ខ្លះៗពីដំណើរចុះកម្មសិក្សានៃគម្រោង “តោះទៅសាលា” ឬ “let’s go to school” ១០/១២/២០១១

សួស្តីបាទ! ជួប​​គ្នា​លើក​​​នេះ​​សុំ​​លើក​យក​រឿង​រ៉ាវ​ថ្មី​​មួយ​សម្រាប់​ខ្ញុំ​បាទ​ ជាមួយ​​នឹង​​ការ​​ចុះ​កម្ម​សិក្សានៅក្នុង​ភូមិ​ទឹក​ថ្លា ស្រុក​បសែត ខេត្តកំពង់ស្ពឺ។ ដែលការចុះកម្មសិក្សានេះ គឺមានគោលបំណង​ចំនួន៣សំខាន់​ៗគឺ៖

១. បញ្ចុះបញ្ចូល និងលើកទឹកចិត្តមាតាបិតា ឬអាណាព្យាបាល​ឲ្យ​បន្ត​បញ្ជូន​កូន​ឲ្យ​ទៅ​រៀន​យ៉ាង​ហោច​ណាស់​ត្រឹមថ្នាក់​ទី៩​​។
២. លើកទឹកចិត្តកុមារឲ្យចេះស្រឡាញ់​ និងឲ្យតម្លៃលើការសិក្សា និង​ខំ​ប្រឹង​បន្ត​ការ​សិក្សា​យ៉ាង​​ហោចណាស់រហូតដល់ថ្នាក់ទី៩។
៣. ចែករំលែកស្នាមញញឹម និងភាពសប្បាយរីករាយ ព្រម​ទាំង​ចំណង​មិត្ត​ភាព​រវាង​ក្រុម​យុវវ័យ​​ស្ម័គ្រចិត្ត​ក្នុងគម្រោង”តោះទៅសាលា” ឬ “let’s go to school”។

យើងបានជួបជុំគ្នា និងចេញដំណើរ​ចេញពីភ្នំពេញ​នៅម៉ោង​៧ព្រឹកដោយរថយន្តឈ្នូល​៤០​កៅអី​ ជាមួយយុវជនស្ម័គ្រចិត្តចំនួន៤០នាក់ ដែលក្នុងនោះយុវជនភាគច្រើន​មិន​ស្គាល់​គ្នា​ពីមុនមកទេ​។ បើដូចនេះ តើពួកយើងអាចសហការគ្នាដើម្បីអនុវត្តតាមគម្រោងខាង​លើ​បានដោយ​រលូន ឬយ៉ាងណា? 🙂

ខ្ញុំចង់ប្រាប់វិញថា ភាពសប្បាយរីករាយ កើតមានចាប់តាំងពីពេលចេញ​ដំ​ណើរ​ រហូត​មក​ដល់ភ្នំពេញ​វិញ ដោយ​ពួក​យើងម្នាក់ៗសុទ្ធសឹងជា​មនុស្ស​ដែលគួរ​ឲ្យ​​ចាប់អារម្មណ៍​  ទាំង​រួស​រាយ និយាយច្រើន(តាប៉ែ ឬមិនតាប៉ែមិនដឹងទេ) 😛 ប៉ិនវ៉ោហារ និងកំប្លែង… ដូចនេះ មិនជាពិបាកអីចំពោះពួកយើងក្នុងការចុះសម្រុងគ្នានោះទេ 🙂 ។

អំឡុងពេលធ្វើ​ដំណើរ ក៏មានអាហារសម្រន់​ ដែល​បងៗ​អ្នក​ដឹក​នាំគម្រោងនេះ​បាន​រៀប​ចំ​ទុក​សម្រាប់​អ្នក​ចូលរួម​ទាំងអស់ ហើយ​យើងក៏មានជាវបៀបវារះខ្លះៗដូចជា ការណែនាំខ្លួន ដោយប្រើ​ទិចនិចយ៉ាង​ណាឲ្យអ្នក​ដ៏ទៃ​ឆាប់ចាំ​ឈ្នោះរបស់​ខ្លួន និទាន​រឿង​កំប្លែង​ដើម្បីបង្ករ​បរិយាកាសរីករាយ និងការបែងចែកក្រុមជាដើម។ ក្នុងនោះ យើងបានបែងចែក​ជា៧ក្រុម​ ដោយក្រុមនិមួយៗមានសមាជិក​៥នាក់ ដើម្បីចុះតាម​ផ្ទះរបស់​ប្រជាពលរដ្ឋក្នុងភូមិ តាម​គោលការណ៍៣ខាងលើ ដែល​យើងបានរៀបចំ។

