Repost: អនុស្សាវរីយ៍​មួយ​ កាលរៀន​ថ្នាក់វិទ្យាល័យ​ :D

Repost: ពេល​វេលា​ពិត​ជា​លឿន​ណាស់ ដូចជា​ទើប​នឹង​ចាប់​ផ្តើម​រៀន​ថ្នាក់​ទី១​សោះ​ឥឡូវ​កន្លង​ផុតជាង​១០​ឆ្នាំ​បាត់​ទៅ​ហើយ។ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​គិត​តែ​ពី​ខំរៀន​ដើម្បី​យក​ចំណាត់​ថ្នាក់​លេខ​១ ហើយ​ក៏ធ្លាប់​ជាប់​ចំណាត់​ថ្នាក់​លេខ១​ដែរ តែ​ដូច​ជាគ្មាន​ចេះ​អី​សោះ​ ហេ……។ ឆ្លង ពី បឋម សិក្សា ចូល ដល់ អនុវិទ្យាល័យ ជា វ័យ មួយ ដែល ពោ ពេញ ដោយ ភាព សប្បាយ រីក រាយ ស្ទើ តែ រាល់ ថ្ងៃ។ 
ពីមួយថ្ងៃ ទៅ មួយ ថ្ងៃ មិន​ដែល​ខ្វល់​អី​សោះ ដឹងត្រឹម ថា ដល់​ម៉ោងគឺ​ទៅរៀន ចេញ​ពី​រៀនម​កផ្ទះ​ញ៉ាំ​បាយ ដល់​ម៉ោង​រៀន​គួរ គឺ​ចេញ​ទៅ​រៀន​គួរ ក្រោយ​ពីការ​រៀន គឺ​លេង​សើច​សប្បាយ​ជាមួយ​មិត្តភក្តិ​តែ​ប៉ុណ្ណឹង។

