ពី​ក្រុម​ “​ចែក​គ្នា​និយាយ​អាយ​ធី​” នៅលើ Facebook!

ក្រុមចែកគ្នានិយាយអាយធី  ជាក្រុម​ដែលចែករំលែកចំណេះដឹងឲ្យគ្នាទៅវិញ​ទៅមកតាម​រយះអ៊ីនធើណេត(Facebook) ស្តីពី​បច្ចេកវិទ្យា​ពត៌មានវិទ្យា។ ស្វែងយល់បន្ថែមពីក្រុមនេះ សូមចូលទៅកាន់តណរភ្ជាប់នេះ http://jingjork.blogspot.com/2011/12/it.html?showComment=1325060478301#c1517573955271459401 ឬចូលទៅកាន់ក្រុមដោយផ្ទាល់ https://www.facebook.com/groups/ustalkshare/ ។

ក្រុមចែកគ្នានិយាយ​អាយ​ធី នឹងរៀបចំការប្រជុំនៅថ្ងៃទី ១៩ ខែកុម្ភះ ឆ្នាំ ២០១២  ដែល​ជា​ខួប​១​ឆ្នាំ​របស់​ក្រុម​ផង និងជាព្រឹត្តិការណ៍ ចែករំលែកចំនេះដឹងសម្រាប់អ្នកគ្រប់គ្នាផងដែរ។ កាលពីខែមុន ពួក​យើង​បាន​រៀប​ចំម្តងរួចហើយ គឺនៅថ្ងៃទី០៤ ខែធ្នូ ២០១១ ដែលមានសមាជិក​ចូលរួមប្រមាណ​៨០នាក់ នៅ CM training centre។ យើងបានរៀបចំ​ការចែករំលែកចំណេះ និង​បទពិសោធន៍តាមរយះការ​ធ្វើ​បទ​បង្ហាញ​(Presentation) ពីសមាជិកក្រុម ដែលគាត់ចង់ចែករំលែកនូវចំណេះដឹង​ ដែលគាត់មានជូន​ដល់មិត្ត​រួម​ក្រុម ដោយមានការរៀបចំប្រធាន​បទ​ជាមុន។

សម្រាប់ការជួប​ជុំនៅថ្ងៃទី ១៩ ខែកុម្ភះ ឆ្នាំ ២០១២ ខាងមុខនេះ អាចនឹងមានអ្វី​ដែលពិសេស​ជាងលើកមុន​ ដោយមានជាជំនួយឧបត្តម្ភមួយចំនួនផងដែរ៖

– សមាជិករបស់គេហទំព័រ បច្ចេកវិទ្យាសម្រាប់អ្នក IT4UG (http://it4ug.net/) និងជួយឧបត្តម្ភ DVD moonOS 4 Neak ចំនួន ២០សន្លឹក!

– លោក សេង សុភក្រ ម្ចាស់គេហទំព័រ http://khmerservice.net/ ជួយឧបត្តម្ភ CD Ubuntu 11.10 ចំនួន ១០សន្លឹក !

– លោកគ្រូ អ៊ូ ផាន់ណារិទ្ធ ឧបត្តម្ភ សៀវភៅ HTML4 រៀនខ្លួនឯង ចំនួន ៤០ក្បាល

– ក្រុមអភិបាលចែកគ្នានិយាយអាយធី អាវ ចំនួន ២

– សមាជិក Fan Te Vong DVD Windows 7 ចំនួន 6 បន្ទះ

– សមាជិក ស្លឹក ឈើបៃតង បានជួយ DVD ១ដុំ

– វិទ្យាស្ថានបើកទូលាយ DVD OpenSUSE Khmer ចំនួន ១០០ បន្ទះ

– ខាងលោក សូ វជ្ជា បានទាក់ទងមកនិងជួយ  ៖

  •   Share hosting 2 GB សំរាប់ 20 accounts for one year
  •  Reseller hosting 2 GB សំរាប់ 5 accounts for one year
  •  Virtual Private Server 30 GB disk space, 300 GB bandwidth, 512 RAM one account for one month free only.
  •  Only $8 per year for .COM that register on that day.
អរគុណនូវជំនួយឧបត្ថម!

——————————

ដូចបានជម្រាបជួនខាងលើបើសិនបើសិនសមាជិកដែលបានបំណងចង់ជួយចែករំលែក ឬឧបត្ថមកម្មវិធីបន្ថែមសូមទាក់ទងមកក្រុមអភិបាលយើងខ្ញុំ ដើម្បីរៀបចំព្រឹត្តិការណ៍នេះ​ឲ្យកាន់តែពិសេស!

(អ៊ាងគារវៈ 097 55 79 167)

សូមអរគុណ!

Advertisements

4 comments on “ពី​ក្រុម​ “​ចែក​គ្នា​និយាយ​អាយ​ធី​” នៅលើ Facebook!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s