នៅម៉ោងប្រហែលជា១០ព្រឹក ពួកយើងក៏បានទៅដល់គោលដៅ ដោយមានលោក​អ៊ំប្រ​​ធានភូមិជាអ្នកស្វាគមន៍ពួកយើង និងជួយជ្រោមជ្រែងនូវរាល់កិច្ចការងារ​មួយចំនួន​ 🙂 នេះ​ជាទឹកចិត្តខ្មែរ។ ក្រោយពីបានដល់គោលដៅ និងថតរូបលេងជាមួយ style ប្លែកៗហើយ គ្រប់ក្រុមទាំងអស់ ក៏បានបែងចែកគ្នាបំពេញតាម​មុខងាររៀងៗខ្លួន 🙂 ។

ដោយហេតុនេះជាលើកដំបូងរបស់ខ្ញុំចុះកម្មសិក្សា(field trip) ដែល​មាន​លកុ្ខណះ​ជា​ការ​ផ្តល់​នូវជា​គំនិត ចែករំលែក ក៏ដូចជា​បទពិសោធន៍បែបនេះ ដូចនេះវាទាមឲ្យ​យើង​ចេះបត់​បែន​ ចេះ​​​​ប្រើ​នូវ​វិធីសាស្ត្រក្នុងការនិយាយស្តី​បញ្ចុះបញ្ចូល​ពួក​គាត់​​​ ហើយ​ចំនុច​ខ្សោយ​របស់​ខ្ញុំ គឺខ្វះ​ទិចនិច​ក្នុងការនិយាយស្តីនេះ។ តែក៏អរគុណដល់សមាជិកក្រុមរ៤នាក់​ដ៏ទៃ​ទៀតដែរ ដែលពួកគាត់ចេះសហការគ្នា ជួយគ្នាក្នុងពេលបំពេញបេសកម្មនេះ ម្យ៉ាងខ្ញុំក៏​អាច​ស្វែងយល់ និងរៀនទិចនិចខ្លះៗពួកគាត់វិញ 😀 ។ សុំណែនាំពីសមាជិកទាំង៤នាក់​​សិន 😉 ទី១ បង សុខុម(Camera woman)  ទី២ គុជ ម៉ារីដា ទី៣ ស៊ី អង្គារ័ត្ន ទី៤ យី រ៉ាស៊ី (សូមអភ័យទោសផង បើសិនសរសេរឈ្មោះខុស 😀 )។ បើទោះបីជាពួកយើងទាំង​អស់​គ្នា​ទើប​តែស្គាល់គ្នានៅលើឡានក្តី តែភាពសប្បាយរីករាយ នៅតែកើតមាន អរគុណបង​សុខុម ដែលបានថតនូវរាល់សកម្មភាពរបស់​ពួកយើងទាំង៥ 🙂 ។

​បន្ទាប់ពីបេសកម្ម​ចុះតាមផ្ទះរបស់​ប្រជាពលរដ្ឋ​បានបញ្ចប់ដោយ​ជោគជ័យហើយ គ្រប់​ក្រុម​ទាំង​អស់​បានមកជួបជុំគ្នានៅកន្លែងដើមនៅម៉ោង ១២កន្លះ ដើម្បីសម្រាក​ញ៉ាំអាហារ​ថ្ងៃត្រង់រួមគ្នា នៅក្រោមដើមឈើធំមួយ ដែលមានស្រះទឹក ព្រមទាំងខ្យល់បក់​ត្រសៀកៗ​ ធ្វើឲ្យអារម្មណ៍ហត់នឿយ​ក្រោយពេលបំពេញបេសកម្មបានរសាយ មានតែស្នាមញញឹម និងសម្លេងសើចក្អាកក្អាយនៅវេលាអាហារថ្ងៃត្រង់ដ៏រីករាយ ជាមួយនឹងបរិកាសដ៏​ស្និទ្ធ​ស្នាល 🙂 ។

កម្មវិធី​បន្ទាប់ របស់គម្រោង “តោះទៅសាលា”របស់ពួកយើងគឺ លេងល្បែងសប្បាយៗ​ជាមួយ​ក្មេងៗក្នុងភូមិ។ ល្បែងទាំងនោះមាន គៀបប៉េងប៉ោងដើរប្រណាំងគ្នា ផាត់ពណ៌រូប និងសម្តែងជារឿងខ្លីៗ ក្នុងន័យអប់រំ ដែលទាក់ទងនឹងការ​បញ្ជូនកូនឲ្យទៅសាលា ជាមួយក្មេងៗ ព្រមទាំងផ្តល់​ជារង្វាន់​លើក​ទឹក​ចិត្ត​ដល់​ក្មេងៗទាំងអស់​​  មានដូចជា សៀវភៅ ប៊ិច ខ្មៅដៃ ជ័រលុប ខ្មៅដៃពណ៌…។ ហើយនឹងសង្ឃឹមថា ល្បែងទាំងនោះ អាចបណ្តុះនូវគំនិតឲ្យ​ពួកគាត់​ចេះ​ស្រឡាញ់ការសិក្សា មានសាមគ្គី និង​ភាព​ឆ្លាត​វ័យ​ក្រោយ​លេង។ ពេលវេលាជួបជុំចុងក្រោយនារសៀលនោះរវាងក្មេងៗ និងពួកយើង គឺការ​ថតរូបទុកជាអនុស្សាវរីយ៍នៃការចុះកម្មសិក្សារយះពេលមួយថ្ងៃពេញ​របស់យើង​ទាំងអស់គ្នា 🙂 ។

