កម្សាន្ដ​រឿង​កំប្លែង​ខ្លី :D

ជម្រាប​សួរ​ញាតិ​ជិត​ខាង​ជាទី​រាប់​អាន​ទាំង​ឡាយ ភូមិ​យើង​ឡូវ​ដូច​ជា​ស្ងាត់​ដល់​ហើយ គ្មាន​អី​ក្រៅ​ពី​រវល់​រឿង​ការងារ និង​ការ​សិក្សា​នុង​ទេ។ អ្នក​ចំនូល​ថ្មី​ក៏​ចេះ​តែ​មាន ឯ​អ្នក​ភូមិ​ដែល​ធ្លាប់​តែ​សកម្ម ប៉ប៉ាច់​ប៉ប៉ោច​អី​នុង មិន​ដឹង​បាត់​ទៅ​ណា​អស់​រ៉េ។ អ្នក​ខ្លះ​ក៏​ឃើញ​មក​អើត​ខ្លះៗ​ដែរ ឯ​អ្នក​ខ្លះ​បាត់​ឈឹង​ម៉ង។ ណ្ហើយ ឈប់​រអ៊ូ​ហើយ សុំ​ជូន​រឿង​កំប្លែង​វិញ សើច ឬ​មិន​សើច​មិន​ដឹង​រ៉េ តែ​រឿង​ទាំង​នេះ ខ្ញុំ​យក​មក​ពី​ក្រុម​និយាយ​រឿង​កំប្លែង​នៅ​ក្នុង​វេស​បុក​ហេ។ សូម​អាន​ដូច​តទៅ៖

១. សង​សឹក៖

ថ្ងៃនេះក្លើពូសុខមកលេងគាត់។ ពូសុខប្រើកូនគាត់អាញ៉ុកឲ្យកាប់មាន់ស្ងោរទទួលក្លើតាំងពីក្មេងរបស់គាត់។ ដល់ស្ងោរមាន់ឆ្អិនហើយ ក៏ពែនវង់ហូបតែចាស់ៗនោះទៅ ហើយពូសុខឆ្លៀតប្រើអាញ៉ុកអោយលែងក្របីទៅឃ្វាល។ ក្លើពូសុខចេះតែសួររកអាញ៉ុកព្រោះមិនឃើញវាមកវាតវង់ជាមួយព្រោះចង់គួរសមនឹងម្ចាស់ផ្ទះ៖ ឯណាកូនឯងមិនឃើញមកបាយជុំគ្នា? ពូសុខឆ្លើយថា ណ្ហើយអាក្លើហូបទៅ កុំគិតវាអីវានៅក្មេង អោយវាស៊ីតាមក្រោយទៅ។ ក្លើពូសុខហូបបណ្តើរសរសើរបណ្តើរ៖ ឆ្ងាញ់ណាស់អាពួកម៉ាកអើយ រួចគាត់ក៏ចេះតែសួរណ្តើរតាំងពីចាប់ផ្តើមរហូតដល់ពាក់កណ្តាលទី ពូសុខនៅតែឆ្លើយដដែលថាវាក្មេង មិនបាច់អោយចូលវង់ស៊ីជាមួយទេ។ អាញ៉ុកនៅក្រោមផ្ទះកូរពោះគ្រួកៗព្រោះឈ្ងុយក្លិនមាន់ស្ងោរ។ មិនត្រឹមតែមិនហៅស៊ីបាយ ពូសុខបានតឿនអាញ៉ុកអោយលែងក្របីទៅឃ្វាល។ អាញ៉ុកដោយអស់សង្ឃឹមថាបានមាន់ស្ងោរស៊ី ហើយទ្រាំមិនបាននឹងឪវាក៏រអ៊ួរតែវាៈ អាគេមិនអីទេ យ៉ាប់តែគ្នាឯង រួចវាដើរទៅលែងមេក្របីដេញចេញទៅ ដោយទុកកូនក្របីពីរនៅស្រែករហង់ពេញភូមិ។ ដោយទ្រាំមិនបាននឹងសម្លេងកូនក្របី ជំនុំគ្នាមិនកើត ពូសុខស្រែកពីលើផ្ទះ៖ នែអាញ៉ុក! ម៉េចឯងលែងតែមេក្របី ម៉េចក៏មិនលែងកូនវាផង ទុកអោយវាស្រែកពេញភូមិ?? គុំយូរហើយ អាញ៉ុកតប៖ អើ កូនក្របីវាមានចេះឃ្លាន ចេះស៊ីអីវា? ចេះតែមេវាតើ!