មក​ដល់​ពេល​នេះ ឈាន​ចូល​ដល់​វ័យ​មួយ​ដែល​មាន​ការ​ផ្លាស់​ប្តូរ​ច្រើន ជា​ពិសេស​គឺ​ចិត្ត​គំនិត ក្រៅ​ពី​ភាព​សប្បាយ​រីករាយ និង​ការ​សិក្សា​ក៏​នៅ​មាន​រឿងរ៉ាវ​ផ្សេងៗ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​គិត។ បើ​ប្រៀប​ធៀប​ទៅ ខុស​គ្នា​ឆ្ងាយ​ណាស់ ពី​មុន​ជា​ក្មេង​ម្នាក់​ដែល​ចូល​ចិត្ត​ការ​រៀន​សូត្រ លេង​សើច​ច្រើន ពេលខ្លះ​ត្រូវ​ធ្វើ​អោយ​មិត្ត​រួម​ថ្នាក់​ខឹង​ក៏​មាន។ រំ​លឹក​ដល់​រឿង​មួយ​កាល​ពី ៥​ឆ្នាំ​មុន កំពុង​សិក្សា​នៅ​ថ្នាក់​ទី៩(២០០៥‍ ~ ២០០៦) ការ​ប្រលង​ឆមាស​លើក​ទីមួយ ថ្នាក់​មធ្យម​សិក្សា​បឋម​ភួមិ​ជិត​មក​ដល់ សិស្សានុសិស្ស​ទាំងអស់​ខិតខំ​ស្វ័យ​សិក្សា​ដោយ​ខ្លួនឯង​ផង និង​រៀន​គួរ​បន្ថែម​ផង។ ថ្ងៃ​មួយ ម៉ោង​ប្រហែល​ជា ១​រសៀល​ ខ្ញុំ ព្រម​ទាំង​មិត្ត​ភក្ដិ​ប្រមាណ​ជាង ១០នាក់ បាន​មក​រៀន​គួរ​ដូច​ធម្មតា ហើយ​ពេល​រៀន​គួរចាប់​ផ្ដើម​នៅ​ម៉ោង ២​រសៀល ដោយ​ថា​ពួក​ខ្ញុំ​ដែល​ជា​សិស្ស​ល្អ ទើប​មក​រៀន​មុន​ម៉ោង​ជា​និច្ច ហេ..:D ។ ស្រប​ពេល​នោះ ជា​អំឡុង​ពេល​ចូល​ឆ្នាំ​ចិន ពួក​ខ្ញុំ​ក៏​បាន​ទិញ “ផាវ” មក​ដុត​លេង ខ្ញុំ​សុំ​បញ្ជាក់​ថា សាលា​ដែល​ពួក​ខ្ញុំ រៀន​គួរ​នោះ គឺ​ជា​សា​លា​ដែល​ធ្វើ​ពី​ស្បួវ​ស្ទើតែ ៨០% ដែល​មាន​បណ្ដោយ​ប្រមាណ ១០ម ទទឹងប្រមាណ ៥ម។ អ្នក​ប្រហែល​ជា​ដឹង​ហើយ​ថា នឹង​មាន​អ្វី​កើត​ឡើង ផាវ ជា​មួយ​នឹង​សាលា​ស្បូវ​នោះ។ ដោយ​ការ​លេង​សើច ខ្ញុំ និង​មិត្ត​ពីនាក់​ទៀត អា​ណុប និង​មេត្តា បោះ​ផាវ​បន្លាច​ស្រីៗ​ដែល​នៅ​ក្នុង​សាលា​នោះ ម្នាក់​បោះ​ឆ្វេង ម្នាក់​ទៀត​បោះ​ស្ដាំ ប៉ុន្តែ​ភ្លាត់ ធ្វើ​អោយ​ផាវ​ឡើង​លើ​ដំបូល​សាលា។ មួយ​ប៉ព្រិច​ភ្នែក អណ្ដាត​ភ្លើង​ពណ៏ខៀវ​ផុសចេញ​ពី​លើ​ដំបូល​សាលា ទើប​ម្នាក់ៗ​រត់​រក​ទឹក​ដើម្បី​ពន្លត់។ ខ្ញុំ​ចាំ​បាន​ថា ពេល​ដែល​ខ្ញុំ​កំពុង​រត់​ទៅ​ដង​ទឹក មាន​សិស្ស​ស្រី​មួយ​ក្រុម កំពុង​និយាយ​គ្នា​ថា៖ “ណាគេ ភ្លើៗ​ទៅ​ដុត​សាលា​​ចឹង​?” ដោយ​ពួក​គេមិ​ន​ដឹង​ទេថា ពួកខ្ញុំ​ជាអ្នក​ដុត ហាហា……..