សាក​បង្កើត Prank Shutdown Virus លេងមួយមើល :D

Prank Shutdown គ្រាន់តែជាIconបញ្ឆោតមួយ នៅពេលដែលយើង double​ click លើវា នោះកុំព្យូទ័រយើងនឹងបិទ​ក្នុង​រយៈពេល​ណាមួយ​ដែល​អ្នក​បង្កើត Icon នេះបានកំណត់។ ពីមុនធ្លាប់ចាញ់បោកគេម្តង នឹកឃើញក៏យកមកសរសេរលេងទៅ 😀 ។ តោះ សាកបង្កើតវាលេងទុកបោក​ក្មេងៗ​ក្នុងផ្ទះ 😆 ។

ដំបូង សូមបង្កើត​ shortcut មួយទៅ ដោយ right click លើផ្ទៃ Desktop =>New => shortcut

Shortcut ដែល​បង្កើត​នោះនឹងបើកភ្លាមៗ បន្ទាប់មក ចំលងអានេះចូលទៅ

shutdown -s -t 15 -c “bye bye!!”

*** លេខ១៥នឹង អាចជំនួសដោយលេខអីក៏បានដែរ វាជាវិនាទីដែលកំណត់​ឲ្យកុំព្យូទ័រលត់ ។ ឯពាក្យ bye bye ក៏ដូចគ្នា គឺអាចជំនួសដោយពាក្យអីក៏បានដោយ វាជាសារដែលលោតចេញ ក្រោយពេល double click លើវា 😉 ។

បន្ទាប់ពីចុច next អ្នកនឹងឃើញពាក្យ shutdown ដែលអ្នកអាចដូរជាឈ្មោះអីក៏បាន តាមតែអ្នកចង់ដាក់ (ដាក់ឈ្មោះអីដែលគេ​ចាប់អារម្មណ៍ 😛 ) បន្ទាប់មកចុច Finish អ្នកនឹង​ទទួលបាន shortcut មួយបែបនេះ

អ្នកក៏អាចប្ទូររូបIcon ទៅជារូបផ្សេងទៀត ដោយ right click លើ shortcutនឹងទៅ => Properties => change Icon

សាក​ល្បងមើល ;)។ តែលេងតែ​ជាមួយគ្នាឯងបានហើយ តិចទៅដាក់លើកុំព្យូទ័រគេ ប្រយ័ត្នគេវ៉ៃបោចសក់មិនដឹងរ៉េ ព្រោះវាអាច​បណ្តាលឲ្យបាត់ឯកសារគេដែលកំពុងបើក 😀

*** ដើម្បីបញ្ឈប់ដំណើរការ Prank shutdown សូមចូល run (window button + R) រួចវាយ shutdown -a រួចEnter ជាការ​ស្រេច។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s