​រយះពេលជាង២ម៉ោង កម្មវិធីទាំងអស់ក៏​ត្រូវបានបញ្ចប់ដោយជោគជ័យ និង​ពោរ​ពេញ​ដោយ​ភាព​សប្បាយរីករាយ​ ជាមួយស្នាម​ញញឹម​ពី​គ្រប់គ្នា 🙂 ។

ចំណាប់អារម្មណ៍ខ្ញុំ៖

គម្រោង”តោះទៅសាលា” ឬ “let’s go to school”​ នេះ ប្រាកដជាល្អហើយ ដូចនេះ​មិន​ចាំបាច់ឲ្យញ៉ុមលើកសរសើរអីទៀតទេ 😆 ។ តែអ្វីដែលខ្ញុំចង់បន្ថែមលើ​ចំណាប់​អារម្មណ៍​ខ្ញុំនោះគឺ៖

១. គម្រោងនេះបាន​ធ្វើឲ្យយុវជនស្ម័គ្រចិត្តទាំងអស់​មានឳកាសស្គាល់គ្នា​ ពោលគឺ បង្កើន​មិត្តភាព សាមគ្គីភាព(រុញឡាន 😆 ) និងភាពស្និទ្ធស្នាល។

២. ទទួលបានបទពិសោធន៍ក្នុង​ការចុះកម្មសិក្សានៅតាម​គ្រួសារ(មិនមែន surveyទេ តែដូចជាsurvey ដដែល ហេហេហេ 😀 ព្រោះយើងបានសួរពត៌មានខ្លះៗ​ពីពួកគាត់ ទាក់​ទង​នឹងជីវភាព និងការសិក្សារបស់កូនៗគាត់​ជាដើម ដើម្បីងាយស្រួលក្នុងការរកវិធី​សាស្រ្ត​ និងចែករំលែកនូវគំនិតថ្មីដល់ពួកគាត់) ដូចនេះ យើងអាចដឹងខ្លះពីស្ថានភាពនៃ​ភូមិ​នោះ ស្រួលមិនស្រួលអាចបើកជាអជីវកម្មអីមួយនៅភូមិនោះ​ក៏ថាបាន 😛 ។

៣. បានចូលរូមចំណែក​ ក្នុងការអភិវឌ្ឍន៍សង្គមជាតិ។ កូនគាត់បានទៅរៀនគ្រប់ៗគ្នា => សង្គមគ្មានជនអវិជ្ជា => សង្គមរីកចម្រើន 🙂 ។

៤. អ្នកអង្គុយជុំវិញខ្លួនញ៉ុមសុទ្ធតែជាស្រីស្អាត់ 😳 😉  😆 ។

សូមអរគុណ! 🙂 🙂 🙂

រូបភាពខ្លះៗ

ក្រុមយុវជនស្ម័គ្រចិត្ត

ក្រុមរបស់ខ្ញុំដែលត្រូវចុះតាមផ្ទះ

ក្រុមយុវជនស្ម័គ្រចិត្ត

ក្រោយពេលចុះពីលើឡាន

រូបភាពបន្ថែម

Advertisements

8 comments on “ខ្លះៗពីដំណើរចុះកម្មសិក្សានៃគម្រោង “តោះទៅសាលា” ឬ “let’s go to school” ១០/១២/២០១១

  1. ពិតជាសរសេរបានក្បោះក្បាយមែនសុផាត។ ហើយសុផាតក៏ជាមេក្រុមដ៏ពុះពារដែរដោយមិនមានការដំអែរដំអូញក្នុងការដើរក្រោមកំដៅថ្ងៃដ៏ក្តៅហែង។ ដែលអាចនាំអោយកូនក្រុមបាក់ទឹកចិត្ត។

  2. ពិតជាពូកែ​សរសេរមែនសុផាត។ ថ្ងៃណាមួយសុផាត​ឯង​នឹងក្លាយជា​អ្នកនិពន្ត​ដ៏ល្បីម្នាក់​មិនខាន។ សូម​អរគុណ​!

  3. Pingback: ខ្ញុំ និង តោះ​ទៅសាលា ឆ្នាំ ២០១១ | តាម៉ាប់ & យាយ​ម៉ាប់

  4. ចង់សរសេរថា ពេលបានអានហើយពិតជារំភើបណាស់ យើងនឹងបានជួបគ្នាម្តងទៀត ជាមិនខាន! សុផាតខ្ញុំពិតជារីករាយនឹងវត្តមានរបស់អ្នកដែលបានចូលរួម!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s