ទៅ​លេង​កោះដាច់-ថ្ងៃទី៨ ខែ៣ ឆ្នាំ២០១២

ថ្ងៃ​៨​មិនា​ជា​ទិវា​សិទ្ធ​នារី បាន​ជួន​ស្រី​ៗ​ទៅ​ដើរ​លេង​នៅ​កោះ​ដាច់(ហាមគន្លាស់ :P) ហេះហេះហេះ យិយ​លេង​រ៉េ ការ​ពិត​គ្មាន​ស្អី​ធ្វើ​ក៏​បបួល​គេ​ដើរ​លេង​ទៅ។ ដំបូង​គិត​ថា​ទៅ​កៀន​ស្វាយ តែ​ស្រី​ៗ​ចង់​ទៅ​កោះ​ដាច់ ចឹង​ក៏​តាម​ចិត្ត​គេ​ទៅ ព្រោះ​ជា​ថ្ងៃ​សិទ្ធ​នារី​ផង ចឹង​យើង​ធ្វើ​ជា​សុភាព​បុរស​មួយ​ថ្ងៃ​ទៅ 😀 ។

ធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ​នៅ​ម៉ោង​ប្រហែល​១០​ជាង តាម​ផ្លួវ​ជាតិ​លេខ​៦ ទៅ​ដល់​ម្ដុំ​ស្ពាន​ទី៩(បាក់​ខែង) ត្រូវ​ធ្វើ​បន្ត​ដំណើរ​ដោយ​សាឡាង​នៅ​កំពង់​ចម្លង…(អី​មិន​ដឹង​ទេ ចាំ​តែ​កោះ​ដាច់​ៗ​នឹង) ដើម្បី​ទៅ​ដល់​កោះ(អស់​ម្នាក់​៥០០៛)។ ពី​ត្រើយ​ម្ខាង​ទៅ​កន្លែង​រមណីយ​ដ្ឋាន​កោះ​ដាច់​ចម្ងាយ​ប្រមាណ ១​គីឡូ ធ្វើ​ដំណើរ​តាម​ផ្លូវ​គ្រួស​ក្រហម(ហុយ​ដី​ទ្រ​លោម រក​តែ​បើក​ភ្នែក​រួច)។ មុន​ពេល​ទៅ​ដល់​នឹង មាន​ការ​ស្តាត់​តាម​ផ្លូវ​ដើម្បី​ទិញ​សំបុត្រ​ចូល​ទៀត អស់​ម្នាក់​២០០០៛​ទៀត(មិន​ដែល​ដឹង​សោះ ថា​កន្លែង​ចឹង​ៗ​ត្រូវ​ទិញ​សំបុត្រ​ចូល​ដែរ ម្យ៉ាង​ដែរ​ការ​រក​ស៊ី យិយ​ទៅ​ដូច​កុង​ត្រូល​ដែរ) ហើយ​ពេល​ដែល​ទិញ​ហើយ​នឹង មិន​មាន​អ្នក​ដែល​ចាំ​ត្រូត​ពិនិត្យ​មុន​នឹង​ចូល​ទេ គឺ​ទិញ​ហើយ​សំបុត្រ​នឹង​បោះ​ចោល​តែ​ម្ដង​ក៏​បាន។ ទៅ​ដល់​នោះ​ម៉ោង​ប្រហែល​១២​ជាង (អាហារ​ថ្ងៃ​ត្រង់​ល្មម) នៅ​នឹង​មាន​គ្រែ​សម្រាប់​ជួល គ្រែ​មួយ​តម្លៃ​១០០០០៛(នៅ​លើ​ទឹក) មាន​ការ​កុម្ម៉ង​ម្ហូម​អី​ដូច​រមណីយដ្ឋាន​ទូទៅ​ដែរ តែ​ពួក​ខ្ញុំ​មិន​បាន​កុម្ម៉ង់​ទេ គឺ​ដាំ​បាយ និង​ធ្វើ​ម្ហូប​ខ្លួន​ឯង(ឆា​ក្តៅ​សាច់​មាន់ និង​សាច់​ជ្រូក​ចៀន)។ ក្រោយ​ពី​អាហារ​ថ្ងៃ​ត្រង់​ហើយ ក៏លេងបៀ (ចាញ់​ប្រហែល​៥០០០៛ :D) និង​ថត​រូប​លេង។ បំណាច់​ថា​នឹង​មក​ដល់​កោះ​ដាច់​នឹង​គេ​ហើយ ឲ្យ​ស្គាល់​ទឹក​កោះ​ដាច់​នឹង​វា​យ៉ាង​ម៉េច ក៏​សម្រេច​ហែល​ទឹក​លេង​បាន​កន្លះ​ម៉ោង​ដែរ 😀 ។ ចុង​ក្រោយ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ 😀 ។

សម្រាប់​ខ្ញុំ ដូច​មិន​មាន​អី​ប្លែក​ណាស់​ណា​ទេ តែ​ហោច​ណាស់​ក៏​បាន​ធូរ​អារម្មណ៍​ជា​មួយ​ខ្យល់​អាកាស​បរិសុទ្ធ បរិយាកាស​រីក​រាយ  ជួប​ជុំ​មិត្ត​ភ័ក្រ គ្រាន់​បើ​ជាង​ដេក​នៅ​ផ្ទះ​ដែរ​លេង​តែ​ហ្វេស​ប៊ុក 😀

This slideshow requires JavaScript.

Advertisements

8 comments on “ទៅ​លេង​កោះដាច់-ថ្ងៃទី៨ ខែ៣ ឆ្នាំ២០១២

    • ចង់ហៅដែរ តែគិតថាស្រីស្អាតដូចបងចឹងប្រហែលជាមិនទំនេរទេ ច្បាស់ជាមាន​ណាត់​មុនបាត់ហើយ 😀

      • ហូស មិនដឹង​ថា​ស្រីស្អាត រឺក៏មិនស្អាត​ទេ​បានគេ​មិន​ហៅ ចឹង? តែកន្លែង​នឹង​បង​អត់​ដែរទៅសោះ យ៉ាងម៉េច​ដែរ ខែនេះ​មានទឹកលេងដែរ? ហើយឆ្ងាយអត់?

        • 😀 មានតើបង ហើយក៏មិនឆ្ងាយពីអំពេញយើងដែរ។ វាស្រដៀងនឹងបារាយនៅសៀមរាបដែរ គ្រាន់តែនៅកន្លែងអង្គុយនៅកោះដាច់នឹងគេធ្វើនៅលើទឹក។ ញ៉ាំហើយ ចុះលេងទឹកម៉ង 😀

  1. តាមចាំកំពង់ចំលងទេៅកោះដាច់ឈ្មោះ “ក្តីចាស់”!
    ស្រុកកំណើតខ្ញុំនេៅកំពង់ចាម, ទេៅស្រុកលើកណាក៏ប្រទះភ្នែកហ្នឹងស្លាកនោះដែរចូលតាមគៀនវត្តមួយ (អត់ចាំឈ្មោះវត្ត)

    • អត់ដឹងដែរ តែតាមស្មាន “ក្តីចាស់” គ្រាន់តែជា និកនេមទេ ព្រោះធម្មតាវត្តមួយៗ មានឈ្មោះវែងៗណាស់ ភាគច្រើនប្រើពាក្យបាលីទៀតផង!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s