ពិត​ជា​សម​មុខ​ណាស់​ពួក​ខ្ញុំ។ សំណាង​ដែរ ក្រោយ​ពី​ពន្លត់​ហើយ នៅ​សល់ ក្តារ​ខៀន​មួយ រូប​ស​មេ្តចតា សម្តេច​យាយ ដែល​ពួក​ខ្ញុំ​យក​បាន​ពេល​កំពុង​ឆេះ ក្រៅ​ពី​នេះ មាន​តុ​មួយ​ចំនួន​ឆេះ​ខ្លោច ​និង ខ្លះ​ទៀត​នៅ​ប្រើ​បាន។ ពេល​នឹង​អត់​មាន​ណា​គេ​យល់​ចិត្ត​សោះ ត្រូវ​លោកគ្រូ​ និង​ប៉ូលីស​ស្ដី​អោយហើយ ទៅ​ដល់​ផ្ទះ​ម៉ាក់​ថែម​ពីលើ​ទៀត ស្ពឹក​មុខ :(។ បន្ទាប់​មក ពួក​ខ្ញុំ​បាន​ពិភាក្សា​គ្នា​ដើម្បី​ធ្វើ​សាលា​សង​គេ​វិញ។ ព្រឹក​បន្ទាប់ ពួក​ខ្ញុំ​បាន​ជួប​ជុំ​គ្នា​នៅ​ម៉ោង ៧ព្រឹក ដែល​ម្នាក់ៗ​វិច​បាយ​មក​ពី​ផ្ទះ​រៀងៗ​ខ្លួន​ គ្នា​ប្រ​ហែល​ជា ជាង ១០នាក់ ចេញ​ដំណើរ​ដោយគោយន្ត ដើម្បី​ទៅ​កាប់​ឬស្សី​មក​ធ្វើ​សាលា​វិញ។ ជិះ​បណ្តើរ​និយាយ​គ្នា​បណ្តើរ​ពីហេតុការណ៍​នោះ។ ទៅ​ដល់​ព្រៃ​ឬស្សី ត្រូវ​ចូល​ទៅ​ជ្រៅ​បន្តិច​ទើប​មាន​ឬស្សី​ល្អៗ ប៉ុន្តែ​ផ្លូវ​ពិបាក​បន្តិច​ក្នុង​ការ​ជញ្ជូន​ឬស្សី​ត្រឡប់​មក​ដល់​គោយន្ត​វិញ។ ការ​ហត់​នឿយ​ពោ​ពេញ​ទៅ​ដោយ​ភាព​សប្បាយ​រីករាយ២ម៉ោង​ក្រោយ​ពី​កាប់​ឬស្សី ក៏​បាន​ជុំគ្នា​ញ៉ាំបាយ ជជែក​គ្នា​អ៊ូអរ​ពេញ​ព្រៃ​ឬស្សី ម្ហូប​ខ្ញុំ​ថ្ងៃ​នោះ​គឺ សាច់​ជ្រូក​ចៀន ពង​ទា​ចៀន​២គ្រាប់ និង​ស្ងោរ​២គ្រាប់ និង​មិត្ត​ដ៏ទៃ​ទៀត​មាន​ម្ហូបពិសេសៗ​ផ្សេង​ទៀត​ជា​ច្រើន ដូចជា​ប្រហុក​ជាដើម​…។ គិត​ទៅ​​ម្យ៉ាង​ដែរ ហត់​មែន​ប៉ុន្តែ​សប្បាយ។ ព្រឹកបន្ទាប់ ពួក​យើង​បាន​ចេញ​ដំនើរ​ទាំង​អស់​គ្នា​ម្ដង​ទៀត​ទិញ​ស្បូវ​នៅ​ឯ​ភូមិ​មួយ​ដែល​នៅឆ្ងាយ។ បន្ទាប់​មក ក៏​ចាប់​ផ្តើម​សាង​សង់​អាគារ​ស្បូវ​នឹង​តែ​ម្តង:D។ ពួក​យើង​ខិត​ខំ​ជូយ​គ្នា ដើម្បី​បញ្ចប់​អោយ​ហើយ​រួច​រាល់ មុន​ពេល​ប្រលង​ឆមាស។ ពិត​ជាល្អមែន អាគារ​ស្បូវ របស់​ពួក​យើងត្រូវ​បាន​បញ្ចប់​មុន​ពេល​ប្រលង​ឆមាស ដោយ​ប្រើ​រយៈ​ពេល ៣​ទៅ​៤​ថ្ងៃ ព្រម​ទាំង​ទទួល​ការ​សរសើរ​ពីលោក​គ្រូ​ថា “អ្នក​ទាំងអស់​គ្នា​ពិត​ជា​ចេះ​សាមគ្គី​គ្នា​បា​ន​ល្អ​មែន” ហ៊ឺម..​ពិត​ជាអនុស្សាវរិយ៍​មួយ​ដែល​គួរ​អោយ​ចង​ចាំ​ទុក​មែន :D។

This slideshow requires JavaScript.

 ឥឡូវនេះ ក្នុងចំណោមពួកគេ មានអ្នកមួយចំនួនមានបុត្រអស់ហើយ ជាពិសេសស្រីៗ 😀

 ឯអ្នកខ្លះទៀត មិនដឹងទៅណាខ្លះទេ នឹកពួកគេណាស់ 😦 ។

Advertisements

One comment on “Repost: អនុស្សាវរីយ៍​មួយ​ កាលរៀន​ថ្នាក់វិទ្យាល័យ​ :D

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s