ដំណើរ​កម្សាន្ដ​របស់​ក្រុម​ SH10-ថ្ងៃទី២៤ និង២៥ ខែមិនា ២០១២

នេះ​ជា​លើក​ទី២​សម្រាប់​ដំណើរ​កម្រាន្ត​របស់​ថ្នាក់ SH10 ជំនាញ​អាយធី ជំនាន់​ទី៨​នៃវិទ្យាស្ថាន​ស៊ីតិក ដែលដំណើរ​កម្សាន្ដ​លើក​ទី១​នោះគឺកាល​នៅរៀន​ឆ្នាំទី១ ខាង​សាលាជា​អ្នក​រៀបចំ។ តែនៅ​ឆ្នាំទី៣​នេះ ពួកខ្ញុំ​ជា​អ្នក​រៀបចំដោយ​ខ្លួនឯង​វិញម្ដង ហើយក៏ជាដំណើរកម្សាន្ដក្រោយពេលប្រលងបញ្ចប់ឆ្នាំទី៣ផងដែរ :)។

ដំណើរកម្សាន្ដលើកនេះមានរយៈពេលមួយយប់២ថ្ងៃតាមគម្រោង ថ្ងៃ​ទី១​នៅ​ឆ្នេរអូឈឺទាល​នៃក្រុង​កំពង់សោម ព្រម​​ទាំង​មាន​​កម្មវិធី​នៅ​​ពេល​យប់ និង​ថ្ងៃ​ទី២​​គឺ​នៅរម្មណីយដ្ឋាន​ធម្មជាតិ​អូថ្មរូង​នៃ​ខេត្តកោះកុង។

ពេល​វេលា​ជួបជុំ​គ្នានៅម៉ោង​៥កន្លះព្រឹក និង​ចេញ​ដំណើរ​នៅ​ម៉ោង៦:០០នាទីពីវិ​ទ្យាស្ថាន​ស៊ីតិក។  ភាព​សប្បាយរីករាយ​មាន​ជាប់​រហូតក្នង​អំឡុង​ពេលធ្វើ​ដំណើរ ដោយ​​មាន​​ការ​ច្រៀង​​ខារ៉ាអូខេ​​លើ​​ឡាន​​កំដរ​បរិយាកាស​​រហូតដល់កំពង់សោម។

ច្រៀងខារ៉ាអូខេលើឡាន

ទៅ​ដល់​កំពង់​សោម​ប្រហែលជា​ម៉ោង១១​ជាង ទីតាំងសណ្ឋាគា Sea Side នៅ​ជាប់​នឹង​មាត់​ឆ្នេរ​អូ​ឈឺ​ទាល។ ក្រោយ​ពីចូល​បន្ទប់​រៀងៗ​ខ្លួន​ហើយ ក៏​បែងចែក​គ្នា​ជា​ពីរក្រុម ក្រុម១​ទិញ​អាហារ​សម្រាប់​ថ្ងៃត្រង់ និង​ក្រុម​មួយ​ទៀត​ជញ្ជូន​ឥវ៉ាន់​ពីឡាន​ទៅមាត់​ឆ្នេរ។ ពេលវេលាអាហារថ្ងៃត្រង់នៅម៉ោង ១២កន្លះ ក្រោម​បរិយា​កាស​ជួប​ជុំ​រីករាយ អម​ដោយ​បទ​ភ្លេង​កំដរ និង​ខ្យល់​​បក់ត្រសៀកៗ​ពីជំនោសមុទ្រ រសាយអស់​អាម្មណ៍​ហេវហត់ មានតែសម្លេងសើចក្អាកក្អាយនាវេលាអាហារថ្ងៃត្រង់នោះ។

ក្រោយ​ពី​សម្រាក​អាហារ​ថ្ងៃត្រង់​ហើយ ក៏បែក​គ្នាជា​ក្រុម​ផ្សេងៗ មានអ្នក​ខ្លះ​ទៅលេង​ទឹក មានអ្នកខ្លះ​ទៅលេង​បាល់​លើ​ខ្សាច់ ហើយ​ខ្លះ​ទៀត​ក៏​នៅជល់​កែវនៅ​ឡើយ។

កម្មវិធីបន្ទាប់នៅម៉ោង៥ល្ងាច គឺការអាំងសាច់ ការរាំលេងកម្រាន្ត និងលេងល្បែងប្រជាប្រិយ។ ទោះ​បី​មាន​ការ​រំខាន​ពី​ព្រះភិរុណ(រលឹម)បន្តិច​មែន តែ​កម្មវិធី​នៅ​តែបន្ត​យ៉ាង​សប្បាយរីករាយ​រហូត​ដល់​ម៉ោង​១២​អាធ្រាតុ។

នៅថ្ងៃបន្ទាប់ពួកយើងបានរៀបចំខ្លួន និងញ៉ាំអាហារពេលព្រឹករួចប្រហែលជាម៉ោង៩ ក៏ផ្ដើមចេញដំណើរទៅរមណីយដ្ឋានធម្មជាតិ អូថ្មរូង ដែល​ស្ថិត​នៅ​ក្នុង​ឃុំ អូ​បាក់​រទេះ នៃ​ខេត្ត​កោះកុង និង​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​នៅទី​នោះ។ បន្ទាប់​ពីអាហារ​ថ្ងៃ​ត្រង់​ហើយ ពួក​យើង​ចុះ​ទៅ​ថត​រូបលេង….

អូថ្មរូង

មើលស្លាយវិញម្ដង

This slideshow requires JavaScript.

ភាព​​សប្បាយ​រីករាយ​រយៈពេល​២​ថ្ងៃ​ពេញ​បាន​បញ្ចប់​នៅ​ថ្មរូង​នេះ ហើយ​ក៏​ឡើង​ឡាន​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​ម៉ោង​៣​រសៀល។ មិន​អាច​ខាន​បាន ខារ៉ាអូខេ​នៅ​តែ​បន្ត​លើ​ឡាន​ជាប់​រហូត 😀 ។ ទី​បំផុត ពូក​យើង​ក៏​បាន​មក​ដល់​ភ្នំពេញ​វិញ​នៅ​ម៉ោង​៥​ល្ងាច​ដោយ​សុវត្ថិភាព។

នេះជាអនុស្សាវរីយ៍នៃថ្នាក់ SH10 របស់ខ្ញុំ 🙂

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s