង​ប្រៀបនឹងសូណាមិនេះដែរ 😀

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s