២. រឿង​អី

ប៉ូលីស ៖ ឈប់សិន លោកឯងជិះម៉ូតូខុសច្បាប់ហើយ

អ្នកដំណើរ ៖ សូមមេត្តាខ្ញុំផង ខ្ញុំទើបមកពីព្រៃវែង អត់សូវយល់ច្បាប់ទេលោក

ប៉ូលីស ៖ តាមផ្លូវច្បាប់ លោកត្រូវទទួលការផាកពិន័យ តើលោកឈ្មោះអី?

អ្នកដំណើរ ៖ រឿង អី

ប៉ូលីស ៖ ម៉ូតូអត់ផ្លាកលេខ អត់កញ្ចក់ អត់ពាក់មួកសុវត្ថិភាព ហើយជិះបញ្ច្រាស។ លោកឯងត្រូវពិន័យ ត្រួតលើត្រួតហើយ តើឈ្មោះអីដែរ?

អ្នកដំណើរ ៖ ទានប្រោស រឿង អី

ប៉ូលីស ៖ យីអើ! លោកឯង និយាយស្តាប់គ្នាមិនបានទេអី ម៉ូតូមានបរិធានមិនគ្រប់ ជិះក៏ល្មើសច្បាប់។ ខ្ញុំសួរលោកឯងថាឈ្មោះអី?

អ្នកដំណើរ ៖ យីអើ! លោកប៉ូលីសឯង អត់ចេះស្តាប់ខ្មែរទេអី? ខំបើកត្រចៀកឲ្យធំៗ ហើយខ្ញុំប្រាប់ថា រឿង អី ស្តាប់បានទេ? លោកប៉ូលីសឯងថ្លង់មែនទេ?

៣. ជួយ​ប៉ា​ខ្ញុំ​ផង

លោកប៉ូលីស !លោកប៉ូលីស  ជួយប៉ាខ្ញុំផង  គាត់កំពុងតែ វ៉ៃគ្នា នៅមុខផ្ទៈ !!!

ឯណាប្អូន ?  នៅឯណា ?  អូ..ឃើញហើយ ,!???!!  ចុះមួយណាជាប៉ារបស់ប្អូន ?

ខ្ញុំអត់ដឺងទេ ! សួរ ម៉ាក់ខ្ញុំទៅ , គាត់ឈ្លោះគ្នា ក៍ព្រោះតែរឿង ហ្នឹងដែរ ! ??

៤. គ្រូ​ពូកែ​ខាង​គ្រិច​ថ្លោះ

យាយម៉ែនជាគ្រូខ្មែរនៅក្នុងភូមិ ដែលពូកែខាងស្ដោះផ្លុំព្យាបាលការគ្រិចថ្លោះជាដើម។ ថ្ងៃមួយ គាត់កំពុងព្យាបាលអ្នកជំងឺជាច្រើននៅលើផ្ទះ ស្រាប់តែមានក្មេងប្រុសម្នាក់រត់យ៉ាងត្រហេបត្រហប មកដល់ផ្ទះយាយម៉ែន ហើយក៏ស្រែកឡើង៖

ក្មេង៖ អ៊ំម៉ែន កូនអ៊ំឯងធ្លាក់ពីលើដើមស្វាយគ្រិចជើងហើយ

យាយម៉ែនកំពុងតែស្ដោះផ្លុំឲ្យគេ ក៏ប្រញ៉ាប់ស្រែកតបយ៉ាងស្លន់ស្លោទៅក្មេងនោះភ្លាម…

យាយម៉ែន៖ ហា! ឆាប់យកវាទៅពេទ្យភ្លាម

អ្នកជំងឺ៖ 🙄

ចប់ ចាក់ចង្កេះខ្លួនឯងផង 😀

Advertisements

6 comments on “កម្សាន្ដ​រឿង​កំប្លែង​ខ្លី :D

  1. ហាស ហាសៗៗៗ លេខ3 អស់សំណើចជាងទេលោកអើយ “ជួយប៉ាខ្ញុំផង” ហិហិ….

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s