ខក​បំណង ឡើង​ភ្នំបាក់ខែងមើលថ្ងៃលិច-05-04-2012

មក​ដល់​សៀមរាប​ប្រហែល​ម៉ោង​២រសៀល សម្រាក​ផ្ទះ​មិត្តភ័ក្រ​តិច ក៏​បន្ត​ទៅ​លេង​បាក់​ខែង​ដើម្បី​មើល​ថ្ងៃ​លិច​នឹង​គេ​ដែរ។ ចាប់​ផ្ដើម​ឡើង​នៅ​ម៉ោង​៤​​កន្លះ ប្រើ​ពេល​ឡើង​ប្រហែល​ជិត​កន្លះ​ម៉ោង​ដែរ​នឹង​ទើប​ទៅដល់​ខាងលើ (ហត់គ្រាន់បើ)។ តែ​ពេល​ឡើង​ទៅ​ដល់​ហើយ​បែ​ជា​ខក​បំណង​ទៅ​វិញ ព្រោះ​គេ​មិន​អនុញ្ញាត​ឲ្យ​ឡើង​ឡើង​ប្រាសាទ ដោយ​គេ​កំណត់​ត្រឹម​មនុស្ស​៣០០​នាក់​ប៉ុណ្ណោះ​ឡើង ព្រោះ​ប្រាសាទ​កំពុង​ធ្វើ​ការ​ជួស​ជុល។ចំពោះ​អ្នក​ចង់​ឡើង​គឺ​ត្រូវ​តម្រង់​ជួរ​រង់​ចាំ​អ្នក​នៅ​ខាង​លើ​ប្រាសាទ​ចុះ​មក​វិញ​ដើម្បី​ជំនូស (ចុះ​ម្នាក់ ជំនួស​ម្នាក់) តែ​គិត​ថា​គ្នាន​សង្ឃឹម​ទេ ព្រោះ​អ្នក​នៅ​ខាង​លើ​គេ​រង់​ចាំ​មើល​ថ្ងៃ​លិច លុះ​ត្រា​ថ្ងៃ​លិច​ទើប​គេ​ចុះ​វិញ។ ឃើញ​ដូច​នេះ អា​ណិត​អ្នក​ដែល​កំពុង​តម្រង់​ជួរ​ចាំ និង​អ្នក​ដែល​កំពុង​ឡើង​មក​មែន​ទែន ជា​ពិសេស​ជន​បរទេស ៩៥%​ទៅ​ហើយ​គឺ​ជា​ជន​បរទេស​ដែល​កំពុង​តម្រង់​ជួរ​យ៉ាង​វែង។ គួរ​តែ​សរសេរ​ស្លាក​មួយ​នៅ​ខាង​ក្រោម​ពី​បញ្ហា​នេះ ដើម្បី​ពូក​គាត់​បាន​ជ្រាប ហើយ​សម្រេច​ចិត្ត​គួរ​ឡើង ឬ​អត់​គឺ​ស្រេច​លើ​ពួក​គាត់ តែ​នេះ ត្រូវ​ឡើង​ហត់​ហើយ ចុះ​មក​វិញទាំងសោកស្ដាយ។ ឃើញ​ចឹង​ពួក​ខ្ញុំ​ក៏​ចុះ​មក​វិញ ហើយ​ហួស​ទៅ​ប្រសាទ​បាយ័ន​វិញ។

កំពុងជិះកង់បីទៅបាក់ខែង

កំពុងជិះកង់បីទៅបាក់ខែង

កំពុងដើរឡើង

កំពុងដើរឡើង

កំពុងតម្រង់ជួរចាំឡើងប្រាសាទ

ពេល​ពួក​ខ្ញុំ​កំពុង​ចុះ​ទៅ​វិញ ឃើញ​មាន​មនុស្ស​កំពុង​ឡើង​មក​ជា​ច្រើន​ទៀត មួយៗ​ក្រុមៗ​មាន​មនុស្ស​ពី​២០ ទៅ​៣០​នាក់ ខ្ញុំ​បាន​ថត​រូប​ពេល​ពួក​គាត់​កំពុង​ឡើង​ដែរ តែ​បាត់​រូប ប្រហែល​ជា​មិត្ត​ខ្ញុំ​លុប។

Advertisements

9 comments on “ខក​បំណង ឡើង​ភ្នំបាក់ខែងមើលថ្ងៃលិច-05-04-2012

  1. លើកក្រោយធ្វើតាមខ្ញុំបែបស្រួលជាង គឺទិញម៉ូតូប៉ារាស៊ូតដែលគេហោះថតរូបលើអាកាស Aerial Photo មកជិះមើលថ្ងៃលិច បានដូចគ្នានឹងឡើងភ្នំដែរ។ ខ្ញុំនិយាយលេងទេ។
    គួរឱ្យស្តាយខំឡើងដល់លើហើយ អត់បានមើល ថ្ងៃលិច។

  2. សួស្តី សុផាត! ថ្ងៃដំបូងរបស់ខ្ញុំ​សំរាប់ប្លក់មួយនេះ!! ប្លក់គេគួរអោយចាប់អារម្មណ៍ដែរតានៀក!!
    ឃើញរូបជន​បរទេស​ដែល​កំពុង​តម្រង់​ជួរ​យ៉ាង​វែង មានអារមណ៍អាណិតពួកគេដល់ហើយ គេខំជិះយន្តហោះមកតាំងពីណាពីណី សង្ឃឹមថាបានទស្សនាប្រាសាទ(បាក់ខែង) របស់ខ្មែរយើង តែម្នាក់ៗមកដល់ខកចិត្តកាហេត!! ខ្ញុំដូចជារអៀសខ្លួនណាស់ដែរទទួលគេមិនបានល្អ!!

    • បាទសួស្ដី ស្វាគមន៍មកកាន់គេហដ្ឋានដ៏កម្សត់មួយនេះ 🙂 ។ ការពិតណាស់ ពួកគេត្រូវខាតទាងកម្លាំង ខាតទាំងពេល។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s