មង្គលការមិត្ត​សម្លាញ់ និង​មង្គលការប្អូនស្រី​ជី​ដូនមួយ ថ្ងៃទី១១ ខែមិនា ឆ្នាំ២០១២

តើអ្នកសម្រេចចិត្តយ៉ាងណាក្នងការជ្រើសរើសចូលរួមពិធីមង្គលការរវាង មិត្តសម្លាញ់ និងប្អូនស្រីជីដូនមួយ?

ខ្ញុំ​គិត​ថា​មតិ​ភាគ​ច្រើន​ច្បាស់​ជា​ជ្រើស​រើស​ចូល​រូម​ពិធី​មង្គលការ​របស់​សាច់ញាតិ​មិន​ខាន។ មែន​សាច់​ញាតិ​កើត​មក​គឺជា​សាច់​ញាតិ មិន​អាច​យក​អ្នក​ដ៏ទៃ​មក​ជំនួស​សាច់​ញាតិ​បាន ទោះបី​អ្នក​នោះ​ជិត​ស្និទ្ធ​យ៉ាង​ណា​ដោយ​ក៏​គេ​មិន​អាច​ផ្លាស់​ត្រកូល​របស់​គេ មក​ជា​ត្រកូល​ដូច​យើង​បាន​ដែរ​។ ចុះ​ចំពោះ​មិត្ត​សម្លាញ់​វិញ? ខ្ញុំ​ហៅ​គាត់​ថា”មិត្ត​សម្លាញ់” ព្រោះ​គាត់​ជា​មិត្ត​តែ​ម្នាក់​ដែល​យល់​ចិ​ត្ត ធ្លាប់​រួម​សុខ​ទុក្ខ និង​តែង​តែ​ជួយ​ទុក្ខ​ធុរៈ​ខ្ញុំ​គ្រប់​បែប​យ៉ាង ចាប់​តាំង​ពី​ពួក​យើងបាន​​ស្គាល់​គ្នា​មក។ ទោះ​បី​មិត្តភាព​មក​ក្រោយ​សាច់ញាតិ​ក៏​ពិត​មែន តែ​រយៈ​ពេល​ជិត​១០​ឆ្នាំ ដែល​យើង​បាន​ស្គាល់​រាប់​អាន​គ្នា វា​ពិត​ជា​ជ្រាល​ជ្រៅ​សម្រាប់​ខ្ញុំ។ យើង​ធ្លាប់​សប្បាយ​ជា​មួយ​គ្នា យើង​ធ្លាប់​លំបាក​ជាមួយ​គ្នា មាន​អ្វី​ក៏​មិន​ដែល​ភ្លេច​គ្នា… នេះ​ជា​ពេល​វេលា​ដែល​មិត្ត​ធម្មតា​មិន​ធ្លាប់​មាន។

តែ​ចុង​ក្រោយ ខ្ញុំ​​នៅ​​តែ​​ជ្រើស​​យក​​ចូល​​រួម​​ពិធី​​មង្គល​ការ​​របស់​​ប្អូន​​ស្រី​​ជី​​ដូន​​មួយ​​ទាំង​​ចិត្ត​​អាណិត​​មិត្ត​។ ហេតុ​ផល​​ចំ​បង​​គឺ កៀក​​ថ្ងៃ​​ប្រលង​​ឆមាស​បញ្ចប់​​ឆ្នាំ​​ទី​៣(ថ្ងៃ​ទី​១១​ជា​ថ្ងៃ​ការ ថ្ងៃ​១២​ជា​ថ្ងៃ​ប្រលង) បើ​ទៅ​ការ​មិត្ត​ច្បាស់​ជាមក​ប្រលង​វិញ​មិន​ទាន់(ការនៅ អន្លង់វែង ឧត្តរមានជ័យ)។ ការ​ប្អូន​ស្រី​នៅ អណ្ដូង​ទឹក ស្រុក​បូទុមសាគរ អាច​មក​វិញ​ទាន់ ព្រោះ​ខ្ញុំ​ប្រលង​ពេល​ល្ងាច។ ប៉ា​គាត់​ពឹង​ខ្ញុំ​ទាំង​ស្រុង​ឲ្យ​ទៅ​ចូល​រួម​ពិធី​មង្គល​ការ​នេះ ព្រោះ​គាត់​នៅ​ឆ្ងាយ(ឧត្តរមានជ័យ)។ ម្យ៉ាង​ចាស់ៗ(មីង)គិត​មិន​ខ្វល់​ពី​មិត្តភាព​អី​នោះ​ទេ សំខាន់​គឺ​បង​ប្អូន បើ​ប្រាប់​គាត់​ច្បាស់​ជា​គាត់​ជេរ​ខ្ញុំ​ស្លាប់​មិន​ខាន។ ចំពោះ​ខ្លួន​ខ្ញុំ​ក៏​យល់​ថា​វា​សម​ដែរតែ​អាណិត​មិត្ត ទោះបី​គាត់​ប្រាប់ថា​មិនអី​ទេ​ទាំង​សម្លេង​មិន​អស់​ចិត្ត​ក៏​ដោយ។ ក្រៅ​ពី​ពាក្យ​ជូន​ពរ និង​សុំ​ទោស ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បាន។

សាច់ញាតិមិនអាចរកបាន តែមិត្តកម្រគឺជាមិត្តល្អ!!!

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s